Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ល្អ​ដូច​គាត់​មាន​មិន​ច្រើន​ទេ​! បុរស​ឥណ្ឌា​ម្នាក់ យក​ស៊ុត ១០០០​គ្រាប់​ចម្អិន​ធ្វើ​ម្ហូប ចែក​ដល់​ជនអនាថា​ (មានវីដេអូ)

​បុរស​ចំណាស់​ឥណ្ឌា​ម្នាក់ និង​កូនប្រុស​របស់​គាត់ បាន​យក​ស៊ុតទា​ចំនួន ១០០០​គ្រាប់ ដើម្បី​ចម្អិន​ធ្វើ​​ម្ហូប ចែកជូន​ដល់​អ្នក​គ្មាន​ផ្ទះសំបែង និង​ជនអនាថា​ហើយ​ភាព​សប្បុរស​របស់គាត់​តែងតែ​ទទួល​​ការកោតសរសើរ​ពី​អ្នក​នៅ​ក្នុង​ភូមិ ព្រម​អ្នក​នៅ​ក្នុង​បណ្តាញ​អ៊ឺន​ធឺ​ណេត​ផងដែរ​។​

​បើ​តាម​វីដេអូ ឪពុក​កូន​ទាំង​ពីរ​ចម្អិន​ស៊ុត ដោយ​មាន​ដាក់​ម្ទេស​ប្លោក និង​ខ្ទឹមក្រហម និង​គ្រឿងផ្សំ​​ផ្សេងៗ​ទៀត​ដែល​មើលទៅ​គួរឲ្យ​ចង់​ទទួលទាន​មែនទែន​។ បន្ទាប់​ពី​ចំអិន​រួច គាត់​បាន​ខ្ចប់​ដាក់​​ក្នុង​ប្រអប់​តូចៗ​ល្មម រួច​ដើរ​ចែក​ទៅ​ដល់​មនុស្ស​ក្រីក្រ ជនអនាថា​ជាដើម ដែល​កំពុង​ត្រូវការ​​ជំនួយ នៅក្នុង​តំបន់​ដែល​គាត់​រស់នៅ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បុរស​ឥណ្ឌា​ចំណាស់​នេះ មាន Youtube channel ដែល​មានឈ្មោះ​ថា Village Food Factory ដែល​មាន​អ្នក​ចុច subscribe រហូត​ជិត ១,៥​លាន​នាក់​។ វីដេអូ​នីមួយៗ ដែល​គាត់​បង្ហោះ តែង​ទទួល​បាន​ការ​ចូល​មើល​រាប់លាន​នាក់ និង​ការបញ្ចេញមតិ​កោតសរសើរ​រាប់ពាន់ ដោយ​​សារ​តែ​ទង្វើ​សប្បុរស​របស់គាត់ ព្រោះ​រាល់​ម្ហូប​ដែល​គាត់​ចំអិន​រួច ភាគច្រើន​បាន​យក​ទៅ​ចែក​ឲ្យ​​អ្នកក្រីក្រ មនុស្ស​គ្មាន​ផ្ទះសំបែង និង​កុមារកំព្រា​ជាដើម​។​

​ចង់​ដឹង​គាត់​ចម្អិនស៊ុត ១០០០​គ្រាប់​នោះ​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៕ សុភ័ក្ត្រ

×