Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! រៀបកា​រ​ជាង​កន្លះ​ឆ្នាំ ដល់​ផ្លូវបំបែក ស្រ្តីជា​ប្រពន្ធ​នាំ​យក​ថ្លៃ​បណ្ណាការ​ជាង 26000 $ ប្រគល់​ជូន​អ​តី​ប្តី ក្នុង​នោះ​សូម្បីតែ «សាច់​ជ្រូក»

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២២ គេហទំព័រ ETtoday បានបង្ហាញរឿងរ៉ាវដ៏ភ្ញាក់ផ្អើល របស់អតីតគូស្នេហ៍មួយគូនៅ Bozhou ខេត្ត Anhui ប្រទេសចិន ក្រោយ​ឃ្លីប​វីដេអូ​ភាគី​ខាង​ប្រុស ​បាន​លាត​ត្រដាង​ថា អតីត​ភរិយា​បាន​យក​ថ្លៃ​បណ្ណាការ​ទាំង​អស់​មក​វិញ ក្នុងនោះសូម្បីតែ «សាច់ជ្រូក» មួយដុំធំ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា អតីតគូស្នេហ៍នេះ បានរៀបការមិនដល់កន្លះឆ្នាំទេ មុន​នឹង​សម្រេច​ចិត្ត​លែង​លះ​គ្នា ហើយភាគីខាងស្រី​បាន​យក​ថ្លៃ​បណ្ណាការ​ទាំង​អស់​ ដាក់​ក្នុង​ប្រអប់យកមកប្រគល់​ជូន​ប្តីវិញ ​នៅឯផ្ទះ​គ្រួសាររបស់​គាត់​​។

តាមរយៈរបស់ដែលប្រគល់ជូនដោយអតីតប្រពន្ធរបស់គាត់ គឺមានប្រាក់បណ្ណាការត្រឡប់មកវិញចំនួន 188,000 យន់ (ប្រហែល ២៦០០០ ដុល្លារ) និងកាដូដ៏មានតម្លៃផ្សេងទៀត រួមទាំងរបស់របរស្រស់ៗដូចជាទឹកដោះគោ ផ្លែឈើ និងសូម្បីតែសាច់ជ្រូកមួយដុំធំផងដែរ។

បុរស​រូប​នេះ​បាន​និយាយ​ថា ជីវិត​អាពាហ៍ពិពាហ៍​របស់ពួកគាត់​ ស្ថិត​ក្នុង​ដំណាក់កាលមិនអាចផ្សះផ្សារបាន ប៉ុន្តែ​មិន​បាន​បញ្ជាក់ច្បាស់​ថាផ្តើមចេញពីមូលហេតុ​អ្វី​នោះ​ទេ ទើបមិនអាចរក្សាចំណងអាពាហ៍ពិពាហ៍រួមរស់ជាមួយគ្នាតទៅទៀត។

អតីតស្វាមីបាននិយាយថា «នៅក្នុងជីវិតគូរបស់ពួកខ្ញុំៗ ដឹងច្បាស់ណាស់ គាត់ជាស្ត្រីម្នាក់ស្រលាញ់ក៏ខ្លាំង និងស្អប់ក៏ខ្លាំង នាងមានហេតុផលណាស់។ ប៉ុន្តែការយកសូម្បីសាច់ជ្រូកមកវិញ វាធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលសោះ។ ខ្ញុំមិនគិតថា រឿងនេះនឹងកើតឡើងនៅក្នុងជីវិតពិតយ៉ាងដូច្នេះទេ”។ .

បន្ទាប់​ឃ្លីប​វីដេអូ​នៃ​រឿងរ៉ាវរបស់អតីតគូស្នេហ៍នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ឃើញថាទទួលបានការចាប់អារម្មណ៍ពីមនុស្សយ៉ាងច្រើន។ ក្នុងនោះ មនុស្សមួយចំនួននាំ​គ្នា​​សង្ស័យ​ពី​មូលហេតុ​នៃ​បញ្ហា ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​ត្រូវ​សង​អ្វីៗ​ទាំង​អស់​បែប​នេះ? ខណៈដែលអ្នកខ្លះបានកោតសរសើរដល់នាងថា៖ “ស្ត្រី​ម្នាក់​នេះ​ចាកចេញ​ដោយ​​សេចក្តី​ថ្លៃថ្នូរ ពិត​ជា​មិន​មាន​អ្វី​ត្រូវ​តោង​ជាប់​ឡើយ» «នាងច្បាស់ជាចង់កាត់ផ្តាច់ ​គ្មានអ្វីត្រូវជាប់ជំពាក់គ្នា​ក្នុង​ជីវិត​នេះ​» «មនុស្សមានតម្លៃ គឺមិនលោភលន់ចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃសូម្បីបន្តិចឡើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×