យុវជនរុស្ស៊ីម្នាក់ បានសារភាពថា ខ្លួនធ្លាប់រស់នៅលើភពព្រះអង្គារ មុនពេលមកចាប់កំណើតនៅលើផែនដីនេះ។
Boriska Kipriyanovich បានធ្វើឲ្យអ្នកជំនាញការទាំងឡាយភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ចំណេះដឹងពីអវកាសទាំងឡាយរបស់ខ្លួន ក្នុងអំឡុងជិត២០ឆ្នាំកន្លងមក។
Boriska Kipriyanovich មានការយល់ដឹងអំពីអវកាសតាំងពីនៅតូចម្លេះ។
ឪពុកម្តាយរបស់ Boriska បង្ហើបប្រាប់ថា កូនប្រុសរបស់ពួកគេចេះនិយាយតាំងពីទើបបានប៉ុន្មានខែម្លេះ ហើយច្រើនតែសន្ទនាពីបណ្តាប្រធានបទដែលពួកគាត់ពុំដែលបង្រៀនសោះ ជាអាទិ៍ខឿនអារ្យធម៌ក្រៅភពផែនដី។
ពេលអាយុបាន២ឆ្នាំ បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតងឿងឆ្ងល់ព្រោះតែចេះអាន សរសេរ និងគូររូប។
ម្តាយរបស់ Boriska ដែលជាវេជ្ជបណ្ឌិតម្នាក់ដែរ ឲ្យដឹងថា សញ្ញាខុសប្លែកគេដំបូងនោះ បានកើតមានប៉ុន្មានសប្តាហ៍ បន្ទាប់ពីចាប់កំណើត គឺវាអាចងើបក្បាលបានដោយពុំចាំបាច់ជំនួយពីអ្នកដទៃឡើយ។
Boriska រស់នៅ Volgograd ហើយតែងនិយាយថា ខ្លួនធ្លាប់រស់នៅភពព្រះអង្គារ កន្លែងរងការបំផ្លាញដោយនុយក្លេអ៊ែរពីយូរយារណាស់មកហើយ។
យុវជនរូបនេះនិយាយថា មនុស្សនៅភពព្រះអង្គារមានកម្ពស់ប្រមាណ ២ម៉ែត្រ ហើយរស់នៅក្នុងដីលើ “ភពក្រហម”។ ពួកគេដកដង្ហើមយកឧស្ម័ន Co2 ។
តាម Boriska នោះពួកគេមានជីវិតអមតៈ ហើយភាពចំណាស់ត្រូវបញ្ឈប់នៅវ័យ៣៥ឆ្នាំ។ ពួកគេមានបច្ចេកវិទ្យាជឿនលឿន និងមានសមត្ថភាពដើរទេសចរណ៍ ឆ្លងភពបាន។
ពេលនៅរៀន Boriska បាននិយាយប្រាប់អំពីការដែលខ្លួនធ្លាប់ទៅកាន់ពិភពនេះ ក្នុងមុខនាទីជាអ្នកបើកបរយាន្តអវកាសបែបណានោះ។
“យុវជនភពព្រះអង្គារ” ឲ្យដឹងថា ជីវិតលើភពផែនដី នឹងមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ចាប់តាំងពីបដិមាករ Great Sphinx នៅជ្រលង Gaza (សត្វមានខ្លួនតោ ក្បាលមនុស្ស) ប្រទេសអេស្ស៊ីព ត្រូវបានបើក “គន្លឹះ” ហើយថែមទាំងប្រាប់ថា គន្លឹះបើកនៅពីក្រោយត្រចៀក៕