Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាណិត​សត្វ​ណា​ស់! ក្របី​ត្រូវ​ទឹកហូរ​ខ្លាំង​កួ-ច​ចូល​ក្រោម​ស្ពាន ងា-ប់​អស់​ជិត១០ក្បា​ល រី​ឯ​មូលហេតុ គឺ​ដោយសារតែ​ពួកវា…

នេះជារឿងដ៏ភ្ញាក់ផ្អើល នៅពេលដែលបានឃើញសត្វក្របីជាច្រើនក្បាល បានលង់ទឹកងាប់គួរឲ្យអាសូរ។ ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងនៅចំណុចស្ពានមួយកន្លែង ស្ថិតក្នុងភូមិឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

ដំបូង គេបានរកឃើញក្របីមេធំៗ (ងាប់) ចំនួន ៧ ក្បាល និងក្របីជំទង់១ក្បាល នៅមានរស់ អាចងើបចេញរួច ខណៈសល់មួយចំនួនទៀត កំពុងជាប់គាំងនៅខាងក្រោមស្ពាន។ សត្វក្របីទាំងនោះ ត្រូវបានដឹងថា គឺជារបស់អ្នកភូមិម្នាក់ឈ្មោះ តាអាន់។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យសត្វក្របីទាំងនោះ លង់ទឹកងាប់បែបនេះ គឺដោយសារពួកវាស្ទះឡាន២គ្រឿង ដែលបើកឆ្លងកាត់ស្ពាន ហើយពួកវាក៏បាននាំគ្នាចុះទៅក្នុងទឹក ដើម្បីហែលវាងឡានទាំងនោះ។

ប៉ុន្តែ ដោយសារតែដោយសារទឹកហូរខ្លាំង ក៏បានគួចពួកវាទៅចូលទៅក្រោមស្ពានតែម្តង។ ប្រភពបន្តថា បើតាមពិតទៅ ពួកវាមិនអាចងាប់បាន ប៉ុន្តែ ដោយសារតែនៅក្រោមស្ពាននោះ មានកកស្ទះសំរាមមែកឈើ ដែលអ្នកស្រុកនៅទីនោះហៅថាស្ទះ (ចំណាប់) ដែលជាហេតុធ្វើឲ្យពួកវាមិនអាចចេញរួច បណ្តាលឲ្យលង់ទឹកងាប់ជាបន្តបន្ទាប់គ្នាតែម្តង។

នេះជាលើកទី១ហើយ ដែលមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងគួរឲ្យស្លុតចិត្ត សម្តែងក្តីអាណិតសត្វ និងក៏ដូចម្ចាស់ក្របីជាខ្លាំង ព្រោះថាម្នាក់ៗរហូតមកដល់អាយុប៉ុណ្ណេះ ពុំធ្លាប់ដែលលឺក្របីដែលពូកែក្នុងទឹក បែរជាលង់ទឹកបែបនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×