កូនភ្លោះគឺជាទារកដែលបង្កកំណើតក្នុងផ្ទៃម្តាយតែមួយក្នុងពេលជាមួយគ្នា និងកើតមកនៅពេលប្រហាក់ប្រហែលគ្នា។ ដោយសារតែកើតមកនៅពេលជាមួយគ្នា ពួកគេមានរូបរាងដូចគ្នាស្ទើរតែទាំងស្រុង ដែលធ្វើឲ្យពេលខ្លះធ្វើឲ្យយើងមានការភាន់ច្រឡំ។
មិនខុសគ្នានោះទេ ក្មេងតូចៗ ក៏អាចយល់ច្រឡំផងដែរ នៅពេលដែលប៉ារបស់ពួកគេជាកូនភ្លោះ ដែលមានរូបរាងស្ទើរដូចគ្នាទៅហើយ។
ខាងក្រោមនេះជាវីដេអូ ដែលក្មេង ២នាក់ភាន់ច្រឡំ មិនដឹងថាមួយណាជាប៉ារបស់ពួកគេពិតប្រាកដដោយសារតែរូបរាងដូចគ្នាខ្លាំងពេក ដែលមើលទៅគួរឲ្យអស់សំណើចមែនទែន៕ សុភ័ក្ត្រ