Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មា​នរឿងចឹង​ទៀ​ត! កូន​កំ​លោះ​ស្លុ-ត​ចិត្ត​រក​ថ្លែង​មិន​ត្រូវ ក្រោយ​ចប់​មង្គលកា​រ កូនក្រមុំ​ហៅ​ទៅ​ចត​បទចម្រៀង និង​ប្រាប់​បែបនេះ​ថា…

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ Odishatv បង្ហាញពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់គូស្នេហ៍មួយគូ ដែលទើបនឹងរៀបការថ្មីថ្មោង នៅក្នុងប្រទេសឥណ្ឌា។ នោះគឺនៅពេលដែល​កូនក្រមុំ​ បាននាំ​កូន​កំលោះ​ទៅ​ថត​បទ​ចម្រៀង ដែលធ្វើឲ្យគេ​យល់ឃើញ​ថា ​នឹងប្រហែលជា​បទ​មនោសញ្ចេតនា​ផ្អែមល្ហែម ​ដើម្បី​អបអរសាទរ​អ្នក​ទាំងពីរហើយមើលទៅ ប៉ុន្តែ អ្វីៗគឺ​ផ្ទុយ​ស្រឡះ​ ព្រោះថា​កូន​ក្រមុំស្រាប់តែ​ច្រៀង​រហូត​ស្រក់​ទឹក​ភ្នែក នោះ​គឺ​ជា​បទ​​នាង​ច្រៀងផ្ញើជូន “អតីត​សង្សារ”។

​បើតាមរបាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា គឺក្រោយ​ពី​បញ្ចប់​ពិធី​រៀប​ការ​ មុនពេលទៅកាន់ផ្ទះខាងម្តាយក្មេក កូនក្រមុំ​បាន​សុំ​កូន​កំលោះ​​ទៅ​កាន់ស្ទូឌីយោ​ថត​ចម្រៀង ហើយកូនកំលោះក៏មិនមានហេតុផលដើម្បីបដិសេធនោះដែរ ដោយ​បាន​ធ្វើ​តាម​សំណូមពរ​របស់​ភរិយា។

តាមរយៈវីដេអូឃ្លីបនៅលើបណ្តាញសង្គម គេអាចឃើញកូនក្រមុំកូន-កំលោះនៅក្នុងបន្ទប់ថតសំឡេង ដោយមានមនុស្សមួយចំនួនជួយថតសំឡេងផងដែរ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេលសួរកូនក្រមុំថា តើនឹងច្រៀងបទអ្វី? ស្រាប់តែនាង​បាន​ឆ្លើយភ្លាមៗ​ថា “ខ្ញុំចង់ថតបទចម្រៀងសម្រាប់សង្សារ​ចាស់”។

កូនកំលោះក៏មានការភ្ញាក់ផ្អើល នៅពេលឮដូច្នោះ។ ​អ្នក​នៅ​ក្នុង​បន្ទប់​ថត​បាន​បន្ត​សួរ​ទៅ​កូនក្រមុំ​ថា អតីត​សង្សារ​នាង​ឈ្មោះ​អ្វី? ប៉ុន្តែ​នាង​មិនបានបញ្ចេញឈ្មោះទេ​។ នៅពេលនោះ ស្ថានការណ៍មានភាពឆ្គាំឆ្គង ប៉ុន្តែអ្នកផ្សេងទៀតបានព្យាយាមធ្វើឱ្យបរិយាកាសស្ងប់ស្ងាត់ដោយការសើច។

ក្រោយមក កូនក្រមុំបានចាប់មីក្រូហ្វូនច្រៀង។ ប៉ុន្តែ​ពេល​ច្រៀង​បាន​ត្រឹមតែវគ្គ​ទី​១ នាង​ក៏បង្ហាញ​នូវ​អារម្មណ៍​ក្រៀមក្រំ សំឡេងញ័រ ហើយទឹកភ្នែកក៏ហូរតែម្តង។ នាងបានយកដៃជូតទឹកភ្នែក ខណៈកូនកំលោះឈរមើលទាំងតក់ស្លុត និងក៏ត្រូវបានឮនិយាយថា «ប្រពន្ធរបស់ខ្ញុំបាននាំខ្ញុំមកកាន់បន្ទប់ស្ទូឌីយោថតសំឡេង ច្រៀងបទផ្ញើជូនអតីត តើខ្ញុំគួរធ្វើអ្វី តើខ្ញុំកំពុងធ្វើអ្វីនៅទីនេះ?»។

អ្វីដែលធ្វើឲ្យកូនកំលោះរំជួល​ចិត្តកាន់តែ​ខ្លាំងនោះ ​គឺបន្ទាប់​ពី​កូនក្រមុំ​បង្ហើប​ថា ​មនុស្សប្រុស​ដែល​នាង​ប្រាថ្នា​រៀបការ ​និង​ស្រលាញ់​ខ្លាំងបំផុត​នោះ គឺជាបុរសដែលកំពុង​មាន​ស្នេហា​ជាមួយ​ស្រី​ផ្សេង។ កូនក្រមុំបាននិយាយថា៖ «ខ្ញុំស្រលាញ់អតីតរបស់ខ្ញុំខ្លាំងណាស់ ប៉ុន្តែ គាត់ចង់រៀបការជាមួយស្រីផ្សេង ខ្ញុំនិយាយហើយទឹកភ្នែកហូរ។ ហើយសម្រាប់​មូល​ហេតុ​ដែលខ្ញុំ​រៀប​ការពេល​នេះ គឺដោយសារតែខ្ញុំចង់បញ្ឈឺចិត្តអតីតប៉ុណ្ណោះ។ ប៉ុន្តែ មិននឹកស្មានថា គាត់មិនចាប់អារម្មណ៍ និងសូម្បីមកចូលរួមមង្គលការរបស់នាងនោះទេ។

កូនក្រមុំ បានប្រាប់ត្រង់ៗថា “ខ្ញុំមិនអាចប្រកែកបាន ក្នុងការរៀបការជាមួយកូនកំលោះ។ ហើយវាក៏ជា​អាពាហ៍​ពិពាហ៍​ ដែលបាន​បាន​បំផ្លាញ​ចំណង​របស់​ខ្ញុំ»។

កូនក្រមុំ​ក៏បានបញ្ជាក់​ថា នាង​ចង់​បាន​គូស្នេហ៍​របស់​នាង​មក​វិញ ហើយ​បាន​និយាយ​ថា​ ការ​រៀប​ការនេះ​គឺ​ជា​កំហុស​ ខណៈ​ពេល​ដែល​កូន​កំលោះ​ដែល​អស់​សង្ឃឹម​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ខ្លួន​ឯង​ថា «ចុះខ្ញុំវិញ?»។ លើសពីនេះ គាត់ក៏បានសួរកូនក្រមុំទៀតថា៖ «ហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំឱ្យបានដឹង យ៉ាង​ហោច​ណាស់​មុន​ពេល​រៀប​ការអ៊ីចឹង?»។

ទោះ​ជា​យ៉ាង​ណា របាយការណ៍ក៏​មិន​ដឹង​ច្បាស់​ថា ​រឿង​នេះ​នឹង​បញ្ចប់​ដោយ​របៀប​ណា​នោះ​ទេ។ ហើយស្ថានភាពអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនឹងបន្ត ឬបញ្ចប់ត្រឹមពេលនោះ?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×