Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយ​លាន​សំណា​ង ទឹក​ដោះ​មា្តយ​ថ្លៃ! ក្មេងស្រី​ម្នាក់ អាច​រួចផុត​ពី​អាយុជីវិត ក្នុង​ហេតុការណ៍​លិច​ទូកដរ គឺ​ដោយសារតែ​កុំ​បាន…

spot_img

ហេតុការណ៍ដ៏សោកសៅក្មេងសិស្សសាលាតូចៗ ២៤ នាក់ ក្នុងចំណោមជនរងគ្រោះសរុប ៣៧ នាក់ នៅក្នុងប្រទេសថៃ ដែលបានស្លាប់នៅក្នុងហេតុការណ៍សម្លាប់ដ៏សាហាវព្រៃផ្សៃ ពីសំណាក់អតីតទាហានជាប់ពាក់ព័ន្ធគ្រឿងម្នាក់ មិនទាន់រំលងផុតប៉ុន្មានថ្ងៃផង ឥឡូវនេះ បែរជាមកមានហេតុការណ៍ដ៏ស្លុតរន្ធត់នៅក្នុងប្រទេសកម្ពុជាយើង ដោយទូកដរ១គ្រឿងផ្ទុកសិស្សសាលាវ័យជំទង់ៗជាង ១០ នាក់ បានលិច ស្ថិតនៅជិតស្ពានអ្នកលឿង ភូមិអំពិលទឹក ឃុំកំពង់ភ្នំ​ ស្រុកលើកដែក ខេត្តកណ្កាល កាលពីវេលាម៉ោងជាង ៦ ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ហេតុការណ៍ដ៏គួរស្លុតរន្ធត់នេះ បានកំពុងតាមដានយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន នៅលើបណ្តាញសង្គម ខណៈដែលអ្នកខ្លះអូសឃើញព័ត៌មានពេលណា ទឹកភ្នែកហូរពេលហ្នឹង ព្រោះតែអាណិតទៅដល់ក្មេងៗរងគ្រោះទាំងនោះខ្លាំងពេក។

គួរបញ្ជាក់ថា តាំងពីម៉ោង ៧ យប់ រហូតមកទល់ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ កម្លាំងសង្គ្រោះចម្រុះទាំងអាជ្ញាធរមូលដ្ឋាន បានរាវរកក្មេងៗសិស្សសាលាប្រុសស្រីរងគ្រោះទាំងនោះ ដោយបានរកឃើញទាំងស្លាប់និងមានជីវិតសរុបចំនួន ១២ នាក់ និងនៅបាត់ខ្លួន ៣ នាក់ទៀត ។

តែអ្វីដែលរំភើបជំនួសខ្លាំងបំផុតនោះ គឺនៅពេលដែលឃើញក្មេងស្រីម្នាក់ ក្នុងចំណោមមិត្តភក្តិរបស់នាងដែលមានអាយុចន្លោះពី ១២ ឆ្នាំ ទៅ ១៤ ឆ្នាំ អាចរួចផុតពីអាយុជីវិតពីហេតុការណ៍ដ៏គ្មានសង្ឃឹមនេះ ដែលពិតជាមហាសំណាង អាយុថ្លៃខ្លាំងណាស់។ ទាក់ទងរឿងនេះ ត្រូវបានគេបញ្ជាក់ប្រាប់ឲ្យដឹងថា ក្មេងស្រីដែលអាចនៅមានជីវិតរូបនេះ មិនចេះហែលទឹកទេ ប៉ុន្តែ សំណាង ដែលនាងអាចស្រវ៉ាតោងមែកឈើនៅក្បែរកន្លែងលិចទាន់ពេល។

យ៉ាងណាមិញ ចំពោះមូលហេតុលិចទូកចម្លង របស់កំពង់ដរពូស៊ីម នេះផងដែរ គឺមិនទាន់ដឹងថា បណ្តាលមកពីបញ្ហាអ្វីនោះទេ។ ប៉ុន្តែ បើតាមមហាជនជាច្រើនបានយល់ឃើញ គឺអាចដោយសារទូកដរនោះផ្ទុះមនុស្សលើសចំណុះ និងចោទឡើងថា នេះក៏ព្រោះតែសេចក្តីលោភលន់របស់ម្ចាស់ទូកដរ ចង់បានលុយមិនគិតពីអាយុជីវិតអ្នកដំណើរ ជាពិសេសគឺពុំមានអាវពោងសុវត្ថិភាព ដើម្បីអាចជួយសង្គ្រោះជីវិតក្នុងគ្រាអាសន្នកើតឡើងសោះឡើយ។ ជាមួយគ្នានេះផងដែរ គេក៏បានស្នើដល់អាជ្ញាធរ គួរតែពិនិត្យទៅលើបណ្តាទូកដរចម្លងខ្នាតតូចៗ ប្រសិនបើគ្មានអាវពោងសុវត្ថិភាព គឺមិនត្រូវអនុញ្ញាតឲ្យបើកដំណើរការចម្លងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×