Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូក្រសួងការបរទេសសហរដ្ឋអាមេរិក​ ចុះពិនិត្យវាយតម្លៃគម្រោងជំនួយកាត់បន្ថយសព្វាវុធ នៃវិមានប្រធានាធិបតី ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មីន​ និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅកម្ពុជា​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២៦​ នៅទីបញ្ជាការCMACភ្នំពេញ​ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់​បានទទួលជួបគណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយលោក​ Mr. Ethan Rinksប្រធានគម្រោងកម្មវិធី​កាត់បន្ថយអាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក​ លោកស្រី Ms. Jill Larson មន្ត្រីទទួលន្ទុកត្រួតពិនិត្យជំនួយនៃក្រសួងការបរទេស​ និងលោកស្រី Ms. Homa Hassan​ មន្ត្រីពិនិត្យវាយតម្លៃគម្រោងជំនួយកាត់បន្ថយសព្វាវុធនៃវិមានប្រធានាធិបតី​ ព្រមទាំងអបដំណេីរដោយលោកស្រី​ Kelly Saltzman​ មន្ត្រីស្ថានទូតអាមេរិកប្រចាំកម្ពុជា។

ជំនួបពិភាក្សានេះសំដៅពង្រឹងកិច្ចសហប្រតិបត្តិការនិងត្រួតពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពកិច្ចប្រតិបត្តិការក្នុងការអនុវត្តគម្រោងជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនរាជរដ្ឋាភិបាលចំនួន៤លានដុល្លារសហរដ្ឋអាមេរិក​កាលពីកន្លងទៅថ្មីៗនេះ​ ដេីម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មីន​និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា​។

គម្រោងនេះគាំទ្រសកម្មភាពសំខាន់ៗ​ រួមមាន៖​ ១.​ កម្លាំងបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៅបណ្តាខេត្តខាងកេីតប្រទេសរួមមានខេត្តត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ ស្វាយរៀង​ និងក្រចេះ​ ២.​ កម្លាំងចល័តឆ្លេីយតបបន្ទាន់ៗ​ និង៣.​ កម្លាំងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តឧត្តរមានជ័យ។ ជំនួយសហរដ្ឋអាមេរិក​គម្រោងនេះ​ បានគាំទ្រកម្លាំងជំនាញអង្គភាពCMAC​ ចំនួនប្រមាណជិត៤០០នាក់​ ឱ្យបំពេញភារកិច្ចមនុស្សធម៌យ៉ាងសកម្ម​។

សូមបញ្ជាកបន្ថែមថា​ ក្នុងពេលជាមួយគ្នានេះដែរ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:ក្រសួងការពារជាតិសហរដ្ឋអាមេរិក​ ក៏បានផ្តល់ការគាំទ្រលេីការហ្វឹកហ្វឺនពង្រឹងសមត្ថភាពធនធានមនុស្ស​ និងបំពាក់សម្ភារបច្ចេកទេសមួយចំនួនជូនអង្គភាពCMACដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×