Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបត្រេកអរ​ជំនួស! ពូ​រត់​ម៉ូតូឌុប​ដែល​តែង​ជួយ​សម្រួល​​ចរាចរណ៍​នៅ​ផ្លូវ 566 នៅ​ម្តុំ​ទួលគោក​រាល់​ព្រឹក ពេលនេះ អភិបាលខណ្ឌ​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់ ​ធ្វើជា…

spot_img

មហាជននៅក្នុងបណ្តាញសង្គម ពិតជាសម្តែងនូវក្តីត្រេកអរ រំភើបជំនួសជាខ្លាំង ក្រោយពីបានដឹងថា លោកពូម្នាក់ជាអ្នកប្រកបរបររត់ម៉ូតូឌុប តែមានទឹកចិត្ត និងឆន្ទៈដ៏កម្ររក តែងជួយសម្រួលចរាចរណ៍នៅផ្លូវ 566 ខណ្ឌទួលគោក (ក្រោយសាលារៀន Paragon) នៅពេលនេះ គាត់ត្រូវបានអភិបាលខណ្ឌទួលគោក ផ្តល់ឱកាសបានធ្វើជាមន្រ្តីសណ្តាប់ធ្នាប់ខណ្ឌ ដើម្បីជួយសម្រួលចរាចរណ៍ប្រចាំផ្លូវនេះ និងផ្តល់ប្រាក់ខែជូនគាត់ផងដែរ។

នេះបើតាមទំព័រហ្វេសប៊ុក រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា លោក ឃ្លោក​ វណ្ណ:​ ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ និងមានមុខរបរជាអ្នកម៉ូតូឌុប ដែលតែងឃើញជួយសម្រួលចរាចរណ៍ នៅចំណុចកែងផ្លូវលេខ៣១៧ និងផ្លូវលេខ៥៦៦​ (ក្រោយអតីតសាលាហ្សាម៉ាន់អន្តរជាតិ)​ ជារៀងរាល់ព្រឹក។ បន្ទាប់បានមើលឃើញពីទង្វើដ៏ល្អរបស់គាត់ ក្នុងការរួមចំណែកជួយដល់សង្គមជាតិ​ ដោយការស្ម័គ្រចិត្តមួយនេះ ឯកឧត្តមអភិបាលខណ្ឌ ក៏បានស្នើសុំមតិដឹកនាំពីថ្នាក់លើបញ្ចូលសមាសភាព​លោក ឃ្លោក​ វណ្ណ:​ ជាមន្រ្តីជាប់កិច្ចសន្យា​ ផ្នែកសណ្តាប់ធ្នាប់​ខណ្ឌ​ទួលគោក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខណ្ឌ ក៏បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០ រៀល​ និងព្រមទាំងសម្ភារៈមួយចំនួនដល់លោកផងដែរ។

គួរបញ្ជាក់ថា ជារៀងរាល់ព្រឹក បងប្អូនដែលធ្វើដំណើរតាមផ្លូវ៥៦៦ ក្នុងខណ្ឌទួលគោក (ក្រោយសាលារៀន Paragon) ភាគច្រើនបានឃើញវត្តមានរបស់លោកពូម្នាក់នេះដែលគាត់រត់ម៉ូតូឌុបនៅក្បែរនោះ តែងតែជួយសម្រួលចរាចរណ៍ទាំងបែកញើសសស្រាក់ពេញរាងកាយ ព្រោះតែដើម្បីឲ្យបងប្អូនអ្នកដំណើរ ជាពិសេសឪពុកម្តាយជូនកូនទៅសាលារៀននៅម្តុំនោះ បានរួចផុតពីការកកស្ទះ។

លោក ឃ្លោក​ វណ្ណ: សព្វថ្ងៃមានអាយុ ៥៥ ឆ្នាំ ហើយ គាត់មានកូនចំនួន៤នាក់នៅក្នុងបន្ទុក។ គាត់បានប្រាប់ឲ្យដឹងថា នៅពេលម៉ូយតេដឹក គាត់ត្រូវបោះបង់ការជួយសម្រួលចរាចរណ៍សិន ដើម្បីរកប្រាក់ ប៉ុន្តែ នៅពេលទំនេរពីការដឹក ហើយឃើញមានការកកស្ទះជាពិសេសពេលព្រឹក គឺគាត់នឹងត្រូវជួយសម្រួលចរាចរណ៍ហើយ។

លោកក៏បានឲ្យដឹងទៀតថា ប្រាក់កម្រៃដែលបានមកពីមុខរបររត់ម៉ូតូឌុប គឺត្រូវលៃលកលកទុកសម្រាប់ថ្លៃផ្ទះជួល និងសល់ពីនោះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃផង និងចំណាយទៅលើជំងឺប្រចាំកាយកូនស្រីម្នាក់ (ជំងឺរលាកស្រោមខួរ ដែលតម្រូវឱ្យលេបថ្នាំជាប្រចាំ) និងថែមទាំងទៅលើប្រពន្ធជាអ្នកធ្វើការអនាម័យដែលក៏ឈឺ (វះកាត់ស្បូន) ទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×