ប្រិយមិត្តប្រហែលជាអាចទាយដឹងពីសញ្ជាតិរបស់តួអង្គ ក្នុងរឿងនេះហើយ ។
ហេតុការណ៍នេះកើតឡើងក្នុងខ្សែរថភ្លើងក្រោមដីមួយ នាក្រុងសៀងហៃប្រទេសចិន ។ មនុស្សប្រុសស្រីពីរនាក់មានការឈ្លោះប្រកែកគ្នា ខណៈពេលនារីរូបនោះជេរប្រទេចខ្លាំងៗមិត្តប្រុសរបស់ខ្លួនមិនដាច់ពីមាត់ ចំណែកបុរសនោះវិញបានត្រឹមអង្គុយស្ងៀមលើកៅអីដោយពុំតបតអ្វីទៀតឡើយ ។
ក្រោយពីជេរប្រទេចមួយសន្ទុះ ស្រាប់តែនាងនេះស្រែកខ្លាំងៗឡើងថា ៖ “ប្រសិនបងឯងលុតជង្គង់ចុះនោះអ្វីៗនឹងត្រូវបានដោះស្រាយ តែបើមិនព្រមនោះគ្រប់រឿង នឹងគ្មានពេលណាដោះស្រាយបានទេ” ។
ស្ត្រីរូបនេះ ស្រាប់តែស្រាតខោដើម្បីបង្កើតសម្ពាធបង្ខំឲ្យមិត្តប្រុសលុតជង្គង់សុំទោស ។
ប៉ុន្តែបុរសនោះហាក់ដូចជាមានអារម្មណ៍ថា សំណូមពររបស់មិត្តស្រីខ្លួន វាពិតជាហួសហេតុ ។ គាត់ក៏អង្គុយស្ងៀមមិនស្រដីត ។ ប៉ុន្តែឃើញស្ថានភាពកាន់តែតានតឹងឡើង បុរសរូបនេះព្រមលុតជង្គត់ប្រហែលឲ្យនាងឈប់ខឹង យ៉ាងនេះក្តីទោះបីជាបានថមថយ “កំដៅ” ហើយអង្គុយចុះលើកៅអី មួយសន្ទុះក្រោយមក ប្រហែលជាអណ្តាតភ្លើងនេះឆាបឆេះជាថ្មីម្តងទៀតនាងបានក្រោកឈរបន្តជេរប្រទេចបង្ខំឲ្យបុរសនោះលុតជង្គង់សាជាថ្មី ។
លើកនេះបុរសនោះបានបដិសេធ ។ ប្រហែលព្រោះតែខឹងជ្រុលលែងយល់ដឹងអ្វី ស្រីម្នាក់នេះបានសម្រាតខោរបស់ខ្លួនដល់ក្បាលជង្គង់ ខណៈពេលដែលមិត្តប្រុសរបស់នាងស្រឡាំងកាំង ហើយលែងមានជម្រើសទៀតក៏បន្តលុតជង្គង់ដើម្បីសុំទោស ។
មួយសន្ទុះក្រោយមក នាងស្រីរូបនេះប្រហែលជាទទួលយកបានក៏អង្គុយចុះលើកៅអី ទោះយ៉ាងណានាងបាន “ភ្លេចទាញ” ខោរបស់ខ្លួនមកកន្លែងដើមវិញ ។
អ្នករួមដំណើរក៏ដូចជាអ្នកទស្សនាឃ្លីប បានសម្តែងការហួសចិត្ត ត្បិតឃើញទង្វើរបស់មនុស្សស្រីម្នាក់ ដែលហ៊ានប្រព្រឹត្តដោយពុំគិតពីកិត្តិយសរបស់របស់ខ្លួន ហើយថែមទាំងជាន់ឈ្លីកិត្តិយសរបស់មិត្តប្រុសខ្លួនទៀត ៕ ចន្ទ្រា