Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​នារី​រូប​ស្អាត អង្គុយ​តាមផ្លូវ​តែឯង​កណ្តាល​យប់​អាធ្រាត្រ ស្ថានភាព​មិនមែន​ជា​មនុស្ស​អនាថា តែ​លុះ​ដឹងការ​ពិត ហួសចិត្ត…

​ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលប្រទះ​ឃើញ​ស្រី​ស្អាតម្នាក់ ​ស្ថិតនៅ​តាម​ចិញ្ចើម​ផ្លូវទាំងកណ្តាលយប់អាធ្រាត្រ ខណៈស្ថានភាព​មិន​ដូច​មនុស្ស​អនាថា​ទេ។ ប៉ុន្តែ គ្រប់គ្នាពិតជាមានការហួសចិត្ត នៅពេលដឹងការពិតថា ស្រ្តីរូបនេះជាគ្រូបង្រៀន បានកំពុង​ដេកតាមចិញ្ចើម​ផ្លូវ​អស់​រយៈពេល​២​ខែ មកហើយ ក្នុង​បំណង​ទៅ​ដើរ​រក​ការងារ​នៅ​ទីក្រុង ប៉ុន្តែអ្វីដែលនាងទទួលបាន គឺការបំផ្លាញអនាគតខ្លួនឯងប៉ុណ្ណោះ។

នេះបើតាមគេហទំព័រ CTWANT នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ បានចុះផ្សាយឲ្យដឹងថា ស្ត្រីវ័យក្មេងម្នាក់ គឺដើមឡើយ ធ្វើការជាគ្រូបង្រៀនគណិតវិទ្យានៅក្នុងខេត្ត Henan ប៉ុន្តែ​ដោយ​សារ​នាង​បាន​ឮ​ថា ទីក្រុង Shenzhen នឹង​ផ្តល់​ឱកាស​ឱ្យ​ជីវិត​ប្រសើរ​ជាង​មុន ដូច្នេះហើយ នាងក៏បានសម្រេចចិត្តលាឈប់ពីការងារ ហើយធ្វើដំណើរតាមក្តីស្រមៃរបស់ខ្លួន ប៉ុន្តែអ្វីៗមិនរលូនដូចការគិត…។

ជាក់ស្តែង នៅពេលដែលគ្មានការងារធ្វើ គ្មានប្រាក់ចំណូល និងគ្មានផ្ទះសម្បែង ទី​បំផុត​ស្រី​ស្អាតរូបនេះ ​ត្រូវ​ចេញ​មក​ដើរ​តាម​ផ្លូវ និងយកដងផ្លូវជាកន្លែងស្នាក់អាស្រ័យ។ អ្នក​ធ្វើ​ដំណើរ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅពេលបាន​ឃើញ​នារីវ័យក្មេងម្នាក់រូបនោះ ដែលស្ថិតក្នុងស្លៀកពាក់តុបតែងខ្លួនយ៉ាងស្រស់ស្អាត ប៉ុន្តែ ស្ថានភាពមិនស្រដៀងនឹងមនុស្សអនាថាជាទូទៅនោះទេ។

ទោះជាយ៉ាងណា ទី​បំផុត​ មាន​មនុស្ស​ចិត្ត​ល្អ​មក​ជួយ​មើល​ថែ​ ទិញអាហារ និងទឹកឲ្យអ្នកគ្រូក្មេងហូប។ ហើយនៅពេលសួរនាំ ​ទើប​ដឹង​ពី​ស្រុក​កំណើត និងប្រវត្តិ​របស់នាង។

ច្បាស់​ណាស់​ថា បើ​ទោះ​បី​មាន​ភាព​រីក​ចម្រើន​នៃ​ទីក្រុង Shenzhen ដែលរហូត​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​មួយ​ក៏​ដោយ ប៉ុន្តែ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​មិន​អាច​រក​ការងារ​ធ្វើបាននោះទេ។ យ៉ាង​ណា​មិញ ក្រោយ​ពី​ប្រឈម​មុខ​នឹង​ពិភព​ពិត គ្រូ​ស្រីរូបនេះ​បាន​ទទួល​ស្គាល់​ថា នាង​មិន​មាន​ទំនុក​ចិត្ត​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ ហើយក៏លែងចង់ធ្វើអ្វីទៀតដែរ។

អ្នកគ្រូក្មេង​រូប​នេះ ​ក៏​មិន​បាន​គិត​ចង់​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដែរ ហើយជម្រើស គឺចង់រស់នៅទីនេះ បើទោះបីក្លាយជាមនុស្សអនាថាក៏ដោយ។

ក្រោយ​រឿងរ៉ាវ​របស់អ្នកគ្រូ​ស្រី​រូប​នេះ ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​មហាជន​ជា​ច្រើន​ចូល​មក​រិះគន់​ដោយ​លើក​ឡើង​ថា «ត្រូវហើយ ក្នុងការគិតពីការអភិវឌ្ឍន៍នៅ Shenzhen ប៉ុន្តែ អ្នកគួរតែមានផែនការបម្រុងទុក ព្រោះគ្មាននរណាម្នាក់នឹងស្គាល់អ្នកទេ, នេះជាគ្រូ ពិតជាមិនធម្មតាទេ ចុះហេតុអ្វី​អ្នក​មិន​បាន​សិក្សាឲ្យច្បាស់​ មុន​ពេល​ចេញ​ទៅ​រក​ការងារ​ធ្វើ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×