ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ៖ តួនាទីរបស់យើង គឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារ មានទុក្ខគឺត្រូវតែជួយគ្នា

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាស់ជាមួយសមាជិក សមាជិកាដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ខណ្ឌ គឺខណ្ឌឬស្សីកែវ ជ្រោយចង្វានិងខណ្ឌព្រែកព្នៅ ចំនួនជាង១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងពីការកោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការជួយប្រជាពលរដ្ឋ ដែលបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ រហូតក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ឧសភាខាងមុខនេះ សមាជិក សមាជិកា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយទទួលបានជ័យជំនះបន្តទៀត។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា តួនាទីរបស់យើងគឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារ មានទុក្ខគឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះគ្នា។ អ្វីដែលសំខាន់គឺក្តាប់ព័ត៌មានឲ្យបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។ ឯកឧត្តមបញ្ជាក់ថា៖ រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើអញ្ចឹងទេ នឹងអាចស្លាប់បាន។ ឯកឧត្ដមបញ្ជាក់ថា បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ឬថ្ងៃក៏ដោយសុំទាក់ទងមកឯកឧត្តមភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយ ឬសង្គ្រោះឲ្យបានទាន់ពេលវេលា។

ឯកឧត្ថមបញ្ជាក់បានបន្តទៀតថា៖ កាលបោះឆ្នោតព្រឹទ្ធសភាយើងទទួលបានជោគជ័យ ដោយគណបក្សផ្សេងគេក៏បោះឆ្នោតឲ្យយើងដែរ នោះដោយសារគេគោរពស្រលាញ់ ពីការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោហ៊ុន សែន ល្អធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជឿនលឿន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម