Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ធំៗ​ណាស់! អ្នកភូមិ​នាំគ្នា​ចេញ​ចាប់ត្រី នៅ​លើ​ផ្លូវ​ព្រោ​ង​ព្រា​ត បន្ទាប់​ភ្លៀង​លិចលង់

ភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រ បានធ្វើឱ្យផ្លូវជាច្រើនក្នុងទីក្រុង Da Nang ប្រែក្លាយទៅជាទន្លេ រហូតឃើញ​ត្រី​ធំៗ​ហែល​ក្នុង​ទឹក​ដល់​រានហាល ហើយ​មនុស្ស​ជា​ច្រើន ក៏​បាននាំគ្នាទៅកាន់ដងផ្លូវ ដើម្បីចាប់ត្រី។

ដូចដែលបានកត់សម្គាល់ គឺក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យកម្រិតទឹកនៅបឹង ថាក់ជីន (ស្រុកថាញ់ខេ ដាណាង) កើនឡើង ដែលនាំឱ្យត្រីជាច្រើនចេញមកតាមផ្លូវ។

ដោយបានប្រទះឃើញត្រីហែលនៅលើរានហាល មនុស្សជាច្រើនដែលរស់នៅតាមដងផ្លូវ ហាម ងី ទៅកាន់ ថូ ងក់វ៉ាន បាននាំយកកន្ត្រក ស្បោង និងរ៉ាកែត ទៅកាន់ដងផ្លូវ ដើម្បីចាប់ត្រី។

ត្រីមិនត្រឹមតែហែលច្រើននៅលើផ្លូវប៉ុណ្ណោះទេ តែនៅមានត្រីជាច្រើនទៀត ក៏ជាប់នៅក្នុងប្រហោងដើមឈើ និងគុម្ពោតព្រៃផងដែរ។ អ្នកភូមិជាច្រើនចាប់បានត្រីធំៗណាស់ ហើយត្រី​ដែល​លេច​លើ​ដងផ្លូវ​នៅទីនោះ គឺភាគច្រើន​ជា​ត្រីធ្វើ​ប្រហុក ត្រីឆ្លាំង និងត្រី​ទីឡាបយ៉ា ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×