នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ គេហទំព័រ thestandard បានរាយការណ៍ថា ប៉ូលីសហុងកុងបានចាប់ផ្តើមប្រតិបត្តិការពិសេសមួយ រួមជាមួយប៉ូលីសអន្តោប្រវេសន៍ហុងកុង នៅតំបន់ Tsim Shashui ដើម្បីបង្ក្រាបបណ្តាញពេស្យាចារ ដែលគេអះអាងថា ក្នុងនោះមានតារាសម្តែង AV ជប៉ុនម្នាក់ អាចចូលរួមពេស្យាចារនៅហុងកុង។
ប៉ូលីសបានចាប់ខ្លួនស្ត្រីរកស៊ីផ្លូវភេទសរុបចំនួន ១៦ នាក់ ដែលមានអាយុចន្លោះពី ២៣ ទៅ ៤៤ ឆ្នាំ ក្នុងនោះមាន ៤ នាក់ មកពីប្រទេសចិនដីគោក និងស្ត្រីបរទេសចំនួន ១២ នាក់ ក្នុងនោះមាន១នាក់ជាជនជាតិថៃ និងម្នាក់ទៀតជាស្ត្រីជនជាតិជប៉ុនឈ្មោះ Nakajima។
Nakajima ត្រូវបានដឹងថាជាតារា AV ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៨ ក្រោមឈ្មោះក្លែងក្លាយ Noa Aizawa និងជាផលិតករ AV ដែលនាងបានធ្វើការជាមួយ។ គេបានរកឃើញថា នាងជាផលិតករដូចគ្នាដែលបានធ្វើការជាមួយតារា AV ល្បីឈ្មោះដូចជា Sora Aoi, Maria Takagi និង Ryoko Mitake ។
ដោយមានជំនួយពីឈ្មួញកណ្តាលធ្វើឱ្យ Aizawa ចូលហុងកុងតាមទិដ្ឋាការទេសចរណ៍ ហើយបានមកធ្វើការជាពាណិជ្ជកម្មសេវា តាមរយៈកម្មវិធី Telegram ជាកម្មសិទ្ធិរបស់ក្រុមស្រីពេស្យាមួយក្រុម ហើយផ្សព្វផ្សាយថានាងអាចផ្តល់សេវាផ្លូវភេទនៅទីនោះ។ ប៉ូលីសក៏បានរកឃើញថា នាងប្រើឈ្មោះខ្លួនឯងដើម្បីកក់សណ្ឋាគារ ទំនាក់ទំនងជាមួយអតិថិជន ហើយបណ្តាញពេស្យាចារនឹងផ្តល់ឲ្យ។
ការចូលទៅក្នុងជំនួញសេវាកម្មរបស់ Aizawa វាបានចាប់ផ្តើមនៅពេលដែលនាងបានជួបបុរសជនជាតិចិន នៅប្រទេសជប៉ុន។ បុរសនោះបានផ្តល់ប្រាក់ឲ្យនាងដើម្បីមកហុងកុង ហើយដាក់នាងនៅក្នុងសណ្ឋាគារប្រណីតមួយ ដោយត្រូវធ្វើការជាពេស្យាចារ ដែលអតិថិជនដែលចង់ទិញសេវាត្រូវបង់ប្រាក់ប្រហែល ៦.០០០-៧.០០០ ដុល្លារហុងកុង ក្នុងមួយលើក ដោយក្រុមពេស្យាចារទទួលបានចំណែក ៤.០០០ដុល្លារហុងកុង។
Noa Aizawa បានចូលប្រឡូកក្នុងវិស័យភាពយន្តពេញវ័យក្នុងឆ្នាំ ២០១៨ ដោយឈ្មោះរបស់នាង គឺ Mei Narusawa។ នាងមានការងារ AV ជាច្រើន ហើយបន្ទាប់មក បានផ្លាស់ប្តូរឈ្មោះរបស់នាងនៅក្នុងឧស្សាហកម្មនេះនៅចុងឆ្នាំ ២០១៩ បន្ទាប់ពីបានចូលរួមជាមួយភ្នាក់ងារភាពយន្ត AV ថ្មី។ ទោះយ៉ាងណាក៏ដោយ មានព័ត៌មានតិចតួចអំពីការងារបច្ចុប្បន្នរបស់នាង ព្រោះគេរំពឹងថានាងលែងមានការងារក្នុងវិស័យ AV ទៀតហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


