Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់! ឪពុក និង​កូនស្រី តាមទាន់​ស្រ្តីជា​ប្រពន្ធ​ផិ-ត​ក្ប-ត់ កំពុង​ជិះ​ម៉ូតូ​ជាមួយ​ប្រុស​ផ្សេង ឈ្លោះ-ប្រ-កែក​គ្នា​ផ្អើល​ផ្លូវ ខណៈ​កូនស្រី​បាន​ត្រឹម…

spot_img

យោងតាមសារព័ត៌មាន News18 បានឲ្យដឹងថា ប្តីប្រពន្ធមួយគូ បានរៀបការជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ និងថែមទាំងមានកូនស្រីម្នាក់ផងដែរ។ តែទោះ​បី​ជា​យ៉ាង​ណា ខណៈកំពុងរស់ឃើញមានសេចក្តីសុខនឹងគ្នាសុខៗ ស្រាប់តែបុរសជាប្ដី​បាន​រក​ឃើញ​ថា ប្រពន្ធ​របស់​គាត់កំពុងផិតក្បត់ ជាមួយបុរសអ្នកជំនួញម្នាក់ ហើយអ្នក​ទាំង​ពីរ ក៏​បានចាប់ផ្តើម​ឈ្លោះ​គ្នា​មិន​ឈប់​ឈរ។

លុះ​ដល់​ថ្ងៃ​ទី​១១ ខែ​កញ្ញា អ្នក​ទាំង​ពីរ​បាន​ឈ្លោះ​ប្រកែក​គ្នា​ដូច​សព្វ​ដង ហើយ​ប្រពន្ធ​ក៏បាន​ដើរ​ចេញ​ពី​ផ្ទះ​ ដោយ​មិន​ប្រាប់​កូន​ស្រី​ឲ្យ​ដឹង​ឡើយ។ ដោយ​ព្រួយ​បារម្ភថា អាចនឹង​មាន​រឿងហេតុ​អ្វី​កើត​ឡើង​លើ​ប្រពន្ធ​ បុរសជាប្តី និង​កូន​ស្រី​ ក៏បានជិះម៉ូតូដើរស្វែងរក។

តែអ្វីគួរឱ្យភ្ញាក់ផ្អើល និងស្លុតចិត្តខ្លាំងនោះ គឺទីបំផុត ឪពុក និងកូនស្រី បានរកឃើញស្ត្រីជាប្រពន្ធស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីមានផ្កាពណ៌ស កំពុងជិះម៉ូតូយ៉ាងស្និទ្ធជាមួយបុរសម្នាក់ជាគូស្នេហ៍ នៅលើផ្លូវ Kailash Mandir ខណៈមុខ​របស់​នាង​ក៏ត្រូវ​បាន​គ្រប​​ដោយ​ដាវ​ប៉ាតា ហើយ​ពាក់​វ៉ែនតាខ្មៅ​ធំ។

ឃើញ​ទិដ្ឋភាព​ហួសចិត្ត​នេះ បុរស​ជា​ប្តី​ទប់​កំហឹង​មិន​បាន ក៏បាន​ជេរ​ប្រពន្ធ និង​ជន​ទី​៣ ​យ៉ាង​ចាស់ដៃ។ មួយសន្ទុះ​ក្រោយមក បុរស​ជា​ប្តី​​បង្ខំ​ឱ្យ​គូស្នេហ៍នេះ​ឈប់​ម៉ូតូនៅ​ចិញ្ចើមផ្លូវ រួច​រត់​សំដៅ​ទៅ​រកទាំងកំហឹងឈឺចាប់។ បុរស​ជា​ប្តីបាន​ឈ្លោះ​ជាមួយ​ប្រពន្ធ និងព្រម​ទាំង​ទះកំផ្លៀង​ជន​ទី​៣​ជា​ច្រើនដៃ។ ទិដ្ឋភាព​​ដ៏ភ្ញាក់ផ្អើលនេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ សម្លឹងមើលព្រោងព្រាត។

ទន្ទឹម​នឹង​នោះ រូបភាព​កូនស្រី​អាយុ​១០​ឆ្នាំ ​ក៏​លេច​មុខ​នៅ​មុខ​កាមេរ៉ា​ដែរ។ គេ​អាច​មើល​ឃើញ​ថា ក្មេង​ស្រី​រូបនោះ​មាន​ការ​ភ័យ​ខ្លាច និង​ច្របូកច្របល់​ដោយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច។ តែទីបំផុត សមត្ថកិច្ចបានចុះអន្តរាគមន៍ ហើយបុរសទាំង២នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន និងបញ្ជាឱ្យបង់ប្រាក់ពិន័យ ពីបទបង្កបញ្ហានៅកន្លែងសាធារណៈ ខណៈស្រ្តីជាប្រពន្ធផិតក្បត់ ពុំទទួលទោសទណ្ឌអ្វីនោះទេ។

គេក៏មិនបានដឹងច្បាស់ថា តើប្តីប្រពន្ធនេះនឹងដោះស្រាយគ្នាដោយរបៀបណានោះទេ ។ តែទោះជាយ៉ាងណា រឿងនេះវានឹងបន្សល់ទុកនូវស្លាកស្នាមផ្លូវចិត្តសម្រាប់កូនស្រី នៅពេលដែលនាងជួបរឿងអាក្រក់នៅចំពោះមុខនាង។ បន្ទាប់ពីរឿងរ៉ាវនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិជុំវិញហេតុការណ៍នេះ។

អ្នកម​លេង​អ៊ីនធឺណិត​ម្នាក់​ បាន​និយាយ​ថា​៖ «​ខ្ញុំ​នឹងត្រូវ​ធ្វើ​យ៉ាង​ណា​ ប្រសិន​បើ​ខ្ញុំ​ធ្លាក់​ក្នុង​ស្ថាន​ភាពដូចបុរសជា​ប្តី គឺវាពិត​ជា​ឈឺ​ចាប់ណាស់»។ អ្នកលេងម្នាក់ ក៏បានផ្តល់ជាយោបល់ថា “ប្តីគួរតែក្លាហាន និងត្រូវតែលែងលះ ឈប់រវីរវល់នឹងប្រពន្ធលែងខ្វល់ពីគ្រួសារបែបនេះ សុខចិត្តរត់តាមប្រុស មិនគិតពីកូនស្រី”។

រីឯអ្នកខ្លះទៀត ក៏បានសរសេរថា៖ «មិនដឹងអារម្មណ៍កូនក្មេងស្រីបែបណាទេ ខណៈឃើញទិដ្ឋភាពម្តាយមានប្រុសថ្មី ហើយឪពុកវាយតប់គ្នាតាមផ្លូវបែបនេះ, នៅ​ពេល​មនុស្ស​ចាស់​ប្រព្រឹត្ត​អំពើ​អសីលធម៌បែបនេះ ក្មេង​នឹង​ក្លាយ​ជា​អ្នក​ដែល​រង​ទុក្ខ​ខ្លាំង​បំផុត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×