Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ហាញមុខយុវជនទំនើង៨នាក់ ប្រើហិ.ង្សា ប្រើដាវនិងកាំបិតប៉័ងតោ កា.ប់ទៅលើយុវជនម្នាក់

spot_img

ភ្នំពេញ៖ក្រុមយុវជនទំនើង ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួននិងចាប់ កោសក់ហើយ បង្ហាញមុខ ជាសាធារណៈកាលពីព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ ២០២២ នេះបន្ទាប់ពី ប្រើហិ.ង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោនិងដំបងត្រួតគ្នា កា.ប់និងវា.យ ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ។

ជនសង្ស័យរូបនោះ ត្រូវបានសមត្ថកិច្ច អោយដឹងថា ១.ឈ្មោះ អាន ស័រលីញ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក ,២.ឌី បូរ៉ា អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ,៣.ឌីណា បញ្ញារិទ្ធអាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី,៤.លឹម ឈាង លី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ជម្ពូវ័ន,៥.ឈ្មោះហេង ជាដាវីត អាយុ១៨ឆ្នាំមុខរបរលក់ដូរ,៦.ឌីណា ហ្គាណាន់អាយុ១៨ឆ្នាំ ជាសិស្ស វិទ្យាល័យជាស៊ីមសាមគ្គី,៧.ងឿ សេម អាយុ១៨ឆ្នាំ មុខរបរលក់ដូរនិង៨.ឈ្មោះ ហួត សំណាងអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ អូរបែកក្អម។ចំណែកជនរងគ្រោះឈ្មោះ អឿន សៀងហៃ ភេទប្រុសអាយុ១៩ឆ្នាំ មានលំនៅផ្ទះជួលផ្លូវរថភ្លើង ភូមិទី១៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក បានរងរបួសធ្ងន់ ត្រូវដៃនិងរយះក្បាលត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរចិន ព្រះកុសុះមះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំង របស់លោកស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមជនសង្ស័យ មានបក្សពួក ចំនួន ១៣នាក់បានប្រើហឹង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោនិងដំបងត្រួតគ្នាកា.ប់និងវា.យ ទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់នៅចំណុច មុខអាគារអ៊ីដេនហ្គាដេន តាមផ្លូវលេខ R6ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកនាយការិយាល័យបានឲ្យដឹងថា នៅវេលារសៀលថ្ងៃទី១៧ខែតុលាឆ្នាំ ២០២២ ខណៈពេលដែលជនរងគ្រោះ រួមទាំងមិត្តភក្កិ ចំនួន ៨នាក់ជិះម៉ូតូ ចំនួន ៤គ្រឿងតាមដងផ្លូវ ស្រាប់តែ ជនសង្ស័យ ដែលមានគ្នាចំនួន ១៣នាក់ជិះម៉ូតូចំនួន ៥គ្រឿង បានមកដល់ និងនាំគ្នា ដេញកាប់និងវាយទៅលើ ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។

តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីប្រើហិ.ង្សា ជនដៃដល់បានគេចខ្លួនបាត់ហើយ ស្រ្តីជាម្តាយ យុវជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយ ត្រូវបានកម្លាំង សមត្ថកិច្ចស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានដាវកែច្នៃចំនួន១ , កាំបិតប៉័ងតោចំនួន២និងដំបងគ្រលាស់ចំនួន១ ហើយ ធ្វើការង្ហាញមុខនៅពេលនេះ មុនពេលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចាន់ភឿន

spot_img
×