ស្ត្រីម្នាក់ឈ្មោះ Chaowara Khotsamnuan បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាង កាលពីថ្ងៃពុធ ឲ្យដឹងថា នាងចង់ជួប និងថ្លែងអំណរគុណដល់អ្នកជិះម៉ូតូដែលពុំស្គាល់អត្តសញ្ញាណម្នាក់ ដែលបានជួយឌុបនាង និងកូនស្រីអាយុ ១០ ខែ របស់នាងដែលឈឺធ្ងន់ ទៅកាន់មន្ទីរពេទ្យ Phayathai Sri Racha កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ។
នាងបានសរសេរនៅលើហ្វេសប៊ុកថា នាងចង់ថ្លែងអំណរគុណដល់វីរៈបុរសម្នាក់ ដែលបានជួយសង្គ្រោះជីវិតកូនស្រីរបស់នាង ។
កូនស្រីតូចរបស់នាងកំពុងខ្លាំងខ្លួនយ៉ាងខ្លាំង និងចាប់ផ្តើមប្រកាច់ ។ Chaowara បានកំពុងបើករថយន្តរបស់នាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ នៅពេលនោះ រថយន្ត SUV របស់នាង បានជាប់ស្ទះចរាចរណ៍នៅផ្លូវប្រសព្វ Wat Rai Kluay នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៦ ឧសភា ។
បន្ទាប់ពីរយៈពេល ២០ នាទី ដែលនាងបានឈប់រថយន្ត SUV របស់នាងៗ ក៏ស្វែងរកជំនួយ ។ អ្នកជិះម៉ូតូឆ្លងកាត់ម្នាក់ ក៏បានឈប់ និងស្នើសុំដឹកនាង និងកូនស្រីរបស់នាង ទៅកាន់មន្ទីរពេទ្យ ។ នាងនិយាយថា អ្នកជិះម៉ូតូនោះស្រាប់តែមិនដឹងជាទៅណាបាត់ មុនពេលដែលគាត់សូម្បីតែរកពេលសុំសួរនាំឈ្មោះ និងអរគុណគាត់ផងនោះ ៕ ចន្ទី