ប្តីប្រពន្ធមួយគូនៅរដ្ឋអារីហ្សូណា អាមេរិក ត្រូវឈឺក្បាលរាល់ថ្ងៃ ព្រមជាមួយនឹងក្តីកង្វល់ដោយមិនយល់ហេតុអ្វីកូនស្រីអាយុទើបបាន១៥ខែ របស់ខ្លួន បែរជាអាចបើកទ្វារចេញក្រៅបន្ទប់គេង និងដើរពាស់ពេញផ្ទះរាល់យប់ ។ ពេលដាក់កាមេរ៉ាក្នុងបន្ទប់ អ្នកទាំងពីភ្ញាក់ផ្អើលស្រឡាំងកាំងពេលឃើញថា ការពិតកូនស្រីពួកគេបានមានជំនួយពី “ជនល្មើស” ២នាក់ ដែលគ្មាននរណាស្មានដល់ ។
នោះគឺសត្វឆ្កែ ប្រមាញ់ ២ក្បាល ដែលជាពូជឆ្កែដ៏ពូកែក្នុងការរក និងរើសរបស់យកមកឲ្យម្ចាស់ ។ រូបភាពក្នុងកាមេរ៉ាបង្ហាញថា ពួកវាទាំងពីរ បានបើកទ្វារបន្ទប់នាងតូចលោតឡើងលើគ្រែ ដាស់ម្ចាស់ស្រីឲ្យភ្ញាក់ ។ បន្ទាប់ពីប្រឡែងលេងយ៉ាងសប្បាយមួយសន្ទុះ ពួកវាអូសទាញក្មេងស្រីចេញទៅក្រៅ ។ ក្មេងស្រីប្រើខ្នើយមួយធ្វើជារបស់ទ្រ លោតចេញពីគ្រែ និងដើរតាមសត្វឆ្កែចេញទៅក្រៅរុករានពេញក្នុងផ្ទះ ពេលឪពុកម្តាយកំពុងគេងលក់ ៕ លីសា