Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​ប្រជុំពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៣ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មិថុនា​នេះ​

spot_img

​ភ្នំពេញ​៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើ​ក​ទី​១០ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​វត្តមាន​តំណាងរាស្ត្រ​ពេល​ផ្តើម​ប្រជុំ​ចំនួន ១០៩​រូប​។​

​អង្គសភា​បានអនុម័ត​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៣ មក​ធ្វើ​ការពិភាក្សា​និង​អនុម័ត នៅក្នុង​សម័យ​ប្រជុំ​នា​ឱកាស​នេះ​។ សេចក្តីព្រាងច្បាប់​ទាំងនោះ​មាន សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា​។ សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច “​គ​” ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តីពី​ការងារ និង​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៦៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តង់ដា​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×