Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ ពិតមែនឬ? តឹងរ៉ឹងជាមួយកូនជ្រុលពេក នឹងធ្វើឱ្យកូនចេះកុហក…

ការចិញ្ចឹមកូន គឺជាចំណោទដ៏ពិបាកមួយសម្រាប់លោកឪពុក-អ្នកម្តាយ ព្រោះគ្រប់គ្នា សុទ្ធតែតាំងសេចក្តីសង្ឃឹម ឱ្យកូនធំធាត់ឡើងក្លាយជាក្មេងល្អ មានអនាគតភ្លឺថ្លា ដែលទាំងអស់នេះ អាចធ្វើឱ្យអាណាព្យាបាល ភ្លេចខ្លួន ធ្វើម៉ឺងម៉ាត់តឹងរ៉ឹងជាមួយកូនខ្លាំងហួសហេតុពេក បណ្ដាលឱ្យក្មេងចេះភូតកុហក ដើម្បីយករួចខ្លួន រហូតក្លាយជាទម្លាប់មិនល្អមួយ ដែលអាចនឹងមានផលប៉ះពាល់ដល់សង្គមគ្រួសារ និងខ្លួនកូនផ្ទាល់នាពេលអនាគតបានទៀតផង។
អ្នកចិត្តសាស្ត្រកុមារនិយាយថា អាណាព្យាបាលដែលតឹងរ៉ឹងម៉ឺងម៉ាត់លើរបៀបវិន័យខ្លាំងពេក ច្រើនតែសាងអារម្មណ៍ថា មិនមានសុវត្ថិភាពដល់កុមារ ហើយរឿងនោះ ធ្វើឱ្យបណ្តាក្មេងតូចៗទាំងនោះ មិនហ៊ានប្រាប់ការពិត ព្រោះមានអារម្មណ៍វិតក្កកង្វល់ និងស្ទាក់ស្ទើរក្នុងចិត្តថា បើសិនជាប្រាប់ការពិតទៅហើយ អាចនឹងត្រូវទទួលទោស ឬអត់? ទើបជ្រើសរើសក្នុងការលាក់បាំង និងកុហកតែម្តង ដើម្បីកុំឱ្យខ្លួនឯងត្រូវស្តីបន្ទោស។

អ្នកជំនាញខាងចិត្តវិទ្យាកុមារ បាននិយាយពីចំណុចនេះបន្ថែមយ៉ាងគួរឱ្យចាប់អារម្មណ៍ថា បើអ្នកតឹងរ៉ឹងជាមួយក្មេងខ្លាំងពេក ក្មេងនឹងមានអារម្មណ៍ថាមានសម្ពាធ និងខ្លាច មិនហ៊ាននិយាយការពិត រួចហើយនឹងកុហក ដើម្បីគេចពីបញ្ហា។ រឹតតែពាក្យភូតកុហកនោះ មិនត្រូវបានតវ៉ាអ្វីផងនោះ ក្មេងនឹងសាងពាក្យកុហករហូតទៅដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញ បើអាណាព្យបាលអាចធ្វើឱ្យក្មេងៗមានអារម្មណ៍ថា ធូរស្រាលបាន ដោយការមិនតាមទៅចាប់កំហុសគ្រប់ជំហានទេនោះ នោះលោកអ្នកនឹងចូលទៅរកពួកក្មេងៗបានយ៉ាងសប្បាយចិត្ត តែបើសិនជាលោកអ្នកនៅតែជ្រើសរើសក្នុងការម៉ឺងម៉ាត់តឹងរ៉ឹង និងកាចសាហាវជាមួយក្មេងៗនោះ វាក៏មិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរឡើងឡើយ តែ វាមានតែអាក្រក់ទៅៗតែប៉ុណ្ណោះ។
ចុងក្រោយនេះ យើងចង់ជម្រាបថា ឪពុកម្តាយ និងអាណាព្យាបាល ក៏ធ្លាប់ជាកុមារពីមុនមកដែរ ដូច្នេះចូរសាកល្បងធ្វើការយល់ដឹងក្នុងទស្សនៈរបស់ពួកគេវិញម្តង និងបើកដើមទ្រូងនិយាយគ្នាដោយត្រង់ ប្រាសចាកកំហឹង វានឹងក្លាយជាវិធីកែបញ្ហាបានល្អបំផុតមួយ ដើម្បីសាងសម្ព័ន្ធភាពដ៏ល្អដល់កូនៗរបស់លោកអ្នកខ្លួនឯងហ្នឹងឯង៕

×