Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មា​នប្រ​ភេទ​ចឹង​ទៀត! ម្ចាស់ផ្ទះ​មួយ ដាក់​ស្លាក​ហាម​ចត​តាម​របង ប្រយ័ត្ន​ស៊ី​ពងមាន់ មានឯណា គ្រាន់តែ​ឈប់​ចត​ភ្លាម ស្រាប់តែ….

ម្ចាស់ផ្ទះមួយនៅក្នុងប្រទេសថៃ បានបង្កការរិះគន់ និងគួរឲ្យស្អប់ជាខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម បន្ទាប់ពីបានឃើញទង្វើដ៏អាក្រក់ហួសហេតុរបស់ម្ចាស់ផ្ទះនេះ បានបង្កហិង្សាយកពងមាន់គប់កញ្ចក់រថយន្ត១គ្រឿង ដែលចតលើចិញ្ចើមផ្លូវសាធារណៈ ក្បែររបងផ្ទះរបស់ខ្លួនសោះ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Krit Thanaphatdamrong កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានបង្ហោះវីដេអូបង្ហាញសកម្មភាពរបស់ម្ចាស់ផ្ទះមួយកន្លែង នៅតំបន់ Chaengwattana និងរៀបរាប់ឲ្យដឹងថា គាត់ និងគ្រួសារបានឈប់ចតរថយន្តក្បែររបងផ្ទះនោះ ដែលមានស្លាកសរសេរថា “សូមកុំចតតាមរបង! សំឡេងរោទិ៍ចោរកម្ម”, «​អ្នក​បំពាន​ ប្រយ័ត្នទទួលគ្រាប់ពងមាន់!​»។

គាត់បន្តថា ​ក្រោយ​ពេល​ចត​រថយន្ត​បាន​ប៉ុន្មាន​វិនាទី​នោះ ស្រាប់ស្ត្រី​ម្នាក់​បាន​ដើរ​ចេញពី​ផ្ទះ ដើរសំដៅចូលមក រួចគប់ពងមាន់ទៅលើកញ្ចក់រថយន្តភ្លាមៗតែម្តង។ លើសពីនេះ ម្ចាស់ផ្ទះនោះក៏ស្រែក​បាន​ជេរ​អ្នក​នៅ​ក្នុង​រថយន្ត​ថា «វា​ខុស​ច្បាប់ វា​ធ្វើ​ឲ្យ​រំខាន តើពួកអ្នកឯងដឹងទេ!»។

មិនត្រឹមតែប៉ុណ្ណឹងទេ គឺនៅបើករម្ចាស់​រថយន្ត​បើកចាកចេញ ស្រ្តីម្ចាស់ផ្ទះនោះ មិនដឹងជាយកវត្ថុរឹងអ្វីទេ គប់​​រថយន្ត ​រហូត​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​និយាយ​ទាំងហួសចិត្តថា «​ម៉េច​ទៅជាបែបហ្នឹង អីក៏អាក្រក់ខ្លាំងម្ល៉េះ!​?»។

​គេក៏​បានបង្ហើប​ឱ្យ​ដឹង​ថា​ ក្រៅ​ពីនេះ ​ផ្ទះ​ខាង​លើ​ក៏​បាន​ដាក់​ផើង​ស៊ីម៉ងត៍​នៅ​តាម​របង ជាមួយស្លាកសញ្ញាជាច្រើនផ្សេងទៀតដូចជា «ហាមចតមុខផ្ទះអ្នកដទៃ ជនល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ១ ខែ និងពិន័យជាប្រាក់ ៥០០០ បាត ក្នុងករណីមានសំឡេងរោទិ៍ខ្លាំង», «ហាមចតទីនេះ ទទឹងទិស»។

​ម្ចាស់​ឃ្លីប​​បាន​និយាយ​ថា ម្ចាស់ផ្ទះ​ក៏​មាន​កាំភ្លើង​ដែរ និង​មាន​ករណី​កើតឡើងជា​ប្រចាំ​ រហូត​ដល់​សមត្ថកិច្ច​ក្នុង​តំបន់​ ចុះទៅកាន់ទីនោះ។

ជាមួយទង្វើដ៏អាក្រក់នេះ មហាជនជាច្រើនបានចោទជាសំណួរថា ​បើ​ទោះ​ឡាន​មិន​ចត​មុខ​ផ្ទះ តែ​ចត​ក្បែរ​របង តើ​វា​បំពាន​សីលធម៌​ឬ​អត់?, ​តំបន់ចិញ្ចើមផ្លូវនៅ​ជាប់​របង​ផ្ទះ​តាម​ផ្លូវ​នៅ​ទី​នោះ តើ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់ផ្ទះ​ ឬកម្មសិទ្ធិផ្លូវសាធារណៈ ដែលបែរជាម្ចាស់ផ្ទះនោះ បែរមកហាម​​ថតរថយន្តបែបនេះ?​។

មនុស្ស​ជា​ច្រើន​ក៏​បានឲ្យដឹងថា ​ផ្ទះ​នេះ​ជា​ផ្ទះ​មាន​កេរ្តិ៍​ឈ្មោះ​នៅ​តំបន់​ Chaengwattana។ អ្នក​ណា​ដើរ​កាត់​ទីនេះ ​ច្បាស់​ជាបាន​ឃើញ​ និងចងចាំ​គ្រប់​គ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×