ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងប៉េអឹមខណ្ឌចំការមន ចុះសហការណ៍ជាមួយ ការិយាល័យគ្រឿងញៀនអាវុធហត្ថក្រុងភ្នំពេញ រួមជាមួយ ប៉េអឹមខេត្តស្វាយរៀង ចុះចាប់និងបង្ក្រាប អ្នកប្រើប្រាស់នឹងចែកចាយគ្រឿងញៀន នៅអាគារខុនដូរ ca & sa បន្ទប់លេខ:802 មានទីតាំង នៅមជ្ឈមណ្ឌលពិព័រណ៍ សន្និបាតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ ដោយបានចាប់ខ្លួនជនសង្ស័យ៤នាក់ (ស្រី២នាក់) និងដកហូតថ្នាំញៀនជាង៣គីឡូក្រាមផងដែរ។ ជនសង្ស័យ៤នាក់ ទី១ ឈ្មោះ ចាន់ ង៉ុកថាន់ ហៅតឿ ភេទស្រីអាយុ37ឆ្នាំ ជនជាតិវៀតណាម ទី២ឈ្មោះ ធី ភេទស្រី អាយុ35ឆ្នាំ ជនជាតិវៀតណាម ទី៣ឈ្មោះ តឹង អាន់ ភេទប្រុស អាយុ30ឆ្នាំ ជនជាតិ វៀតណាម រស់នៅខេត្តឡុងអាន និងទី៤ឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ 35ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតុទូ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ច្បារអំពៅខណ្ឌច្បារអំពៅ។ កម្លាំងសមត្ថកិច្ច ដកហូតសម្ភារៈ វត្ថុតាងបានរួមមាន៖ ២.ថ្នាំគ្រាប់ពណ៌ខៀវ១កញ្ចប់ធំ ។ ២.ថ្នាំគ្រាប់ពណ៌បៃតង១កញ្ចប់តូច ៣.ម្សៅពណ៌ស៣កញ្ចប់ធំ ៤.ក្រាមពណ៌សថ្លា១កញ្ចប់តូច ៥.ជញ្ជីងអេឡិកត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅអាវុធហត្ថដើម្បីសាកសួរ៕ ដោយ៖បញ្ញាស័ក្តិ