Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ៧វិធី គិតបែបមនុស្សពូកែ

ការក្លាយជាមនុស្សពូកែ មិនមែនជាភាពសំណាងល្អមកពីកំណើតនោះទេ វាស្ថិតនៅលើការហ្វឹកហាត់ដុសខាត់ខួរក្បាល និងបេះដូងរបស់យើងទៅវិញទេ បន្ទាប់ពីនោះ អ្នកនឹងមានភាពវាងវៃ ក្នុងបែបរបស់អ្នក ដែលអាចចាត់ការរៀបចំជីវិតរបស់ខ្លួនឯងបានយ៉ាងល្អប្រសើរ។

១-គិតវិជ្ជមាន
សម្លឹងពិភពលោកក្នុងន័យវិជ្ជមាន និងធ្វើអ្វីគ្រប់យ៉ាង យ៉ាងពេញកម្លាំង ដោយស្នាមញញឹម និងភាពរីករាយ ធ្វើឱ្យស្រស់ស្រាយ មានជីវិតជីវ៉ា និងក្លៀវក្លាស្វាហាប់ជាប់ជានិច្ច ត្រៀមរួចជាស្រេចក្នុងការប្រឈមគ្រប់ស្ថានការណ៍ ដែលនឹងជួយឱ្យអ្នកអាចចាត់ការបានគ្រប់រឿងដែលដើរចូលមកក្នុងជីវិតបានយ៉ាងរលូន។

២-មានជំនឿលើខ្លួនឯង
បើសូម្បីតែខ្លួនឯង មិនទាំងមានជំនឿ និងទុកចិត្តលើខ្លួនឯងផងនោះ តើនឹងមានមនុស្សម្នាក់ណា គេមកជឿលើភាពខ្លាំងពូកែរបស់អ្នក? ដូច្នេះ បើចង់ឱ្យគេចូលចិត្ត និងស្ងើចសរសើរចំពោះខ្លួនអ្នក អ្នកត្រូវជឿជាក់លើខ្លួនឯងជាមុនសិន។

៣-ហ៊ានសាកល្បងនឹងក្ដីស្រមៃ
គ្មានអ្វីដែលមានថាមពលខ្លាំងស្មើនឹងការតាំងចិត្ត និងការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនោះទេ។ ភាពស្រេកឃ្លានដ៏ខ្លាំងក្លា ក្នុងការនាំខ្លួនឯងឆ្ពោះទៅរកគោលដៅ ហ្នឹងហើយ គឺជាកម្លាំងរុញច្រាន ដែលនឹងធ្វើឱ្យអ្នកភ្ជាប់ក្ដីស្រមៃ ឆ្ពោះទៅរកការពិតបាន។

៤-ស្វែងរកបុគ្គលធ្វើជាគំរូ
អ្នកណាក៏ដោយ ដែលអ្នកចូលចិត្ត និងកោតសរសើរ ដើម្បីយកធ្វើជាស្តង់ដាមួយដ៏ល្អ ក្នុងការដើរតាម សិក្សាពីផ្នត់គំនិត វិធីការធ្វើការងារ និងចំណុចលេចធ្លោក្នុងខ្លួនគេ ដើម្បីយើងអាចទទួលបានអៃឌៀល្អៗ មកកែសម្រួលប្រើ ឱ្យជីវិតឈានទៅមុខ ឆ្ពោះទៅរកភាពជោគជ័យដូចគេដែរ។

៥-ចាប់ផ្ដើមការងារថ្មីរាល់ថ្ងៃដោយស្នាមញញឹមស្រស់ស្រាយ
មនុស្សដែលមានស្នាមញញឹមរីកនៅលើផ្ទៃមុខ ប្រៀបដូចជាមាត់ទ្វារដែលបើកចំហធំ ឱ្យអ្នកណាៗក៏ចង់ចូលមកសេពគប់រាប់អានដែរ ការចរចាទំនាក់ទំនងការងារ ក៏នឹងច្រើនតែបញ្ចប់ដោយជោគជ័យ ខ្លាំងជាអ្នកដែលទឹកមុខដូចមនុស្សទូលទុក្ខធំដែរ។ ក្រៅពីនេះ ស្នាមញញឹម និងសំឡេងសើច នៅបានសាងភាពរីករាយ និងរំសាយទុក្ខ និងថែមទាំងជាឱសថអាយុវឌ្ឍនៈដ៏អស្ចារ្យ ដែលធ្វើឱ្យយើងនៅតែមើលឃើញនៅក្មេងគ្រប់ពេលជានិច្ចទៀតផង។ បានដឹងអ៊ីចឹងហើយ ហាត់ដាក់ស្នាមញញឹមនៅលើបបូរមាត់ជាប្រចាំខ្លះផងណា៎ប្អូនៗ។

៦-រៀនយល់ដឹងពីភាពខុសឆ្គង
សត្វជើង៤ម៉េចនៅមានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ម៉េចនៅមានភ្លេច? វាទៅកើតអី បើគ្រាន់តែយើងធ្វើអ្វីមួយ ហើយមិនទាន់ជោគជ័យដូចដែលនឹកសង្ឃឹមនោះ? គ្រាន់តែសុំ ឱ្យធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត និងបើកចិត្តឱ្យទូលាយ ទទួលយកការពិត ងាកមករំឭកមើលឡើងវិញថា តើមានដំណាក់កាលណាមួយដែលយើងខុសឆ្គង? ដើម្បីនឹងបានចាប់ផ្ដើមជាថ្មីម្ដងទៀត ឱ្យល្អជាងមុន។

៧-ថ្នមថែសម្ព័ន្ធមិត្តចាស់ៗ
ប្រហែលជាគ្មានអ្នកណាម្នាក់រស់នៅយ៉ាងមានសេចក្ដីសុខ ដោយប្រាសចាកមិត្តសម្លាញ់ ឬមនុស្សដែលដឹងចិត្តនោះឡើយ។ ទោះជាជីវិតក្នុង ១ថ្ងៃៗរបស់អ្នក វារញ៉េរញ៉ៃប៉ុនណាក៏ដោយ អ្នកគួរតែមានពេលវេលាជួបជាមួយមិត្តភក្តិជិតស្និទ្ធ ដែលស្គាល់ចិត្តស្និទ្ធស្នាលគ្នាយូរមកហើយខ្លះផង។ ឆ្លៀតពេលទៅជួបគ្នា ពេលមានឱកាសអំណោយផល នៅថ្ងៃឈប់សម្រាក ផ្ញើសារជូនពរឆ្នាំថ្មី ឬជូនពរថ្ងៃខួបកំណើត ដើម្បីនៅថ្ងៃណាមួយ ដែលអ្នកកម្សត់ឯកា កើតទុក្ខចិន្តា ក៏នៅមានមិត្តជំនិត គ្រាន់ពឹងពាក់ និងផ្ដល់កម្លាំងចិត្តគ្នាបានដែរ៕

Portrait of a happy man with smart phone and laptop, indoors.
Man with crossed arms isolated on gray background
Three confident young men in smart casual wear keeping arms crossed and smiling while standing against white background
Closeup portrait of young European Caucasian man pictured isolated on pink background pressing finger to temple as if making viewer think more about offer or analyze information better for their good
Portrait of a smiling businessman
Businessman using his tablet in the office
Three confident young men in smart casual wear keeping arms crossed and smiling while standing against white background
Portrait of cheerful, crazy, virile, harsh, funny guys in jeans, denim outfit with stubble and modern hairstyle yelling with wide open mouth, embracing, standing on grey background
×