Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្មកែច្នៃត្រី សាន់នី ស្វីស ផលិតត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និង ផលិតផលផ្អាប់ពីត្រី មានគុណភាពខ្ពស់ ផ្គត់ផ្គង់ទីក្នុងស្រុក និងសម្រាប់នាំចេញក្រៅប្រទេស

សៀមរាប៖ សិប្បកម្មកែច្នៃត្រី សាន់នី ស្វីស បានផលិតផលិតផលត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និង ផលិតផលផ្អាប់ពីត្រី ដែលមានគុណភាពខ្ពស់។ សិប្បកម្មនេះមានទីតាំងនៅភូមិប្ញស្សីក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងបំពេញតម្រូវការទាំងបរិមាណ ស្ដង់ដារសុវត្ថិភាពម្ហូបអាហារ និង
គុណភាពយ៉ាងតឹងរឹងសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសប្រទេសអូស្ត្រាលី។

សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ត្រូវបានបង្កើតឡើងចុងឆ្នាំ ២០០០ ដោយលោក ស៊ឹម ឈុនលុយ និងសហការជាមួយសិប្បកម្ម ហូម ថេសហ្វូដ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនាំចេញផលិតផល ជលផល។ ការវិនិយោគរួមគ្នានេះមានទាំង ធនធាន ចំណេះដឹងនិង ជំនាញក្នុងគោលដៅដើម្បីពង្រឹងគុណភាពនិងសម្រេចបានការនាំ ចេញផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិ។
ផ្អែកលើកេរ្តិ៍ឈ្មោះ បទពិសោធន៍របស់សិប្បកម្មកែច្នៃត្រី សាន់នី ស្វីស ក្នុងការផលិតផលិតផលត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និង ផលិតផលផ្អាប់ពីត្រី ដែលមានគុណភាពខ្ពស់។ សិប្បកម្មនេះបាន បំពេញតម្រូវការទាំងបរិមាណ ស្ដង់ដារសុវត្ថិភាពម្ហូបអាហារ និងគុណភាពយ៉ាងតឹងរឹងសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិជា
ពិសេសប្រទេសអូស្ត្រាលី។ ដោយសារតម្រូវការកើនឡើងពីទីផ្សារអន្តរជាតិរួមមានប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងទីផ្សារដែលមានសក្តានុពលនៅប្រទេសបារាំង សិប្បកម្មបាននឹងធ្វើការពង្រីកទីតាំងផលិត និង បរិក្ខារកែច្នៃថ្មីរបស់ខ្លួនរួមទាំការអនុវត្តវិញ្ញាបនបត្រ HACCP ដើម្បីផ្តោតលើការនាំចេញ។

លោក ស៊ឹម ឈុនលុយ ម្ចាស់សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស បានថ្លែងថា ផលិតផលសំខាន់ៗរួមមាន ត្រីបង្កក ត្រីឆ្អើរ ត្រីងៀត ប្រហុក និងផ្អក រៀបចំបំពេញតាមស្តង់ដារអន្តរជាតិស្តីពីសុវត្ថិភាពម្ហូបអាហាររួមមាន វិញ្ញាបនបត្រ HACCP។ សហគ្រាសមានផែនការបង្កើនការលក់ប្រចាំឆ្នាំរួមទាំងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិចន្លោះពី ៣៨-៤០តោន ក្នុងមួយឆ្នាំ។ ដោយការទទួលបានវិញ្ញាបនបត្រ_ HACCP សិប្បកម្មរំពឹងថាអាចលក់ផលិតផលទាំងនេះដោយមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារ បច្ចុប្បន្នប្រហែល ១០% បន្ថែមទៀត។

ម្ចាស់សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីសរូបនេះ ក៏បានលើកឡើងពីបញ្ហាប្រឈមរបស់សហគ្រាស ពោលគឺកង្វះខាតសម្ភារ បរិក្ខារស្វ័យប្រវត្តិខ្នាតឧស្សាហកម្ម និងបច្ចេកវិទ្យាផលិតទំនើប ដើម្បីអាចបំពេញការបញ្ជាទិញច្រើន និងតាមស្ដង់ដារ សុវត្ថិភាពម្ហូបអាហារ ដូចជាម៉ាស៊ីនបង្កករហ័ស និងម៉ាស៊ីនលាងសម្អាតត្រីជាដើម។ សិប្បកម្មត្រូវការវិនិយោគច្រើនដើម្បីពង្រីកទីតាំងកែច្នៃថ្មី ឱ្យអាចអនុវត្តបាននូវវិញ្ញាបនបត្រ HACCP។ បន្ថែមពីនេះ សហគ្រាសក៏ខ្វះបណ្តាញទីផ្សារក្រៅប្រទេសឱ្យបានទូលំទូលាយផងដែរ។

ស្ថិតក្រោមកម្មវិធី ISF គម្រោងផ្តល់ជាកញ្ចប់សហវិនិយោគ និងប្រាក់កម្ចីពីធនាគារ បានផ្ដល់លទ្ធភាពឱ្យសហគ្រាសកែលម្អទីតាំង និង បរិក្ខារ កែច្នៃរបស់ខ្លួន ដើម្បីអនុវត្តតាមលក្ខខណ្ឌវិញ្ញាបនបត្រ HACCP។ ការណ៍នេះជួយបង្កើនសមត្ថភាពផលិតបានកាន់តែប្រសើរ កែលម្អ ការវេចខ្ចប់ គុណភាពផលិតផលបង្កក ដែលនឹងនាំឱ្យមានការកើនឡើងនៃតម្លៃលក់បានកាន់តែល្អប្រសើរ។·

