Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសចាប់ខ្លួនជនជាតិចិន៣នាក់ ករណីប្ល.ន់យកលុយជិត ៣០ម៉ឺនដុល្លារ

spot_img

ភ្នំពេញៈ ករណីក្រុមជនជាតិចិនប្ល.ន់យកលុយជនជាតិចិនគ្នាឯងជាង ៩ម៉ឺនដុល្លារ និងបាញ់យកលុយតាមទូរស័ព្ទជិត ២០ម៉ឺនដុល្លារ (សរុបជិត ៣០ម៉ឺនដុល្លារ) សមត្ថកិច្ចខេត្តពោធិសាត់បានឃាត់ខ្លួនក្រុមជនសង្ស័យជាជនជាតិចិនចំនួន ៣នាក់ បន្ទាប់ពីពួកគេបានព្យាយាមរត់គេចខ្លួន។
ករណីនេះ បានកើតឡើងនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ស្នងការរងនគរបាលខខេត្តពោធិសាត់ ទទួលផែនយុត្តិធម៌លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២១ ខែតុលា នេះថា ដោយមានការអង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិសាត់ បានបញ្ជាអោយលោកដឹកនាំកម្លាំងចុះអនុវត្តតាមប្រមាញ់និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ មានដូចជាៈ
១/ ឈ្មោះ WU BO ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន
២/ ឈ្មោះ JIANG JUNCAI ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន
៣/ ឈ្មោះ JIANG CHEGCAI ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន

ចំណែកជនសង្ស័យឈ្មោះ CHEANG បានបើករថយន្តម៉ាក RANG ROVER ពាក់ផ្លាកលេខភ្នំពេញ ២AX-៩៤៤៩ រត់គេចខ្លួនសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន។

ជនរងគ្រោះឈ្មោះ XIAO LI ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន បានប្រាប់សមត្ថកិច្ចថា ជនសង្ស័យទាំងបួននាក់បានក្រៀកខ្លួនទាញឡើងលើរថយន្តដឹកចេញពីក្នុងក្រុមហ៊ុន ដោយបានយកកាំបិតចុងស្រួចភ្ជង់ករបស់ខ្លួន និងបានសួរលេខកូដទូដែក និងដកយកទូរសព្ទចំនួន ២គ្រឿង ហើយចងជនចងខ្លួននៅក្នុងព្រៃ។ ហើយពួកគេបាននាំគ្នាគេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×