Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការនគរបាលខេត្តកំពង់ចាម រួមទាំងឧត្តមសេនីយ៍ ៩រូបទៀត ត្រូវបានដាក់ឲ្យចូលនិវត្តន៍

spot_img

ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម រួមទាំងឧត្តមសេនីយ៍ចំនួន ៩រូបផ្សេងទៀត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១រូប ដោយក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ឯកចំនួន ០២រូប , ថ្នាក់ឧត្តមសេនីយ៍ទោចំនួន ០៦រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ០៣រូប។
យោងតាមព្រះរាជក្រឹត្យនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១រូប ដែលដាក់ឲ្យចូលនិវត្តន៍មានដូចជា ៖
១. ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ
២. ឧត្តមសេនីយ៍ឯក នូ សុគន្ធា
៣. ឧត្តមសេនីយ៍ទោ អ៊ូ សុផល
៤. ឧត្តមសេនីយ៍ទោ ញឹម សារិទ្ធ
៥. ឧត្តមសេនីយ៍ទោ ចេង គារី
៦. ឧត្តមសេនីយ៍ទោ ស្រេង វិន
៧. ឧត្តមសេនីយ៍ទោ នៃ តារាញិល
៨. ឧត្តមសេនីយ៍ទោ ឯម កុសល
៩. ឧត្តមសេនីយ៍ត្រី គង់ ណាត
១០. ឧត្តមសេនីយ៍ត្រី ញ៉ែម សូភី
១១. ឧត្តមសេនីយ៍ត្រី សួង សំអឿន៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×