លោកស្រី ស៊ឹម សិរីរត្ន ម្ចាស់សហគ្រាស សាន់នី ហ្វីស បានឱ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា ធ្វើពហិកា មិនប្រើប្រាស់ផលិតផលពីប្រទេសថៃ ធ្វើឱ្យការលក់ផលិតផលជលផលពីសហគ្រាសរបស់លោកស្រី មានចំនួនកើនឡើង ទាំងតម្រូវកាក្នុងស្រុក និងតម្រូវការនៅក្រៅប្រទេស។

លោកស្រី បានបញ្ជាក់ទៀតថា តម្រូវការទីផ្សារនៅប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតមានការកើនឡើងខ្ពស់ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរធ្វើពហិកា មិនប្រើប្រាស់ទំនិញ និងផលិតផលពីប្រទេសថៃ ដោយក្នុងនោះនាពេលកន្លងមក ទីផ្សារនៅប្រទេសអូស្ត្រាលីបានកម្មង់តែមួយទូកុងតឹន័រក្នុងរយៈពេល១ឆ្នាំ ប៉ុន្តែពេលនេះ បានកម្មង់ចំនួន៤ទូកុងតឺន័រ ហើយក្នុងមួយទូមានទម្ងន់ប្រមាណ៨តោន។

លោកស្រី អះអាងបន្ថែមថា សហគ្រាសនេះ បានជួយលើកកម្ពស់ជីវភាពប្រជានេសាទ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ បានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារល្អប្រសើរជាងមុន។

I
តាមរយៈកញ្ចប់សហហិរញ្ញប្បទានរបស់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) ក្នុងតម្លៃទឹកប្រាក់ ៦០,០០០ ដុល្លារអាមេរិក បានកៀគរទុនចូលរួមពីសិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ចំនួន ១៨៥,០០០ ដុល្លារអាមេរិក ដែលក្នុងនេះ ប្រាក់កម្ចីមានការធានាពី ISF ចំនួន ៧៥,០០០ ដុល្លារអាមេរិក និងទុនបដិភាគរបស់សហគ្រាសផ្ទាល់ចំនួន ១១០,០០០ ដុល្លារអាមេរិក។

កញ្ចប់ថវិកានេះ ផ្ដល់លទ្ធភាពឱ្យសហគ្រាសធ្វើការសាងសង់និង កែលម្អទីតាំង និងកន្លែងកែច្នៃរបស់ខ្លួន ក៏ដូចជាទិញសម្ភារ បរិក្ខារថ្មីៗមួយ ចំនួនបន្ថែមទៀតរួមមានបន្ទប់បង្កក ដើម្បីឆ្លើយតបទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារ។ សហគ្រាសបានរៀបចំខ្លួន ក្នុងការអនុវត្តវិញ្ញាបនបត្រ HACCP ដែលនឹងអនុញ្ញាតឲ្យសហគ្រាសផ្ដោតលើការនាំចេញ។ សមិទ្ធផលនេះបានសម្រេចដោយការសហការជាមួយដៃគូដែលពាក់ព័ន្ធនៅ ក្នុងខ្សែចង្វាក់តម្លៃជលផល ក្រុមកែច្នៃត្រី ក្រុមនេសាទ និងអ្នកប្រមូលត្រី ដែលបានជម្រុញឲ្យសហគ្រាសទទួលបាននូវជលផលិតផលជលផល ដែលមានគុណភាពខ្ពស់ និងមានសុវត្ថិភាព ដោយគោរពតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារ។
សហគ្រាសផ្ដោតចិត្តទុកដាក់ជាចម្បងលើស្តង់ដារសុវត្ថិភាពម្ហូប អាហារ បង្កើនប្រសិទ្ធិភាពផលិតកម្ម ប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងបរិក្ខារបែប ឧស្សាហកម្ម ពង្រីកចំណែកទីផ្សារក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ចូលទីផ្សារទំនើប និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
មកទល់បច្ចុប្បន្ន សហគ្រាសបាននាំចេញផលិតផលជលផលប្រភេទសម្ងួត បង្កកនិងផ្អាប់ទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី បានចំនួន២ដង យ៉ាងជោគជ័យដែលមានបរិមាណប្រហែល ៩ តោន ហើយបាននិងកំពុងចចារជាមួយទីផ្សារមានសក្ដានុពលនានានៅសហរដ្ឋអាមេរិក និង ប្រទេសបារាំង ដោយបានផ្ញើរសំណាកផលិតផលទៅរួចរាល់ហើយផងដែរ។
កិច្ចអន្តរាគមន៍របស់គម្រោង មិនត្រឹមតែបានបង្កើតផលជះជាវិជ្ជមានលើការបង្កើតប្រាក់ចំណូល ការកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ ប៉ុណ្ណោះទេ តែបានដើរតួនាទីគន្លឹះដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារ ការពារសុខភាពសាធារណៈ និងរួមចំណែលដល់ផលទុនក្នុងស្រុក សរុបផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×