Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ពេញ​រោងកា​រ! កូនក្រមុំ រៀបការ​ទាំង​មុខស្រពោ​ន ជាមួយ​ប្អូនថ្លៃ​ស្រី​ធ្វើជា​កូនកំ​លោះ ខណៈ​កូនកំលោះ​មិន​បង្ហាញខ្លួន ដោយសារតែ…

គេហទំព័រ CTwant នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២២ បានបង្ហាញឱ្យដឹងថា ពិធីមង្គលការមួយនៅទីក្រុង Suzhou ខេត្ត Anhui ប្រទេសចិន បានក្លាយជាប្រធានបទក្តៅនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារតែ «កូនកំលោះ» បានបង្ហាញខ្លួនបែរជានារីម្នាក់ស្លៀកឈុតដូចជាបុរសអ៊ីចឹង ដែលធ្វើឲ្យផ្អើល​ដល់​មហាជន​ឆ្ងល់​ថា​មាន​រឿង​អ្វី​កើតឡើង។

យោងតាមសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ មុនថ្ងៃរៀបការមកដល់ ស្រាប់តែកូនកំលោះកើតជំងឺឆ្លងដ៏មិននឹកស្មានដល់។ នៅពេលនោះ ពួកគេត្រូវដាក់ឱ្យនៅដាច់ដោយពីគ្នា ដើម្បីគ្រប់គ្រងការរីករាលដាលនៃ COVID-19 ដោយមិនអាចចូលរួមក្នុងពិធីរៀបការបានទេ។ ប៉ុន្តែ ដោយសារតែវាជាប្រពៃណី ហេតុនេះ គឺមិនអាចលើកពេលថ្ងៃរៀបការបានទេ។

ដូច្នេះហើយ ទើបក្រុមគ្រួសារសម្រេចចិត្តបញ្ជូន “ប្អូនស្រី” របស់កូនកំលោះ មករៀបការធ្វើជាកូនកំលោះជំនួសវិញ។ កូនក្រមុំបានទទួលជោគវាសនារបស់នាង ដោយមិនអាចបដិសេធបានទេ ហើយនាងក៏បានយល់អំពីស្ថានភាពជាក់ស្តែងផងដែរ។

តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​គេ​បញ្ចេញ​ បានបង្ហាញ​ថា ​បរិយាកាស​ក្នុង​ពិធី​នេះ​មាន​ភាព​សប្បាយ​រីក​រាយ​ជា​ខ្លាំង ថ្វីត្បិតតែកូនកំលោះមានភាពខ្មាសអៀន និងប្រព្រឹត្តខុសក៏ពិតមែន ប៉ុន្តែមិត្តភ័ក្តិ និងសាច់ញាតិ បានមកធ្វើជាសាក្សី និងជូនពរក្នុងពិធីបុណ្យនេះ រហូតដល់ពិធីមង្គលការត្រូវបានបញ្ចប់។

បន្ទាប់ពីរឿងនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​សម្ដែង​ការ​ចាប់​អារម្មណ៍ និង​ការ​បញ្ចេញ​មតិលេងសើចថា៖ «បទពិសោធន៍បែបនេះគឺកម្រណាស់ រៀបការ​ជាមួយ​ប្អូន​ថ្លៃ​ស្រី​មិន​ស្រួល​ទេណា៎!, ថ្ងៃនេះយើងរៀបការហើយ ប៉ុន្តែ​កូន​កំលោះ​មិន​មែន​ខ្ញុំ​ទេ ហាសហា,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×