ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយទំនាក់ទំនងល្អ ហេតុនេះការងាររបស់អ្នកឆ្នាំជូតដំណើរការដោយងាយស្រួល ការលំបាកតែងមានអ្នកជួយជានិច្ច។ ដោយភាពភ្លឺស្វាង អ្នកអាចសម្រេចរាល់ការវិនិយោគហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ។ មនោសញ្ចេតនា ៖អ្នកនៅលីវមានឱកាសដ៏ល្អក្នុងការទាក់ទងរាប់អានមិត្តភក្តិថ្មីភេទផ្ទុយគ្នា អ្នកបានរៀបការហើយមនោសញ្ចេតនាពុំសូវកក់ក្តៅ រាងសោះអង្គើយដាក់គ្នាបន្តិច។ ទិសនាំលាភ៖ ត្បូង តំណមទិស ៖ ជើង។ ពណ៌នាំសំណាង៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់ ។ ការងារប្រព្រឹត្តទៅដោយរលូន ប៉ុន្តែចាំបាច់ត្រូវរៀនសូត្របន្ថែមដើម្បីបំពេញបានល្អជាងនេះ។ មានសមត្ថភាពវិភាគ និងព្យាករណ៍ឱកាសវិនិយោគយ៉ាងល្អ ហេតុនេះចំណូលរបស់អ្នកក៏កើនទៅតាមនោះដែរ។ មនោសញ្ចេតនា ៖ ប្រសិនរវល់ ឬខ្វាយខ្វល់រឿងអ្វីអ្នកក៏គួរចែករំលែកជាមួយមនុស្សដែលខ្លួនស្រឡាញ់ ព្រោះក៏ជាវិធីសម្តែងការគោរពអ្នកដទៃ។ ទិសនាំលាភ៖ ពាយ័ព្យ តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ខៀវ។ ឆ្នាំយកអាសា ៖ ឆ្នាំកុរ៕
ឆ្នាំខាល ៖ រាសីល្អមធ្យម ។ ក្នុងការងារអ្នកមានសមត្ថភាពច្នៃប្រឌិតខ្ពស់ ស្មារតីធ្វើការល្អ ហេតុនេះត្រូវបានថ្នាក់លើជឿទុកចិត្តប្រគល់ការងារសំខាន់ៗឲ្យគ្រប់គ្រង។ លុយកាក់ទាល់តែព្យាយាមរកដោយកម្លាំងខ្លួនឯងគឺពុំបានដោយសំណាង។ មនោសញ្ចេតនា៖ អ្នកនៅលីវកុំដោយសារតែខ្លាចឯកោ ប្រញាប់ប្រញាល់មានទំនាក់ទំនងថ្មី ព្រោះអាចខកចិត្ត។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ អាគ្នេយ៍។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំចរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ ។ ថ្ងៃនេះត្រូវត្រៀមផ្លូវចិត្ត ព្រោះអាចនឹងប្រឈមមុខជាមួយការប្រែប្រួលក្នុងការងារ អាចជាការសម្រេចប្តូរភារកិច្ចថ្មី អាចត្រូវទៅបេសកកម្មឆ្ងាយ។ រាសីមិនល្អ មិនសមស្របសម្រាប់ធ្វើការវិនិយោគអ្វីមួយ។ មនោសញ្ចេតនា ៖ ប្រយ័ត្នពាក្យសំដីដោយអចេតនា ធ្វើឲ្យរបួសផ្លូវចិត្តមនុស្សដែលខ្លួនស្រឡាញ់។ ទិសនាំលាភ ៖ពាយ័ព្យ តំណម ៖ អាគ្នេយ៍ ។ ពណ៌នាំសំណាង៖ស។ អ្នកយកអាសា ៖ ឆ្នាំចរ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ ការងារឈានចូលដំណាក់កាលមិនស្ថិរភាព ទោះបីមានឱកាសផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន តែក៏បង្កប់ហានិភ័យច្រើន ហេតុនេះត្រូវប្រយ័ត្នប្រយែង។ ពេលទំនេរគួរអានបន្ថែមចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជួយជាប្រយោជន៍ដល់ការងាររបស់អ្នក។ មនោសញ្ចេតនា ៖ ពិបាករកឃើញភាពស្រុះស្រួលក្នុងទស្សនៈ ហេតុនេះតែងមានការឈ្លោះប្រកែកគ្នាជាប្រចាំ។ ទិសនាំលាភ ៖ និរតី តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម ។ ការងារពិបាកទទួលបានលទ្ធផលដូចបំណង ផ្លូវចិត្តក៏មិនសប្បាយ ត្រូវរកវិធីសម្រួលអារម្មណ៍ តាំងស្មារតីដើម្បីធ្វើការ។ ពេលវេលានេះ អ្នកគួរតែសង្កេតទីផ្សារ កសាងផែនការថ្មីរង់ចាំឱកាសវិនិយោគ។ មនោសញ្ចេតនា៖ រីកចម្រើនល្អ ក្នុងទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ ប៉ុន្តែចាំបាច់ត្រូវម្ចាស់ការជាងមុន។ ទិសនាំលាភ ៖ កើត តំណមទិស ៖ ជើង ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ ឆ្នាំយកអាសា ៖ ឆ្នាំថោះ ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ ។ ការងារជួបឧបសគ្គក្នុងការចរចាជាមួយដៃគូ ងាយមានការសម្រេចចិត្តខុសឆ្គងបង្កការខាតបង់សេដ្ឋកិច្ច។ កុំអួតអាងទ្រព្យសម្បត្តិធ្វើឲ្យជនអាក្រក់កើតចិត្តលោភលន់។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំចរ ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ ។ ការងារមានស្ថិរភាពច្រើន ត្រូវត្រៀមផ្លូវចិត្តទប់ទល់។ អ្នកពុំមានឱកាសទាញលាភ ដូច្នេះពុំត្រូវលោភលន់នាំឲ្យខាតបង់ធំ។ មនោសញ្ចេតនា ៖ បានជួបមនុស្សសក្តិសមនឹងអ្នក តែដោយគ្មានភាពជឿជាក់គ្រប់គ្រាន់លើខ្លួន ហេតុនេះបណ្តាលឲ្យបាត់បង់ឱកាសទាក់ទង។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ ជើង។ ពណ៌នាំសំណាង ៖ ក្រហម។ អ្នកយកអាសា ៖ ឆ្នាំម្សាញ់ ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ មានព័ត៌មានការងារល្អប្រសើរមកដល់អ្នក ត្រូវប្រឹងកសាងទំនាក់ទំនងល្អ។ រាល់ការប្រឹងប្រែងរបស់អ្នកចុងក្រោយបានទទួលការឆ្លើយតបដោយខ្ទង់ចំណូលសក្តិសម។ មនោសញ្ចេតនា ៖ ដោយសារក្តីស្រឡាញ់ ការយកចិត្តទុកដាក់និងលើកទឹកចិត្តរបស់គូស្នេហ៍បានជួយបន្ថែមថាមពលក្នុងជីវិត។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ លឿង ។ ឆ្នាំយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម ។ ការងាររវល់នឹងធ្វើឲ្យអ្នកអស់កម្លាំង ព្យាយាមរៀបចំពេលវេលាសម្រាក សម្រួលអារម្មណ៍ដើម្បីយកថាមពលមកវិញ។ ថ្ងៃនេះអ្នកមានបំណងវិនិយោគអ្វីក៏បានសម្រេចដូចចិត្ត។ មនោសញ្ចេតនា ៖ ឱកាសបាននៅក្បែរមនុស្សដែលខ្លួនលួចស្រឡាញ់។ ទិសនាំលាភ ៖ អាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ លឿង ។ អ្នកយកអាសា ៖ ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារទោះបីលំបាកខ្លាំងអាស្រ័យដោយស្មារតីនឹងនរ ឆន្ទៈរបស់ខ្លួនអ្នកនៅតែសម្រេចបានយ៉ាងល្អគ្រប់រឿង។ ចំណាយប្រាក់ទាក់ទាញអតិថិជនក៏ជាវិធីទាញចំណូលបានមកវិញយ៉ាងគាប់ប្រសើរ។ មនោសញ្ចេតនា ៖ ជាថ្ងៃពោរពេញដោយក្តីសោមនស្សរីករាយ និងសុភមង្គល។ ទិសនាំលាភ ៖ ត្បូង តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ។ អ្នកយកអាសា ៖ ឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ ។ នាំពាក្យនៅទីសាធារណៈត្រូវប្រយ័ត្នប្រយែង ដើម្បីបញ្ចៀសការរិះគន់ម៉ាក់ងាយ។ ថ្ងៃនេះធ្វើដំណើរប្រយ័ត្នមានការប៉ះពារគ្នា ធ្វើឲ្យខាតបង់ប្រាក់កាស។ មនោសញ្ចេតនា ៖ ងាយមានការយល់ច្រឡំគ្នាធ្វើឲ្យទំនាស់កើតឡើង។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ ស។ អ្នកយកអាសា ៖ ឆ្នាំឆ្លូវ ៕