នេះជារឿងមួយដ៏ចម្លែក ដែលធ្វើឲ្យមនុស្សម្នា មានការភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ខណៈបានឃើញឃ្លីបនៅលើបណ្តាញសង្គម Twitter បានបង្ហាញសត្វស្វាដ៏ចេះមួយក្បាល បានបង្ហាញខ្លួននៅក្នុងពិធីបុណ្យមួយ នៅ Batticaloa ប្រទេសស្រីលង្កា ដោយវាបានលោតឡើងលើមឈូស និងសម្តែងការសោកសៅ។
ឃ្លីបវីដេអូខ្លី បានបង្ហាញស្វានោះ អង្គុយក្បែរសពបុរសម្នាក់ អស់រយៈពេលច្រើននាទី និងបានព្យាបាលដាស់សពឲ្យក្រោកឡើង។ នៅចំណុចមួយនោះ វាក៏បានចាប់កាន់ដៃ និងលើកអង្រុនសព ដែលធ្វើឲ្យអ្នកមកចូលរួមពិធីបុណ្យ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
អ្នកភូមិនៅក្នុងតំបន់បាននិយាយថា បុរសដែលស្លាប់នោះ បានមើលថែ និងចិញ្ចឹមផ្តល់ចំណីដល់សត្វស្វានេះ មុនពេលគាត់ទទួមរណភាព។ ហើយនៅពេលឃើញបែបនេះ ក្រុមគ្រួសារ និងសាច់ញាតិ នៅក្នុងកន្លែងធ្វើបុណ្យសព ពួកគេបានឈរសម្លឹងមើលដោយភ្ញាក់ផ្អើល ហើយសម្តែងនូវការឈឺចាប់មិនតិចទេ។ អ្នកខ្លះថែមទាំងលើកទូរសព្ទថតរូប មុនពេលបានចែករំលែកទិដ្ឋភាពដ៏ក្រៀមក្រំនេះនៅលើបណ្តាញសង្គម។
ឃ្លីបវីដេអូនៃហេតុការណ៍នេះ ទទួលបានការចាប់អារម្មណ៍ និងត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានបញ្ចេញមតិផ្សេងៗគ្នាថា៖ «អ្នកណាថាសត្វគ្មានអារម្មណ៍ គ្មានបេះដូង?, មនុស្សជាច្រើន គួរណាស់ត្រូវរៀនពីពួកវា ព្រោះពេលខ្លះពួកវាមើលទៅយល់ដឹងជាងយើងទៅទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


A monkey paying tribute at the #funeral of its master in #Batticaloa.#truelove. pic.twitter.com/Yf3XjRYXwc
— Aslaw CC (@effay123) October 19, 2022