Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! ម្ចាស់ផ្ទះ​មួយ​ប្រកាស​លក់​​ទាំង​ផ្ទះ និង​ចំការ​ទុរេ​ន ក្នុង​តម្លៃ​ពិសេស​ត្រឹមតែ…

នេះពិតជារឿងមួយដ៏ប្លែក និងស្ទើរតែមិនចង់ជឿ គ្រាដែលបានឃើញម្ចាស់ផ្ទះមួយ នៅក្នុងប្រទេសថៃ បានប្រកាសលក់ផ្ទះជាបន្ទាន់ និងបញ្ជាក់ថា មិនមែនជាការលេងសើចនោះទេ ដោយលក់ទាំងផ្ទះដ៏ស្រស់ស្អាត និងចំការទុរេនលើផ្ទៃដីជិត១ហិចតា ក្នុងតម្លៃត្រឹមតែ ៦.៦ លានបាត (ប្រមាណ ១៧ ម៉ឺនដុល្លារ) ប៉ុណ្ណោះ។

នេះបើតាមម្ចាស់ផ្ទះដែលមានឈ្មោះថា Getchaya Jangjit បង្ហោះរូបភាពជាច្រើនសន្លឹក និងសរសេរបញ្ជាក់ថា ផ្ទះធំ មានសួនច្បារ អាងហែលទឹក នៅខេត្ត និងចំការទុរេន លើផ្ទៃដី៤.២ រ៉ៃ ៦៨ ម៉ែត្រការ៉េ។

ម្ចាស់ផ្ទះក៏បានបញ្ជាក់បន្ថែមថា នៅក្នុងចំការមានទុរេនអាយុ ៧ ឆ្នាំ ចំនួន ៨០ ដើម និងទូរេនអាយុ ៣ ឆ្នាំ ចំនួន ៤០ ដើម ។ ផ្ទះស្អាត ទីតាំងល្អ ជាប់ផ្លូវ តម្លៃត្រឹមតែ ៦.៦​ លានបាតប៉ុណ្ណោះ។

នៅពេលដែលការបង្ហោះនេះត្រូវបានចែករំលែកបន្ត ឃើញថាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ក៏មានអ្នកសួរនាំថា តើអាចទទួលបានផ្ទះទាំងមូល ចំការធុរេន និងអាងហែលទឹកដែរឬទេ? តម្លៃនេះថោកពេកមែនទេ? មានលក់ពិតឬអត់?។

ពិតណាស់ ឆ្លើយតបនឹងការសួរនាំនេះ ម្ចាស់​ផុសក៏​បញ្ជាក់​ថា ​ពិត​ជា​លក់​ក្នុង​តម្លៃ​នេះ​មែន សូមមកទិញក្នុងតម្លៃនេះធានាជូន និង​ក៏បាន​ប្រាប់​ថា ទីតាំងស្ថិត​នៅ​ក្នុង​ស្រុក Khlung ខេត្ត Chanthaburi៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×