Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បានល្បីហើយអ៊ី! ចូល​មើល អត់​ទិញ ស្រាប់តែ​អ្នកលក់​គ្រឿងប្រាក់​ល្បី​ប្រចាំ​ផ្សារ​តាខ្មៅ តូប 489 ធ្វើ​ទង្វើ​ដ៏​មិន​ថ្លៃថ្នូរ​ដាក់​អតិថិ​ជន…

កាលពេលថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ក្រោយពីបានឃើញទង្វើដ៏មិនថ្លៃថ្នូររបស់ស្រ្តីអ្នកលក់គ្រឿងប្រាក់មួយ នៅផ្សារតាខ្មៅចាស់ បានស្រែកជេរបញ្ចោខ្លាំងៗ និងសូម្បីបង្កហិង្សាទៅលើអតិថិជន ផ្អើលអស់អ្នកលក់ក្បែរខាង ព្រោះខឹងរឿង «មើលហើយអត់ទិញ»។

បើតាមស្តាប់វីដេអូ ស្រ្តីអ្នកលក់បានខឹងអ្នកទិញ រើវែកមើលខ្សែកហើយ ប៉ុន្តែ ទំនងជាមិនត្រូវចិត្ត ឬយ៉ាងណា អត់ទិញវិញ ក៏កើតជាពាក្យសម្តីឈ្លោះប្រកែកគ្នា រហូតអ្នកលក់គ្មានចិត្តអត់ធ្មត់ ផ្ទុះកំហឹងជេរប្រទេចខ្លាំងៗតែម្តង។ ទោះជាយ៉ាងណា ក្នុងអំឡុងពេលនោះ នារីជាកូនស្រីដែលជាអតិថិជន បាននិយាយថា គ្រាន់តែមើលអត់បាន បងប្អូន! គ្រាន់តែគេមើល អត់ទិញ ជេរម៉ែគេ ជេរយកៗតែម្តង សាហាវណាស់។

ពុំត្រឹមតែប៉ុណ្ណឹង ស្រ្តីអ្នកលក់រូបនោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ ចែហួ ដែលគេល្បីថាអ្នកណាមិនស្គាល់អ៊ីហ្នឹង ម្ចាស់តូប គឹម ហួរ 489 លក់គ្រឿងប្រាក់នៅផ្សារខ្មៅ ក៏បានឆាតចោទប្រកាន់អ្នកទិញថា មកទិញកូរមើល២ម៉ោង និងថែមទាចោទថាជាចោរចង់លួចបន្លំទៀតផង។

ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកទិញដែលមានគណនីឈ្មោះ សុខ មុន្នីល័ក្ខ ក៏បានប្រាប់ឲ្យបងប្អូនមហាជនបានដឹងថា «កន្លែងអត់មានកាម៉េរា​ បើមានប្រហែលល្អ​ ព្រោះនិយាយបំភ្លើសថា កូរ 2 ម៉ោង»។ ទាក់ទងរឿងចោទថា ជាចោរនេះផងដែរ អតិថិជនខាងលើ ក៏ចង់ប្តឹងទៅវិញផងដែរ តែបងប្អូនអ្នកលេងបណ្តាញសង្គមមួយចំនួន ស្នើសូមឲ្យខន្តី បញ្ឈប់ត្រឹមហ្នឹងទៅ កុំឲ្យឡើងតុលាការវែងឆ្ងាយ ទុកឲ្យអ៊ីហ្នឹងឆ្កួតម្នាក់ឯងចុះ។

ក្រោយឃើញបែបនេះ អ្នកលេងបណ្តាញសង្គម បានសម្តែងការហួសចិត្ត និងរិះគន់ថា៖ «ហ្នឹងលក់គ្រឿងប្រាក់ បើលក់មាសពេជ្រវិញ ប្រហែលដើរកាត់អត់បានទេមើលទៅ, ធម្មតាអ្នកទិញត្រូវតែមើល និងសួរតំលៃ មុននឹងទិញ ចាំបាច់ជេរ មើលចរិកគាត់ដឹងតែ…, ថ្ងៃក្រោយដាក់ស្លាក ហាមមើល បើមើលត្រូវតែទិញ,… »។

តែយ៉ាងណា គេក៏លើកឡើងផ្តល់ជាយោបល់ល្អថា «អតិថិជនជាស្តេច អ្នករកស៊ី ត្រូវដឹងចំនុចនេះ ទោះគេមើលហើយមិនទិញ ក៏យើងបានឈ្មោះល្អដែរ ព្រោះយើងរាក់ទាក់មិនប្រកាន់ខឹង គេប្រាប់តៗគ្នា ហើយថាចែនៅផ្សារនោះលក់សម្តីល្អ រាក់ទាក់រួសរាយណាស់ មើលក៏បាន មិនប្រកាន់ទេ ចំនុចនេះហើយអាចមានអតិថិជនច្រើន អ្នករកស៊ីត្រូវតែចិត្តធ្ងន់បន្តិច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×