Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ គន្លឹះ ៧យ៉ាង ថែទាំសុខភាព តាំងពីក្បាល ដល់ចុងជើង

សុខភាពដ៏ល្អ នឹងធ្វើឱ្យផ្លូវចិត្ត រីករាយស្រស់ថ្លា ដូច្នេះតើត្រូវធ្វើយ៉ាងណា ទើបមានសុខភាពល្អបាន? ចម្លើយគឺ មើលថែទាំសុខភាពជាប់ជានិច្ច យ៉ាងទៀងទាត់ និងយកចិត្តទុកដាក់តាំងពីក្បាលដល់ចុងជើង ព្រោះពាក្យថា “សុខភាព” មិនមែនមានន័យសម្រាប់តែចំណែកណាមួយនៃរាងកាយ ដែលត្រូវមើលថែទាំជាពិសេសនោះទេ តែត្រូវមើលថែទាំគ្រប់ផ្នែករបស់រាងកាយ ដែលមានភាពសំខាន់ស្មើៗគ្នា។ ថ្ងៃនេះ យើងមានទិចនិកក្នុងការថែទាំសុខភាពទូទៅមកជម្រាបជូន…

១-ញ៉ាំទឹកស្អាតឱ្យបានច្រើន
ការញ៉ាំទឹកស្អាត ក្រៅពីជួយឱ្យស្បែកស្រស់ថ្លា ភ្លឺរលោងហើយនោះ នៅជួយកាត់បន្ថយភាពប្រថុយក្នុងការកើតមហារីកពោះវៀនធំ និងមហារីកប្លោកនោមបានដល់ទៅ ៥០%ទៀតផង។

២-ថែទាំសុខភាពអញ្ចាញធ្មេញ
តាមរយៈការខ្ពុរមាត់នឹងទឹកតែ នឹងជួយកាត់បន្ថយមេរោគបាក់តេរីក្នុងប្រអប់មាត់ ព្រោះនៅក្នុងទឹកតែមានសារជាតិ ផូលីហ្វ៊ីណុល មានឥទ្ធិពលទប់ស្កាត់ការរីកធំធាត់របស់មេរោគបាក់តេរី ដែលជាមូលហេតុរបស់ជំងឺពុកធ្មេញបាន។ ក្រៅពីខ្ពុរមាត់ដោយទឹកតែហើយ គួរញ៉ាំទឹកតែក្រោយពេលបាយផង វានឹងជួយកាត់បន្ថយអាការរបស់រោគអញ្ចាញធ្មេញបានទៀតផង។

៣-ផ្តល់សេរីភាពដល់បាតជើង
នៅក្នុងពេលទំនេរ ពេលព្រឹក ឬពេលល្ងាច ការបណ្តោយបាតជើងរបស់យើងបានប៉ះនឹងដីខ្សាច់ ឬវាលស្មៅទន់ៗម្តងម្កាល នឹងជួយឱ្យប្រព័ន្ធសរសៃប្រសាទនៅលើបាតជើងបានទទួលការជំរុញ ដែលនឹងធ្វើឱ្យប្រព័ន្ធឈាមរត់ដំណើរការល្អ។

៤-ដើរលឿនៗ
ធ្វើឱ្យបេះដូងរឹងមាំ។ ការដើរលឿនៗព្រមជាមួយការបង់បោយដៃទៅមក គឺជាការហាត់ប្រាណដ៏ល្អមួយ និងមិនធ្វើឱ្យក្បាលជង្គង់ត្រូវទទួលរងកម្លាំងសង្កត់ខ្លាំងជ្រុលដូចដូចការរត់នោះទេ។ យើងអាចប្តូរការដើរលឿនៗនេះ ទៅជាការដើរឡើងជណ្តើរ ជំនួសការឡើងតាមជណ្តើរយន្ត ក៏អាចជួយឱ្យសាច់ដុំបេះដូងរឹងមាំបានដូចគ្នា។

៥-បន្ថែមជាតិខ្លាញ់ល្អដល់រាងកាយ
កុំអាលភ្ញាក់ផ្អើលអី ព្រោះជាតិខ្លាញ់ល្អដែលកំពុងនិយាយនេះ គឺជាតិខ្លាញ់ដែលមិនបង្កកខ្លួន ដែលបានមកពីប្រេងម្កាក់ ប្រេងសណ្តែក និងអូមេហ្កា៣ ជាជាតិខ្លាញ់ដែលបានមកពីត្រីសមុទ្រទឹកជ្រៅ។ ជាតិខ្លាញ់ល្អនេះ នឹងជួយខាងផ្នែកចងចាំ និងមានសារធាតុប្រឆាំងជំងឺមហារីក បំប៉នបេះដូង ដែលរាងកាយមនុស្សយើងត្រូវការសារធាតុប្រភេទនេះខ្លាំងណាស់។

៦-ភ្ញាក់ពីព្រឹក ដើម្បីស្រូបយកធាតុអាកាសបរិសុទ្ធ និងទទួលពន្លឺថ្ងៃស្រទន់ៗ
ជាការសាងវីតាមីនD ឱ្យរាងកាយ។ ជាពិសេសមនុស្សស្រី ការទទួលបានពន្លឺព្រះអាទិត្យស្រទន់ៗ មិនថាតែពេលព្រឹក ឬពេលល្ងាចឡើយ សុទ្ធតែមានផលល្អ ធ្វើឱ្យអត្រានៃការកើតមហារីកសុដនថយចុះ។

៧-ហាត់ប្រាណស្រាលៗ តិចៗជាប់ជានិច្ច
ការយកចិត្តទុកដាក់ថែទាំសុខភាព គឺជារឿងមួយដែលមនុស្សគ្រប់រូបគួរតែចាប់ផ្តើមធ្វើ តាំងពីវ័យកម្លោះ-ក្រមុំ ដោយការហាត់ប្រាណតិចៗជាប់ជានិច្ចយ៉ាងទៀងទាត់។ មិនចាំបាច់ទៅចុះឈ្មោះធ្វើជាសមាជិកក្លិបហាត់ប្រាណ នាំតែអស់លុយច្រើននោះទេ ការហាត់ប្រាណដើម្បីថែទាំសុខភាព អាចធ្វើបានដោយខ្លួនយើងផ្ទាល់ និងអាចធ្វើបានគ្រប់ទីកន្លែង មិនថាតែក្នុងអូហ្វីស ឬនៅផ្ទះក៏ដោយ។

ថ្ងៃនេះសម្រាប់អ្នកដែលមានការព្រួយបារម្ភ និងស្រឡាញ់សុខភាព ចង់មានជីវិតរស់នៅយូរអង្វែងព្រមជាមួយនឹងសុខភាពល្អរឹងមាំ ប្រហែលជាត្រូវងើបឡើងមកផ្លាស់ប្តូរទង្វើការហូបចុក ការរស់នៅ និងទង្វើផ្សេងៗក្នុង ១ថ្ងៃៗ សាជាថ្មីហើយ ដើម្បីលទ្ធផលក្នុងរយៈពេលវែងខាងផ្នែកសុខភាព ព្រោះបើបណ្តោយឱ្យពេលវេលាកន្លងផុតទៅទទេៗ ថ្ងៃណាមួយ យើងអាចនឹងកើតជំងឺអ្វីម្យ៉ាង ដែលទម្រាំតែដឹងខ្លួន វាអាចនឹងហួសពេលព្យាបាលឱ្យជាវិញផងក៏មិនដឹង៕

Diversity People Exercise Class Relax Concept; Shutterstock ID 521636656; Job: RD
×