បន្ទាយមានជ័យ៖ កញ្ញាស្រស់ស្អាត សាច់សខ្ចី កាយ លីតា មិនទាន់បញ្ចប់រឿងអាស្រូវ នៃទំនាក់ទនងស្នេហាជាមួយ អតីតព្រះចៅអធិការវត្តភ្នំបាក់លើ អន្ទិត ស្រិល វណ្ណានៅឡើយទេ ដោយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះ កញ្ញាវ័យ១៩ឆ្នាំរូបនោះ បានមកដាក់ពាក្យប្តឹង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយចោទអន្ទិត ស្រិល វណ្ណា ពីបទ ចាប់រំលោភសេពសន្ថវៈ ទារសំណងជំងឺចិត្ត៥ម៉ឺនដុល្លារ។
របាយការណ៍ដែលប្តឹងរាយការណ៍ចូលជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា នាងខ្ញុំ កាយ លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមប្តឹងឈ្មោះស្រិល វណ្ណា ភេទប្រុស អតីតចៅអធិការវត្តភ្នំបាក់លើ នៅខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២យប់ នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នាងខ្ញុំសូមឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីខែសីហា ឆ្នាំ២០១៧ នាងខ្ញុំបានស្គាល់ឈ្មោះ ស្រិល វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជាចៅអធិការវត្តភ្នំបាក់លើ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដោយសារម្តាយរបស់ខ្ញុំឈឺត្រូវយកឲ្យលោកព្យាបាល ក្រោមកក្រុមគ្រួសាររបស់ខ្ញុំ ក៏រាប់អានលោក រហូតមក ហើយ លោកចេញចូលផ្ទះរបស់ខ្ញុំដូចសាច់ញាតិ ពេលណាម្តាយខ្ញុំឈឺម្តងៗ លោកតែងតែមកមើលម្តាយរបស់ខ្ញុំដល់ផ្ទះ ។
លុះដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២យប់ លោកបានមកដល់ផ្ទះរបស់ខ្ញុំ ហើយលោកបានប្រាប់ថា លោកមកពីភ្នំពេញ ភៀសខ្លួនមានតាមចាប់ សុំស្នាក់នៅ២យប់ផង ។ ពេលនេះ នាងខ្ញុំព្រមទាំងក្រុមគ្រយសារ បានទទួលលោកដូចរាល់ដង គឺលោកសឹងនៅបន្ទប់របស់ខ្ញុំ ពីព្រោះផ្ទះរបស់ខ្ញុំមានបន្ទប់តែ២ទេ គឺបន្ទប់ខ្ញុំ និងបន្ទប់ម៉ាក់ ហើយខ្ញុំបានចុះមកគេងជាមួយម៉ាក់ខាងក្រោម។ ដល់ថ្ងៃទី១៨ខែឆ្នាំដដែល វេលាម៉ោងប្រហែល២១យប់ លោកបានហៅឲ្យខ្ញុំយកភេសជ្ជៈទៅប្រគេនលោក ពេលនោះខ្ញុំបានយកទឹកដោះគោជូ និងទឹកសុទ្ធ ពេលខ្ញុំយកទៅដល់ក្នុងបន្ទប់លោក បានដើរមកបិទទ្វា ចាក់គន្លឹះ ហើយនិយាយលួងខ្ញុំថា សុំដេករួមរក្ស ជាមួយខ្ញុំ ដោយសន្យាថាខែវិច្ឆិកាឆ្នាំ២០១៨ នេះ លោកនឹងសឹក ហើយចូលស្តីដណ្តឹង ពេលនោះខ្ញុំមិនព្រម លោកក៏បានស្ទុះមកឱបខ្ញុំ ហើយលោកលួងខ្ញុំថា មិនអីទេ ខែវិច្ឆិកា បងសឹក ហើយចូលមកស្តីដណ្តឹងអូនយកធ្វើជាប្រពន្ធហើយ តែកុំឲ្យម៉ាក់ប៉ាដឹងឲ្យសោះ រួចលោកសូត្រផ្លុំដាក់ក្បាលរបស់ខ្ញុំរហូត។ លុះពេលបានខ្លួនប្រាណហើយឈ្មោះ ស្រិល វណ្ណា