Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ប្រពន្ធតាមទាន់ប្តីតាមផ្លូវ…

កាលពីថ្ងៃទី២៣ ខែតុលា សារព័ត៌មានរបស់គណៈកម្មាធិការប្រជាជនទីក្រុង/ស្រុក Nong Cong ខេត្ត Thanh Hoa បានបញ្ជាក់ថា ផ្តើមចេញពីភ្លើងប្រច័ណ្ឌ ស្រ្តីជាប្រពន្ធម្នាក់ បានបញ្ជាក់រថយន្តប្តី រួចឡើងទៅធាក់បំបែកកញ្ចក់មុខរថយន្ត និងថែមទាំងខាំត្រចៀកស្រីស្នេហ៍ប្តី អំឡុងពេលឈ្លោះប្រកែកគ្នា។

តាមរយៈវីដេអូ ដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានបង្ហាញឲ្យឃើញពីទិដ្ឋភាពស្រ្តីម្នាក់ ពាក់អាវការពារកំដៅថ្ងៃ ពាក់ម៉ាស់ បានឡើងលើរថយន្តរថយន្ត៤កៅអី រួចយកជើងទទេធាក់កញ្ចក់ខាងមុខយ៉ាងសាហាវ។

បន្ទាប់ពីបែកកញ្ចក់រថយន្តរួច ស្ត្រីជាប្រពន្ធនោះ បានចុះទៅបើកទ្វាររថយន្ត រួចចាប់បោចសក់ និងវាយទៅលើនារីម្នាក់ (គេជឿថាជាស្រីស្នេហ៍របស់ប្តី) ដែលកំពុងអង្គុយក្នុងរថយន្ត។

ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​ឃើញ​ហេតុការណ៍​ បាន​រត់​ទៅ​ជួយ​អន្តរាគមន៍​ទាញ​ស្ត្រី​រូប​នោះ​ចេញ។ តែទោះ​ជា​យ៉ាង​ណា នារីវ័យក្មេងក្មេង​ដែល​អង្គុយ​ក្នុង​រថយន្តនោះ ​ត្រូវ​បាន​ខាំ​ដាច់​ត្រចៀក​ខាង​ឆ្វេងរួចទៅហើយ។

មនុស្សជាច្រើនបាននិយាយថា ទីតាំងនៃហេតុការណ៍នេះ គឺបានកើតឡើងនៅក្នុងទីក្រុង Nong Cong ស្រុក Nong Cong ខេត្ត Thanh Hoa ខណៈមេដឹកនាំក្រុង Nong Cong ក៏បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវហាយវេលេខ ៤៥ ក្នុងសង្កាត់ Thai Hoa ក្រុង Nong Cong កាលពីរសៀលថ្ងៃទី២២ ខែតុលា។

ប៉ូលិសក្រុងណងកុង ​ ពីដំបូង បានកំណត់ថា បុរសជាអ្នកបើករថយន្ត និងស្ត្រីដែលបែកកញ្ចក់រថយន្តនោះ គឺជាប្ដីប្រពន្ធ (មកពីស្រុកញូថាញ់)។ ពួក​គេ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​លែង​លះ​គ្នា។

បើតាមតំណាងគណ:កម្មាធិការប្រជាជនស្រុកណងកុង បានឲ្យដឹងថា ស្រ្តីដែលប្រច័ណ្ឌប្តីនោះជាជនជាតិភាគខាងត្បូង ខណៈប្តីបើករថយន្តដឹកស្រីក្មេង ត្រូវបានប្រពន្ធប្រទះឃើញ ក៏បញ្ឈប់រថយន្ត ទើបបណ្តាលឲ្យកើតហេតុការណ៍នេះឡើងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×