Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ផាកពិន័យ ពី​បទ​រេ​រាំង​ចរាចរណ៍ បន្ទាប់​ជិះ​ស្គី​ឆ្វេ​ច​ឆ្វាច​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​បាងកក

ជនបរទេស​ម្នាក់​ដែល​ជិះ​ស្គីឡើង​ឆ្វេចឆ្វាច​ ឆ្លង​កាត់​ចរាចរណ៍ក្នុង​ទីក្រុង​បាងកក ​ដែលសូម្បីគ្មាន​អ្វី​ការពារ ​ត្រូវ​បាន​ប៉ូលិស​ផាក​ពិន័យ ១០០០ បាត (ប្រហែល ២៦ ដុល្លារ) ​ពី​បទ​រារាំង​ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

ប៉ូលីស Lumphini បាននិយាយថា អ្នកជិះស្គីរូបនោះ ដែលជាជនជាតិកាណាដា ឈ្មោះ Jordan Joseph McIver បានសារភាពថា នោះគឺជារូបគាត់ដែលកំពុងរត់កាត់តាមដងផ្លូវ ខណៈគាត់បានបង្ហាញកាយវិការដាក់ទៅនឹងវីដេអូ CCTV។

McIver បានពន្យល់ថា នៅខណៈពេលនោះ គាត់កំពុងធ្វើលំហាត់ប្រាណ និងទស្សនាទីក្រុង ប៉ុន្តែមិនដឹងថា ការបង្ហាញខ្លួនបែបនេះ គឺជាទង្វើរផ្ទុយនឹងច្បាប់នោះទេ។

McIver ត្រូវបានគេឃើញជិះស្គីនៅទីតាំងផ្សេងៗគ្នាក្នុងរដ្ឋធានី រួមទាំងឆ្លងកាត់ Phra Khanong នៅពេលយប់ជ្រៅ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីដើមខែនេះ។ គាត់ក៏ត្រូវបានគេមើលឃើញថា បានជិះស្គីលឿនជាងយានយន្តដែលនៅជុំវិញគាត់ទៀតផង។

វីដេអូនៃការជិះស្គីឆ្វេចឆ្វាចរបស់គាត់ នៅទីក្រុងបាងកក បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសៅរ៍ ដោយបានទាក់ទាញការរិះគន់ និងការព្រួយបារម្ភពីអ្នកដែលនិយាយថា វាមិនមានសុវត្ថិភាព ដោយសារតែគុណភាពនៃផ្លូវមួយចំនួន និងកង្វះឧបករណ៍ការពាររបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@nopparat_168 ของดีออกฤทธิ์เจอตั้งเเต่ นานา-อ่อนนุช ทีหลังไม่ขายให้เเล้วนะ🐎 #ตัวตึงนานา ♬ Bandoleros – Don Omar
×