បានបិទទូរស័ព្ទមិនព្រមចូលមកដោះស្រាយជាមួយខ្លួន ទើបខ្លួនបង្ហោះឃ្លឹបវីដេអូដែលលោកសង្ឃ ស្រិល វណ្ណា បានប្រឡែងជាមួយខ្លួន និងឆាន់ពោតស្ងោនោះឲ្យសាធារណជន និងលោកសង្ឃ ស្រិល វណ្ណា បានឃើញ ព្រមទាំងសុំឲ្យសមត្ថកិចជួយរកយុត្តិធម៌ជូនខ្លួន និងទាមទាសំណងជំងឺចិត្តចំនួន៥០០០០ដុល្លារ។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តថា ករណីនេះជំនាញយើង កំពុងស្នើសុំទៅអយ្យការដើម្បីបើកការសើបអង្គេតបឋម។
នៅថ្ងៃទី៦ខែមិថុនានេះដែរ អន្ទិត ស្រិល វណ្ណា តាមរយៈលោកផែង វណ្ណោះ ក៏បានឡាយវីដេអូ ហើយបាននិយាយថា ខ្លួនមិនបានចាប់រំលោភនាងនោះទេ គឺគ្រាន់តែចាប់ឱបថើប និងប្រលែងគ្នាលេងតែប៉ុណ្ណោះ ហើយនឹងជាធ្វើជាញ៉ាំពោតស្ងោ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទសារព័ត៌មាន ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ។
ចំណែក ផេកហ្វេសប៊ុក ឈ្មោះ Rith Omega បានសរសេរថា “ខ្ញុំថា ខ្ញុំមិនចង់និយាយទេ តែដូចជាទើសពេកក្នុងចិត្ត ដាច់ចិត្តសរសេរឲ្យធូរទ្រូង ចង់អ្នកណាជេក៏ជេចុះ ខ្ញុំនិយាយទស្សនៈអ្នកមើល និយាយការពិត មិនកាន់ជើងខាងណាទេ តែក្តៅក្រហាយពេលឃើញ video បកស្រាយរបស់ពូ ផែង វណ្ណៈ បានខ្ញុំនិយាយ គឺ១- ភាគីខាងស្រីនឹងនិយាយពីខុសគឺខុសហើយ ដែលទៅទាក់ទងជាមួយនឹងព្រះសង្ឃ ហើយបានចោទប្រកាន់ថាលោក ចាប់រំលោភ បង្ខំអីណាទៅ ដែលជាក់ស្តែងដូចឃើញVideoស្រាប់ គឺគ្មានអ្នកណាបង្ខំនោះទេ គឺស្និតស្នាលលក្ខណៈស្នេហាទៅហើយតែដោយផ្ទុះរឿងកើតឡើងបែរជានិយាយទាំងបំពានយកខ្លួនល្អ លាងខ្លួនថាខាងប្រុសអ្នកខុស ដោយធាតុពិតព្រមព្រៀងរៀងខ្លួន ។ ២- រិតតែខុសលើសពីខុស គឺភាគីខាងប្រុសដែលខ្លួនជាព្រះសង្ឃ បែរជាទៅទាក់ទងជាមួយនារី វាខុសពីវិន័យលោកហើយខុសមិនទទួលស្គាល់ខុស បានគេកាន់ជើងអាណិតច្រើន បែរជាចេញមុខបកស្រាយទាំងបំពានថាខ្លួនឆាន់ពោតដោយមិនដឹងខ្លួន មិនដឹងខ្លួនធ្វើអ្វី បើដឹងក៏មិនឲ្យថត ចោទថាគេដាក់ថ្នាំខ្លួនជាសង្ឃបែរជានិយាយបែបនេះ ខុសពីការពិតបែបនេះ ដោយបងប្អូនឃើញស្រាប់ហើយថាVideoនឹងត្រូវគេដាថ្នាំមែនអត់? ខ្លួនឯងទេដែលមិនគោរពវិន័យព្រះពុទ្ធសាសនា បួសហើយបែរជាទៅទាក់ទងស្រី? បែរជានិយាយយករួចខ្លួន ទាំងខ្លួនជាសង្ឃបែរចេញពីវត្តទៅជួបស្រីស្នេហ៍នៅបន្ទប់ ថាគេដាក់ថ្នាំ? បើខ្លួនជាសង្ឃត្រឹមត្រូវ កុំថាឡើយឱបគ្នាឆាន់ពោត តែទាក់ទងមនុស្សស្រីគឺខុសបាត់ហើយ ទោះស្រីនឹងអាស់ប៉ុណ្ណា បើរយើងថាទេ ប្រកាន់វិន័យសង្ឃក៏គេមិនអាចអូសទាញដែរ ដូចថាំងចេងត្រូវបិសាចពង្វក់តែទីបញ្ចប់នៅតែមិនអាចឈ្នះការតាំងចិត្តជាព្រះរបស់ថាំងចេង មួយទៀតខ្លួនអង្គុយលេងខ្លាឃ្លោកបែរនិយាយថា កុំតែទុកចិត្តស្គាល់គ្នាបានអង្គុយលេង កុំអីមិនអង្គុយទេ ចុះឯណាការកាន់សិល្ប៍ នឹងវិន័យសង្ឃ? ខ្ញុំអាណិតលោកយាយៗដែលខំកាន់ជើងលោកសង្ឃម្នាក់នេះទាំងមិនគិតអីទាំងអស់ …។
