កូនភ្លោះប្រុសមួយគូនេះ មើលហាក់ចេះស្គាល់ និងស្រឡាញ់គ្នាតាំងពីកើតមកភ្លាមម្លេះ។ នៅពេលពេទ្យ បំបែកចេញពីគ្នា ពួកគេចាប់ផ្តើមយំតែម្តង តែនៅពេលពេទ្យធ្វើរឿងមួយ ពួកគេបាត់យំភ្លាមតែម្តង។
បើតាមវិដេអូដែលថតដោយលោក Dane Lyman ដែលជាឪពុករបស់ក្មេងប្រុសភ្លោះទាំងពីរឈ្មោះ Weston និង Caleb បានបង្ហាញថា ទារកមួយគូនោះចាប់ផ្តើមស្រែកយំខ្លាំង នៅពេលពេទ្យបំបែកពួកគេម្នាក់ចេញពីគ្នា ប៉ុន្តែគ្រាន់តែដាក់ពួកគេជិតគ្នាវិញភ្លាម ឃើញថាពួកគេបាត់យំតែម្តង។
លោក Dane Lyman បានបង្ហាញវីដេអូនោះទៅឲ្យប្រពន្ធគាត់មើល ហើយប្រពន្ធគាត់រំជួលចិត្តយ៉ាងខ្លាំង ព្រោះឃើញកូនគាត់ហាក់ស្គាល់គ្នាពេលកើតមកភ្លាម។
ចង់ដឹង ទារកនោះមានអារម្មណ៍បែបណាចំពោះគ្នា សូមមើលវីដេអូខាងក្រោមនេះ៕ សុភ័ក្ត្រ