Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ឈឺចាប់​ណាស់ ពេល​ឃើញ​បែបនេះ! ឯណា​ទៅ​គុណធម៌​ជា​គ្រូពេ​ទ្យ មិន​អើពើមើល ហើយ​ថែមទាំង​សម្តី​គំរោះគំរើយ ផ្ញើ​ជូន​បុគ្គលិក​មន្ទីរពេទ្យ​គន្ធបុប្ផា​មួយចំនួន…

ពិតជារឿងដ៏ខ្លោចចិត្តខ្លាំងណាស់ នៅពេលដែលបុរសជាឪពុកម្នាក់ បានយំសោកស្ទើរបោកខ្លួន បន្ទាប់ពីកូនស្រីអាយុជាង២ឆ្នាំ កំពុងពេញស្រលាញ់ បានបាត់បង់ជីវិត ដោយសារតែមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យរដ្ឋទទួលបានមូលនិធិសប្បុរសធម៌ជាច្រើន បែរជាបុគ្គលិកមិនយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលកូនស្រីរបស់គាត់ ដែលឈឺក្តៅខ្លួនពុំបាត់។

បុរសជាឪពុក បានរៀបរាប់ទាំងក្តីឈឺចាប់ឲ្យដឹងថា កូនស្រីរបស់គាត់លេចចេញអាការក្តៅខ្លួនខុសប្រក្រតី ក៏បានយកទៅពិនិត្យឆ្លងកាត់មន្ទីរពេទ្យឯកជនចំនួន៣កន្លែងមកហើយ នៅខេត្តកាតែវ ប៉ុន្តែ ពេទ្យទាំងនោះពុំទទួលពិនិត្យជួសឈាមទេ ដោយបានប្រាប់ថា មិនអីទេ។ តែដោយសារតែអាការក្តៅខ្លួនពុំបាត់កាន់តែខ្លាំង គាត់និងគ្រួសារក៏បានយកកូនស្រីមកកាន់មន្ទីរពេទ្យគន្ធបុផ្ផា នៅក្នុងទីក្រុងភ្នំពេញ។

គាត់បន្តថា បន្ទាប់ពីចាប់លេខរៀងអស់រយៈពេលជាង ២ ម៉ោង យកកូនចូលទៅ និងសុំឲ្យពេទ្យជួយជួសឈាមពិនិត្យ ព្រោះខ្លាចកើតជំងឺគ្រុនឈាម បុគ្គលិកពេទ្យនៅទីនោះមិនពិនិត្យទេ ដោយបានប្រាប់ដូចគ្នាទៀតថា មិនអីទេ និងបានផ្តល់ថ្នាំឲ្យលេបប៉ុណ្ណោះ។ តែទោះជាយ៉ាងណា អាការក្តៅខ្លួននេះពុំបាត់នោះទេ គឺកម្តៅកាន់តែខ្លាំងឡើងៗ។ ដោយមានការព្រួយបារម្ភខ្លាំង នៅព្រឹកស្អែក គាត់ក៏បានយកកូនស្រីមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ម្តងទៀត។ ប៉ុន្តែ អ្វីដែលឈឺចាប់បំផុតនោះ គឺនៅពេលមកដល់ ស្រាប់តែបុគ្គលិកពេទ្យ បានស្តីបន្ទោសឲ្យជាមួយសម្តីដ៏គំរោះគំរើយ គ្មានក្រមសិលធម៌ជាគ្រូពេទ្យសូម្បីបន្តិចឡើយ ដោយបែរជានិយាយថា «កូនគ្រុនឈាម យកមកមិនទាន់ពេល ហេតុអ្វីម្សិលមិញមិនពិនិត្យ» ខណៈយកមកដំបូង សុំពេទ្យដេកព្យាបាល ប៉ុន្តែ ពេទ្យមិនអើពើពិនិត្យឡើយ ចុះហេតុអ្វីអ្នកជាគ្រូពេទ្យស៊ីប្រាក់ខែរដ្ឋ ធ្វើការនៅមន្ទីរពេទ្យទទួលជំនួយមូលនិធិ បែរជាមកនិយាយភាសាបែបនេះ!?។

ពិតណាស់ ទាក់ទងរឿងនេះ ឃើញថាមានប្រជាពលរដ្ឋជាអាណាព្យាបាលជាច្រើន ដែលបានស្គាល់ពីចរិតបុគ្គលិកពេទ្យសំដីអាក្រក់មួយចំនួន ធ្វើការនៅទីនោះ បានបញ្ចេញឲ្យដឹងថា «សំដីពេទ្យគន្ធបុប្ផា និយាយគំរោះគំរើយមែន ទៅបានម្តងដែរ លើកក្រោយៗលែងហ៊ានទៅពេទ្យហ្នឹងហើយ, គន្ធបុប្ផាឥឡូវមិនដូចពីមុនទេ កូនខ្ញុំក៏ចឹងដែរ រីឯសម្តីពេទ្យវិញថាស្តីឲ្យយើងដូចឆ្កែឆ្មាអ៊ីចឹង, ពេលកូនខ្ញុំឈឺហើយ យើងទៅបើកថ្នាំ សុទ្វតែបោះថ្នាំអោយ ប្ញកពារមិនបាច់យាយ, ល្អតែឈ្មោះ តែចរឹតបុគ្គលិកពេទ្យឈ្លើយសម្តីដូចអាចម៌ កូនខ្ញុំក្តៅខ្លាំងរវើរវាយ សួរក៏មិនបាន ឆ្លើយចេញមកដូចជះអាចម៌ ពេលមានបញ្ហាយប់ព្រលប់ទៅគោះទ្វា សួរនាំតែត្រូវគ្រូពេទ្យប្រចាំការប្រើសម្តីស្ទើរទ្រាំមិនបាន ស្ទើរតែទាំងអស់ គឺសម្តីអសិលធម៍មិនសមជាគ្រូពេទ្យសោះឡើយ សមតែ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×