Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងអាវុធហត្ថ ឆ្មក់ចុះបង្រ្កាបជនសង្ស័យចែកចែក និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៥នាក់

spot_img

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ឆ្មក់ចូលទៅឆែកឆេរ និងឃាត់ខ្លួន ខណ:កំពុងប្រមូលផ្តុំគ្នា ប្រើប្រាស់និងចែកចាយគ្រឿងញៀន យ៉ាងសកម្ម ស្ថិតនៅចំណុចខាងក្រោយវត្តស្ទឹងមានជ័យ ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។

ប្រតិបត្តិការបង្រ្កាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មខាងលើនេះ កម្លាំងជំនាញអាវុធហត្ថ បានឃាត់ខ្លួនជសង្ស័យប្រុសស្រីចំនួន៥នាក់ (ស្រីចំនួន៣នាក់) រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួន និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀន និងបំពង់ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពេលប្រតិបត្តិការឆែកឆេនិងឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនជនសង្ស័យទាំងប្រុសស្រី រួមនឹងវត្ថុតាង ទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×