Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក​ឆែប​ បញ្ជូនមេខ្យល់២នាក់ ទៅតុលាការ ករណីនាំជនបរទេស​ចំនួន​១៦​នាក់ ​​ឆ្លង​ដែន​ទៅ​ប្រទេស​ឡាវ​

spot_img

​ព្រះ​វិហារ​ ៖​ ​កម្លាំង​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក​ឆែប ​បាន​កសាង​សំណុំរឿង​ បញ្ជូនជនសង្ស័យ​មេខ្យល់​ទាំង​២​នាក់​ និង​វត្ថុ​តាង​ទៅ​កាន់​ អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ ចាត់ការ​តាម​នីតិវិធីច្បាប់។​

សូមរំលឹកផងដែរថា នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ កម្លាំង​គណៈ​បញ្ជាការ​រដ្ឋបាល​ស្រុក​ឆែប​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៦​នាក់​ ស្នាក់​នៅ​ដោយ​ខុសច្បាប់​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ឡាវ​ ។​

​ជនបរទេស​ទាំង​១៦​នាក់​ មាន​ជនជាតិ​ចិន​ ចំនួន​១៥​នាក់​(​ស្រី​០​នាក់​)​ និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ ចំនួន​០១​នាក់​(​ស្រី​)​ ។​

​ជនបរទេស​ខាងលើ​ ត្រូវ​បាន​នាំ​ខ្លួន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នាក់​ការ​ត្រៀម​បណ្ដេញចេញ​ ខេត្តសៀមរាប​ អនុវត្ត​នីតិវិធី​បន្ត​ ។​

​ដោយឡែក​ មេខ្យល់​ត្រៀម​នាំ​ជនបរទេស​ចេញ​ចំនួន​០២​នាក់​ ឈ្មោះ​ ជា​ វត្ត​នា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​កសិករ​ នៅ​ស្រុក​ឆែប​ ខេត្តព្រះវិហារ​ និង​ឈ្មោះ​ អៀវ​ បូ​រី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​អ្នក​រត់​តាក់ស៊ី​ នៅ​ស្រុក​ឆែប​ ខេត្តព្រះវិហារ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​ដកហូត​រថយន្ដ​ចំនួន​២​គ្រឿង​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×