ចំណែកឯតារាសម្តែង កញ្ញា Sophorn Linda បាននិយាយផងដែរថា” ខ្ញុំ support ពាក្យបង Rith Omega និយាយទាំងអស់ ស្អីក៏ដោយទះដៃម្ខាងវាមិនឮទេ ហើយទាំង២នាក់ខុសរៀងខ្លួនតែខំកែយកល្អមានល្បិចដោះសារៀងខ្លួនហើយគូគេចារឹកដូចគ្នាចឹងសោះបានចឹងរកគ្នាឃើញ”។
ហើយករណីនេះដែរ អ្នកស្រី Jak Kachan បានចូលខ្លួនមកបរិយាយនឹងគេដែរថា “សំនួរសួរថា ស៊ីពោតបៀមដូចរឿងស៊ីចហើយ អះអាងថាមិនបានធើស្រី? គ្រាន់តែឱបថើបគ្នាលេងនឹង ហើយខាងស្រីនោះក៏អ៊ីចឹងដែរ ថតវីដេអូឲ្យលោកបៀមពោតដូច បៀមក្តហើយ នៅឡើយនិយាយថា វីដេអូថតនោះ មិនទាន់រំលោភបានសម្រេចទេ គ្រាន់តែប្រលែងគ្នាលេង ទើបរំលោភបានសម្រេចពេលចូលឆ្នាំ ។ ចុះមនុស្សស្រីឯណា មិនទាន់បានស៊ីជម្រៅ ក៏ហ៊ាននិយាយឲ្យលោកបៀមពោត ដូចនាងទើបបៀមលោកហើយ ។ អាត្រងោលនឹងកញ្ញាមេពោត បំពុលសាសនា នឹងសង្គមមែន “។
ក្រោយពេលដោះលែងអន្ទិត ស្រិល វណ្ណាព្រម លោកផែងវណ្ណៈ ក៏ទៅជួបផ្ទាល់ដើម្បីសួរនាំ និងLive វីដេអូ ។ ស្រាប់តែក្នុងអាខោន លោក ផែង វណ្ណៈបានសរសេរថា “មកជាន់ដីជាយដែនភ្លាម បងប្អូនខាងស្រី លីតា ប្រើលេខទូរស័ព្ទ ០៧៨ ៧០៤០៧០ ទូរស័ព្ទមកគំរាមភ្លាមហ្មង ។ កុំធ្វើបាបខ្ញុំ ខ្ញុំខ្លាចណាស់ នៅកន្លែងណាចាំខ្ញុំទៅជួប ។ ត្រឡប់ទៅភ្នំពេញវិញ ឆែកលេខទូរស័ព្ទនឹងមួយធ្វើការចេញម្ដង ។ ស៊ីចៅអធិការមួយបានចង់មកស៊ី ផែង វណ្ណៈ ទៀតមែន ? មើលឆ្វេងស្ដាំផង ខ្ញុំហ៊ានមកជាន់ដីជាយដែន ប៉ុណ្ណេះអត់ញញើតពួកឯងទេវើយ “។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បាននិយាយថា បើខ្មោចស្រុកមិនឲ្យដៃក៏ខ្មោចព្រៃកាច់មិនបានដែរបើនិយាយពីវិន័យសង្ឃគឺបុគ្គលអង្គនេះខុសនឹងវិន័យព្រះពុទ្ធសាសនា ប៉ុន្តែបើនិយាយពីច្បាប់អាណាចក្រវិញ គឺអន្ទិតរូបនេះ ដូចមិនចាត់ចូលជាជនចាប់រំលោភដូចកញ្ញារូបនេះចោទទេ ដោយហេតុគ្មានធាតុផ្សំនូវបទល្មើសគ្រប់គ្រាន់ និងចេតនាស្តែងពិតប្រាកដដែរ។ ដូចជាកញ្ញារូបស្រស់សោភាបង្ខំឲ្យអន្ទិតរូបនេះធ្វើត្រាប់លិឍនូវពោតស្ងោជាដើម។ មនុស្សស្រីដែរត្រូវបានគេចាប់រំលោភគឺគ្មានទេមនោសញ្ចេតនាជាមួយបុរសដែលធ្វើអំពើដ៏ថោកទាបនោះឡើយ ក៏ប៉ុន្តែផ្ទុយពីកញ្ញាក្នុងរូបនេះ គឺថាផ្អែមល្ហែមចាក់ទឹកមិនលិចទៅវិញ សាច់រឿងនេះអាចក្លាយទៅជាចោរក្លាយទៅជាម្ចាស់ ហើយម្ចាស់ក្លាយទៅជាចោរវិញបើមិនតាមដានឲ្យច្បាស់។ ដោយសារតែខ្ញុំទើសពេក ទើបខ្ញុំនិយាយឲ្យធូរទ្រូងបន្តិចទៅ៕ ដោយ៖បញ្ញាស័ក្តិ