Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរច្រណែន!​ គូស្នេហ៍ពីអតីតជាតិ បណ្តើរកៀកកើយគ្នាដូចយុវវ័យ ខាងស្រីអាយុ ៥៦ ឆ្នាំ ប្រកាសចង់រៀបការ​ ខណៈសរសើរប្រុសក្មេងថា…

ថ្មីៗនេះ គូស្នេហ៍មួយគូដែលមានគម្លាតអាយុខុសគ្នា ៣៧ឆ្នាំ បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងតែម្តង នៅលើពិភពអនឡាញ ព្រោះថាខាងប្រុសឈ្មោះ Wuthichai Chantaraj អាយុ ១៩ ឆ្នាំ រីឯខាងស្រីឈ្មោះ Janla Namuangrak អាយុ ៥៦ ឆ្នាំ ។ អ្នកទាំងពីរមកពីខេត្ត Sakhon Nakhon ភាគឦសានប្រទេសថៃ។

គូស្នេហ៍នេះបានជួបគ្នានៅពេលដែល Wuthichai មានអាយុ ១០ ឆ្នាំ ស្របពេលដែល Janla ជាស្រ្តីមេម៉ាយកូន ៣ នាក់ បានពឹងពាក់ Wuthichai ជួយការងារមួយចំនួននៅជុំវិញផ្ទះ។ បន្ទាប់​ពី​ Wuthichai ​បាន​ជួយ​រើ​ផើង​ផ្កា និង​សម្អាត​ផ្ទះ​របស់​គាត់​ជា​ច្រើន​ដង​រួច​មក ពួក​គេក៏​បាន​បង្កើត​មិត្តភាព។

ទំនាក់ទំនងស្នេហារបស់ពួកគេបានចាប់ផ្តើមប្រហែល ២ ឆ្នាំមុន ហើយពួកគេរីករាយ នឹងណាត់ជួបនៅក្នុងភោជនីយដ្ឋាន និងនៅក្នុងទីក្រុង។ ពួកគេក៏មិនខ្មាសអៀនក្នុងការកាន់ដៃគ្នា ឬថើបគ្នាទៅវិញទៅមកនោះទេ។

Wuthichai បាននិយាយថា «ខ្ញុំបាននៅជាមួយ Janla អស់រយៈពេល ២ ឆ្នាំមកហើយ។ វា​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​របស់​ខ្ញុំ ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា ​អ្នក​ណា​ម្នាក់​រស់​នៅ​បាន​សុខ​ស្រួល»។

Wuthichai ​បាន​រៀបរាប់​យ៉ាង​លម្អិត​ថា «​ខ្ញុំ​បាន​ឃើញ​ផ្ទះ​ដ៏​រអាក់រអួល​របស់​នាង ហើយ​បាន​រក​ឃើញ​ថា ​ខ្លួន​ឯង​គិត​ពី​វិធី​ជួយ​នាង​ឱ្យ​រស់នៅ​ក្នុង​ស្ថានភាព​ប្រសើរ​ជាង​មុន ។ នាង​ជា​ស្ត្រី​ដែល​ឧស្សាហ៍​ព្យាយាម ហើយ​ក៏​ស្មោះត្រង់​ដែរ។ ខ្ញុំ​សរសើរ​នាង»។

រហូត​មក​ដល់​ដើម​ឆ្នាំ​នេះ អ្នក​ទាំង​ពីរ​បាន​រក្សា​ទំនាក់​ទំនង​របស់​ពួក​គេ​យ៉ាង​ស្អិត​រមួត ខណៈ Janla ​បាននិយាយថា «នៅពេលយើងប្រាប់មនុស្សថា យើងមានស្នេហា ពួកគេគិតថាយើងឆ្កួត កូនៗរបស់ខ្ញុំភ្ញាក់ផ្អើល»។

យ៉ាង​ណា​មិញ ការ​រិះគន់​មិន​បាន​រារាំង​គូស្នេហ៍​នេះ​ទេ ហើយ​ Janla បានបន្ថែម​ថា មិត្ត​ប្រុស​របស់គាត់​ធ្វើ​ឲ្យ​គាត់​នៅ​ក្មេង​ម្ដង​ទៀត។

ជាក់ស្តែង Janla បាននិយាយថា «Wuthichai ប្រៀបដូចជាកំពូលវីរបុរសសម្រាប់ខ្ញុំ។ គាត់ជួយខ្ញុំរាល់ថ្ងៃ។ ពេល​គាត់​មាន​អាយុ​កាន់តែ​ចាស់គំនិត យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ចំពោះ​គ្នា។ ខ្ញុំ​ភ្ញាក់​ផ្អើល ព្រោះ​ខ្ញុំ​ស្គាល់​គាត់​តាំង​ពី​នៅ​ក្មេង»។

ស្រ្តីរូបនេះ​បាន​បន្ថែម​ថា «ប៉ុន្តែ​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ក្មេង​ឡើង​វិញ ហើយ​យើង​បាន​នៅ​ជាមួយ​គ្នា យើង​សប្បាយ​ចិត្ត យើង​នឹង​រៀប​ការ»។

គូស្នេហ៍​មួយ​គូ​នេះ​បាន​ភ្ជាប់​ពាក្យ​រួចហើយ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ច្រើន​ដឹង​ថា ​ពួកគេ​ចង់​ធ្វើ​ពិធី​បែប​ណា​នោះ​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×