Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ភាព​ជា​ដៃគូ​នៃ​វិស័យ​ឯកជន និង​សាធារណៈ​ដំបូងបង្អស់​ដើម្បី​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​បរិស្ថាន​ស្អាត​សម្រាប់​គ្រប់គ្នា​

spot_img

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្តេជ្ញា​លើកក​ម្ព​ស់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​និរន្តរ ភាព​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន និង​មធ្យោបាយ​ធ្វើដំណើរ សម្រាប់​ទីក្រុង​របស់​យើង​។​

​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​គម្រោង​មូលនិធិ​រួមគ្នា ដំបូងបង្អស់ ក្នុង​គោលដៅ​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការពង្រឹង​សុវត្ថិភាព និង​និរន្តរ ភាព​នៃ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) និង​ក្រុមហ៊ុន​ដឹក ជញ្ជូន​Grab បាន​ប្រកាស​ជា​ផ្លូវការ​នា​ពេល​ថ្មីៗ​នេះ​អំពី​កិច្ចសហការ រវាង​ស្ថាប័ន​ទាំង​ពីរ​លើ​ការ​កាត់ បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​ការបំពុល​ខ្យល់អាកាស​ក្នុង​ទីក្រុង​។​

​មធ្យោបាយ​ដឹកជញ្ជូន​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដែល​ចាំបាច់​ក្នុងការ សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជា​ច្រើន ដូចជា គោលដៅ​ទី​៧ (​ថាមពល ស្អាត​មាន​តម្លៃ​សមរម្យ​) គោលដៅ​ទី​៩ (​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​) និង​គោលដៅ​ទី​១១ (​ទីក្រុង និង​សហគមន៍​ប្រកបដោយ​និរន្តរភាព​)​ជាដើម​។ ជាពិសេស ការធ្វើឲ្យ​ប្រសើរឡើង​នូវ​មធ្យោបាយ​ដឹក ជញ្ជូន​នឹង​រួមចំណែក​ដល់​ជោគជ័យ​នៃ​ចំនុច​ដៅ​ទី​២ ក្នុង​គោលដៅ​ទី​១១ ដែល​ធានា​ថា​គ្រប់​គ្នា​ទាំង ស្ត្រី កុមារ ជនពិការ និង​ជន​ចាស់ជរា អាច​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​តម្លៃ​សមរម្យ​បាន​គ្រប់ពេល​ត្រឹម​ឆ្នាំ​២០៣០​។​

ស្ថានភាព​នៃ​នគរូបនីយកម្ម​នៅ​កម្ពុជា បាន​ជម្រុញ​ឲ្យមាន​កំណើន​ប្រជាជន​ខ្ពស់​នៅក្នុង​ទីក្រុង ហើយ​វា​ក៏​ជា​មូលហេតុ​នាំឲ្យ​មាន​តម្រូវការ​កាន់តែ​ខ្ពស់​នៃ​ការធ្វើ​ដំណើរ និង​មធ្យោបាយ​ដឹកជញ្ជូន​ដែរ​។ ជា​ឧទាហរណ៍ ក្នុង​ទីក្រុង​ភ្នំពេញ ចំនួន​រថយន្ត និង​ទោចក្រយានយន្ត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ជា​មធ្យម​មាន​កំណើន​ប្រមាណ​ជា ២០​ភាគរយ រៀងរាល់ឆ្នាំ ហើយ​បច្ចុប្បន្ន​មាន​ចំនួន​រហូត​ដល់ ៤​លាន​៥​សែន​គ្រឿង​បាន​ចុះបញ្ជី (​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​)​។​

ដំណើរការ​នគរូបនីយកម្ម និង​ការប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ពីរ​ដែល​មិន​អាច​ផ្តាច់ចេញ​ពី​គ្នា​បាន ពីព្រោះ ៨០​ភាគរយ នៃ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បណ្តាល​ឲ្យមាន​កំណើន​កំដៅ​នៃ​ភពផែនដី គឺ​ចេញ​មកពី​ទីក្រុង​។ បិ​រមាណ​ប្រមាណ​ជា​ពាក់ក​ណ្តា​ល​នៃ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះ កើតចេញ​ពី​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ផ្សេងៗ​ក្នុង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​ក្នុង​ទីក្រុង​។

​សម័យ (​ឈ្មោះ​ជា​ភាសា​ខ្មែរ​) ឬ គម្រោង​និរន្តរភាព​ចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់គ្នា មាន​រយៈពេល​បី​ឆ្នាំ​ក្រោម​ការឧបត្ថម្ភ​មូលនិធិ​រួម​គ្នា​រវាង UNDP និង​ក្រុមហ៊ុន Grab មាន​គោលបំណង​ធ្វើ ឲ្យ​ប្រសើរឡើងទាំង​គុណភាព និង​ការ​ចងក្រង​នៃ​ទិន្ន័យ​ចរាចរណ៍​ដែល​ចាំបាច់ សម្រាប់​ការបង្កើត​នូវ គោលនយោបាយ និង​ការវិនិយោគ​នានា​ក្នុង​ការដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង ទីក្រុង​ប្រកបដោយ ភាព​ឆ្លាត​វៃ និង​និរន្តរភាព​។​

លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់ UNDP មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​ថ្ងៃ​នេះ​ថា “​សម័យ ឬ គម្រោង​និរន្តរភាព​ចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់​គ្នា​នេះ មាន តួនាទី លើស​ពី​អ្វី​ដែល​យើង​ហៅថា​ជា​ទំនួល​ខុស​ត្រូវ​សង្គម (Corporate Social Responsibility) ទៅទៀត ហើយ​វា​ផ្តល់​នូវ​ម៉ូ​ដែល​ថ្មី​មួយ​សម្រាប់​ភាពជា​ដៃគូ​នៃ​វិស័យ​ឯកជន និង​សាធារណៈ ក្នុង​ការងារ អភិវឌ្ឍ សង្គម​។ គម្រោង​នេះ ក៏​ជា​វេទិការ​មួយ​ជួយ​គាំទ្រ​ដល់​ការបង្កើត​គោលនយោបាយ​នានា​ដែល ជម្រុញ​ឲ្យមាន​ការវិនិយោ​គ​កាន់តែច្រើន​លើ​ការអភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ចីរភាព​។​”

​លោក Russell Cohen នាយក​ប្រចាំ​តំបន់​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Grab បាន​មាន ប្រសាសន៍ថា “Grab មាន​សេចក្តីសោមនស្ស​រីករាយ​បន្ត​កិច្ចសហការ​ជាមួយ UNDP ដើម្បី​សម្រេច​នូវ ទស្សនវិស័យ និង​ឆន្ទៈ​រួម​ក្នុង​ការកាត់បន្ថយ​ការបំពុល​ខ្យល់អាកាស ក៏ដូចជា​ការបង្កើន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​នៃ​ចរាចរណ៍​តាម​ដងផ្លូវ​។ យើង​នឹង​បន្ត​ភាពជា​ដៃគូ​ជាមួយ UNDP ដើម្បី​រួមចំណែក ធ្វើឲ្យ​ទីក្រុង​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កាន់តែ​មាន​បរិស្ថាន​ស្អាត និង​ភាពរស់រវើក​។​”

​លោក Cohen បាន​បន្ថែមថា “​ក្រៅពី​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ Grab ក៏​បាន​ប្តេជ្ញា​ផ្តល់​នូវ​ការ គាំទ្រ​ផ្សេងៗ​ទៀត​ដូចជា ការចែករំលែក​ទិន្ន័យ ការផ្តល់​ជា​បច្ចេកវិទ្យា​ធនធានមនុស្ស ព្រមទាំង​ការលើកកម្ពស់​ការប្រើ​យានយន្ត​បែប​បរិស្ថាន​ក្នុងចំណោម​អ្នកបើកបរ​ដៃគូ និង​អ្នកដំណើរ​។​”

​ដើម្បី​ចូលរួម​សម្រេចបាន​នូវ​គោលដៅ​នេះ ការអនុវត្ត​គម្រោង សម័យ ផ្តោត​ការគាំទ្រ​លើ (១) ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធិភាព​នៃ​ចរា​ច​រណ៍​ក្នុង​ទីក្រុង​សព្វថ្ងៃ និង​ប្រព័ន្ធ​ដឹកជញ្ជូន តាម រយៈ​ការប្រមូល​ចងក្រង​ទិន្ន័យ​ចរាច​រណ៍ និង​គុណភាព​ខ្យល់​ក្នុង​ទីក្រុង​ភ្នំពេញ (២) ការកាត់បន្ថយ ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ចរាចរណ៍​ក្នុង​ទីក្រុង តាមរយៈ​វិធានការ​ពាក់ព័ន្ធ​នឹង​ប្រេងឥន្ធនៈ និង ការប្រើ​ន​ប្រាស់​យានយន្ត​បែប​បរិស្ថាន និង (៣) ការលើកកម្ពស់​ភាព​ច្នៃប្រឌិត​ក្នុង​ការដោះស្រាយ បញ្ហា​ចរាចរណ៍​ដោយ​ភាព​ឆ្លាត​វៃ​ក្នុង​គោលបំណង​ពន្លឿន​វឌ្ឍនភាព​ផ្នែក​សុវត្ថិភាព និង​ចរាចរណ៍ សម្រាប់​គ្រប់​គ្នា​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន​​ចាន់ថុល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​ថា “​ថ្ងៃនេះ​ជា ទិវា​បរិស្ថាន​អន្តរជាតិ ហើយក៏​ជា​ពេល​ដ៏ ប្រសើរ​បំផុត​ក្នុង​ការលើកកម្ពស់​ការ​យល់ដឹង និង​សកម្មភាព​ការការពារ​បរិស្ថានរ​បស់​យើង​ទាំងអស់ គ្នា​។ នគរូបនីយកម្ម​នៅ​កម្ពុជា​បាន​នាំ​មក​ជាមួយ​នូវ​កាលានុវត្តភាព​សេដ្ឋកិច្ច និង​បញ្ហា​ប្រឈម​ថ្មីៗ ដូច​ដែល​ទីក្រុង​នានា​ក្នុង​ពិភពលោក​កំពុង​បាន​ជួបប្រទះ​។ គម្រោង សម័យ ជា​គម្រោង​ទី​១ នៃ ភាព​ជា​ដៃគូ​នៃ​វិស័យ​ឯកជន និង​សាធារណៈ រវាង UNDP និង​ក្រុមហ៊ុន Grab ដែលជា​ក្រុមហ៊ុន​ដឹក អ្នកដំណើរ​ឈានមុខ​គេ រួមជាមួយ​និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×