ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨សមត្ថកិច្ចបានឱ្យដឹងថាមានករណី: រំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ នៅចំណុចផ្ទះទុកចោលដីឡូត៍គ្មានលេខ ភូមិទួលតាចាន់ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ០៥ខែមិថុនាឆ្នាំ២០១៨ ម៉ោង១៥។
កុមារីរងគ្រោះឈ្មោះ ស.ច.ធ.រថ្ងៃខែឆ្នាំកំណើត១៦-០២-២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះឃុន សឺង អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះ)។
ប៉ូលិសបាននិយាយថាកាលពីថ្ងៃទី ០៥-០៦-២០១៨ ម៉ោង១៥កុមារី រងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ដោយ ម្តាយចេញទៅដកក្រអៅឈូក ស្រាប់តែជនសង្ស័យផឹកស្រាស្រវឹងដើរមកដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរខ្ទម (ចំណុចកើតហេតុ) រួចជនសង្ស័យក៏ចាប់ស្រាតខោកុមារីរងគ្រោះផ្តួលទៅលើឥដ្ឋការ៉ូ រួចចាប់រំលោភកុមារីរងគ្រោះ ពេលនោះកុមារីរងគ្រោះឈឺក៏ស្រែក ជន សង្ស័យក៏ដកប្រដាប់ភេទចេញ។
បន្ទាប់មកម្តាយក៏មកដល់ កុមារីរងគ្រោះក៏បាន និយាយរឿងហេតុខាងលើប្រាប់ម្តាយ។ លុះដល់ថ្ងៃទី០៦-០៦-២០១៨ ម៉ោង០៧ម្តាយកុមារីរងគ្រោះបាននាំកុមារីរង គ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចយើងក៏ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការ សាកសួរ។ បន្ទាប់មកម្តាយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។
ប៉ូលិសបន្តទៀតថាកន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន ០៣ដងផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