Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យ​ណាស់ ក្មួយ​ៗ​អើ​យ! ព្រោះតែ​ដើម្បី​បាន​រៀនសូត្រ ក្មេង​ៗ​មួយ​ក្រុម ធ្វើដំណើរ​ផ្សង​កណ្តាលទន្លេ មើលរូប​នេះ​ហើ​យ នឹកឃើញ​រឿង​គ្រប់យ៉ា​ង…

រូបភាពមួយសន្លឹក បង្ហាញក្មេងតូចៗជិះទូកចាវកណ្តាលទន្លេដ៏ល្វឹងល្វើយ ដើម្បីទៅសាលារៀន បានកំពុងធ្វើឲ្យចាក់ដោតបេះដូង មនុស្សយ៉ាងច្រើន សម្តែងក្តីរំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែក ព្រោះតែនឹកឃើញរឿងគ្រប់យ៉ាង…។

គួរបញ្ជាក់ថា រូបភាពដ៏គួរឲ្យសង្វេគនេះ ទើបត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមថ្មីៗនេះ ប៉ុន្តែ ប្រភពពុំបានបញ្ជាក់ពីពេលវេលា និងទីតាំងស្ថិតនៅក្នុងស្រុក/ខេត្តណានោះទេ ដោយបានត្រឹមដឹងថា ក្មេងៗទាំងនេះ គឺជាអ្នករស់នៅតាមដងទន្លេ។

តែយ៉ាងណាមិញ រូបភាពនេះផងដែរ គឺចង់បង្ហាញឲ្យឃើញជ្រុងមួយគួរពិចារណា នៃសោកនាដកម្មដ៏សែនសោកសង្រេងបំផុត សម្រាប់ហេតុការណ៍លិចទូកដរ បណ្តាលឲ្យក្មេងៗសិស្សសាលាចំនួន ១១ នាក់ ស្លាប់ ដែលបានកើតឡើងថ្មីៗនេះ នៅស្រុកលើកដែក ខេត្តកណ្តាល។

តែទន្ទឹមមនុស្សជាច្រើន បានសម្តែងក្តីអាណិតអាសូរ នោះអ្នកដែលមានការព្រួយបារម្ភ បានរិះគន់ឪពុកម្តាយថា មានការធ្វេសប្រហែស ដែលមិនគួរណាបណ្តែតបណ្តោយឲ្យកូនៗ នាំគ្នាជិះទូកទៅសាលារៀនទាំងស្ថានភាពគ្មានអាវពោងការពារបែបនេះសោះឡើយ ព្រោះថា បើមានហេតុការណ៍កើតឡើង សួរថាតើពួកគេនឹងទៅជាយ៉ាងណា?។ តែក្នុងនោះ អ្នកខ្លះក៏បាននិយាយថា «កុំបន្ទោសម្ដាយឪពុកគាត់..បើអ្នកមិនធ្លាប់ក្រ! ហើយអ្នកក៏មិនយល់ដែរថាអ្នកក្ររស់នៅយ៉ាងម៉េច!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×