Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រណោះ​ណាស់​លោក​អើយ! កុង​យាយ​ធ្វើ​ខួបកំណើត​ឲ្យ​ចៅ​ស្រី នៅមុខ​មឈូស មើល​ហើយ​ទប់ទឹក​ភ្នែក​មិនបាន នេះ​ហើយ​ស្នាដៃ​ពេទ្យ​ដ៏​យកចិត្ត​ទុ​ក​ដាក់

ករណីក្មេងស្រីម្នាក់ ដែលចេះឆ្លាតគួរឲ្យស្រលាញ់ និងជាកូន-ជាចៅស្រី គ្រួសារមានជីវភាពធូរធារមួយ ដែលត្រូវបានដឹងថា នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានធ្វើឲ្យគ្រប់គ្នាសម្តែងនូវការអាណិតអាសូរ និងសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីនាងតូចបានបាត់បង់ជីវិតទាំងនៅស្រស់ៗ ដែលមិនគួរទាល់តែសោះ ដោយសារតែស្នាដៃគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា មិនអើពើក្នុងការយកចិត្តទុកដាក់ពិនិត្យព្យាបាល។ នេះបើតាមសម្តីពិតរបស់ស្រ្តីជាយាយ ដែលបានយកចៅស្រីទៅផ្ទាល់ បានចេញវីដេអូបញ្ជាក់ឲ្យដឹង និងបដិសេធរាល់ការបកស្រាយពីខាងមន្ទីរពេទ្យ។

តែយ៉ាងណាមិញ អ្វីដែលធ្វើឲ្យស្រណោះស្រណោកកាន់តែខ្លាំងទៀតនោះ គឺនៅមុនពេលយកទៅបញ្ចុះ ឪពុកម្តាយ យាយតា អ៊ុំពូមីង បានរៀបចំធ្វើខួបកំណើតឲ្យចៅស្រីទាំងក្តីរំភើប លាយឡំអារម្មណ៍ចិត្តគ្រប់ៗគ្នា ដែលមើលហើយ ពិតជាទប់ទឹកភ្នែកពុំបាននោះទេ។

គួរបញ្ជាក់ថា បើតាមបុរសជាឪពុក បានប្រាប់ឲ្យដឹងថា កូនស្រីជាទីស្រលាញ់របស់គាត់ ជិតដល់ថ្ងៃធ្វើខួបកំណើតហើយ ប៉ុន្តែ ជាអកុសល កូនស្រីបែរជាត្រូវលាចាកលោកគ្មានថ្ងៃវិលត្រឡប់ ដោយសារតែទង្វើរបស់គ្រូពេទ្យគ្មានក្តីមេត្តា ដែលធ្វើឲ្យពួកគាត់ចងចាំអស់មួយជីវិត។

ក្រោយពីបានឃើញបែបនេះ គ្រប់គ្នានៅក្នុងបណ្តាញសង្គម បានបង្ហាញអារម្មណ៍ក្តុកក្តួល និងសម្តែងក្តីរំជួលចិត្តថា៖ «អាសូ​ណាស់​ព្រះ​អើយ, ស្ដាយណាស់ មនុស្សពេញស្រលាញ់បានចាកចេញទៅគ្មានថ្ងៃត្រឡប់, មើលវីដេអូហើយ ស្រណោះណាស់បងអើយ ខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទេ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×