Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ ធ្លាប់ដែរឬទេ? គ្រាន់តែភ្ញាក់ឡើង ក៏នឿយបាត់ទៅហើយ…ជាជំងឺ ឬគ្រាន់តែជាអាការខ្ជិល?

តើអ្នកទាំងអស់គ្នាធ្លាប់ដែរទេ? មិនទាន់ទាំងបានធ្វើអ្វីផង គ្រាន់តែបើកភ្នែកឡើងនៅលើគ្រែ ក៏មានអារម្មណ៍ថា ហត់នឿយបាត់ទៅហើយ។ បើអ្នកមានអាការបែបនេះ ចូរនាំគ្នាមកដឹងថា តើមូលហេតុដែលពិតប្រាកដនោះ បណ្តាលមកពីអ្វីខ្លះ និងតើយើងអាចកម្ចាត់អាការទាំងនោះ ចេញពីរាងកាយយើងយ៉ាងម៉េចបាន?

១-ញ៉ាំទឹកមិនគ្រប់គ្រាន់…វិធីកែ គឺទៅយកទឹកមកញ៉ាំភ្លាម កុំបង្អង់យូរ

២-មានរឿងពិបាកចិត្ត ឬមានរឿងធុញថប់តានតឹងប្រមូលសន្សំក្នុងខួរក្បាលគ្រប់ពេលវេលា…វិធីកែ ដល់ពេលដែលអ្នកត្រូវបោះវាចោលហើយ

៣-មិនញ៉ាំអាហារពេលព្រឹក…វិធីកែ អាហារពេលព្រឹក គឺជាអាហារពេលសំខាន់ ចំពោះការធ្វើការងាររបស់ប្រព័ន្ធរាងកាយ យ៉ាងហោចណាស់ ញ៉ាំទឹកដោះគោ ១កែវ ក៏គ្រាន់ដែរ តែបើចង់ឱ្យល្អបំផុត គួរញ៉ាំអាហារឱ្យឆ្អែត

៤-ធ្វើការក្នុងថ្ងៃឈប់សម្រាក…មិនបាច់សង្ស័យឡើយថា ហេតុអីបានរាងកាយនឿយហត់ខ្លាំងម្ល៉េះ? ដូច្នេះហើយ ដល់ព្រឹកថ្ងៃធ្វើការ បែរជានៅស្តឹកមួយកន្លែងតែម្ដង

៥-លេងប្រព័ន្ធសង្គមអនឡាញ មុនពេលគេងច្រើនពេក…ធ្វើឱ្យខួរក្បាលសម្រាកមិនបានគ្រប់គ្រាន់។ វិធីដែលល្អបំផុតគឺ មុនគេង គួរបណ្តោយឱ្យខួរក្បាលបានសម្រាកឱ្យធូរស្រាល ដើម្បីបានធ្វើការគេងសម្រាកយ៉ាងល្អឥតខ្ចោះ

៦-រាងកាយខ្វះសារធាតុដែក…វិធីកែ សាកល្បងញ៉ាំអាហារ ពពួកស្លឹកបាស់ ស្លឹកផ្ទី សណ្តែកក្រហម សណ្តែកខ្មៅ ឱ្យបានច្រើនឡើង

៧-នឿយហត់ពីការធ្វើការងារ ទើបមិនហាត់ប្រាណ…ជាការសម្រេចចិត្តដែលខុសយ៉ាងស្រឡះ ព្រោះការហាត់ប្រាណ ហើយហត់ចេញញើស សារធាតុអេនដូហ្វ៊ីន ឬសារធាតុនៃសេចក្តីសុខ បានហូរចេញមក នឹងជួយឱ្យគេងលក់ស្រួល និងថែមទាំងជួយជំរុញប្រព័ន្ធការធ្វើការងារក្នុងរាងកាយ ឱ្យល្អឡើងទៀតផង។

៨-កន្លែងធ្វើការរញេរញ៉ៃគ្មានសណ្តាប់ធ្នាប់ តុធ្វើការអត់របៀប…វាហុចផលប៉ះពាល់ខាងចិត្តវិទ្យាដោយអ្នកមិនបានដឹងខ្លួនឡើយ។ វាប្រៀបដូចជាថា គ្រាន់តែនឹកដល់កន្លែង និងតុធ្វើការភ្លាម ចិត្ត និងអារម្មណ៍ក៏នឿយហត់ និងគិតរួចស្រេចទៅហើយថា ការងារអីក៏រវល់វីវក់ម្ល៉េះហ្ន៎?!។

តែបើបានធ្វើ និងកែបញ្ហាគ្រប់ចំណុច ដូចខាងលើនេះហើយ នៅតែមានអារម្មណ៍ថា នឿយហត់ទៀតនោះ វាអាចទៅរួចហើយដែលថា អ្នកកើតអាការខ្ជិលច្រអូសយ៉ាងខ្លាំងហើយ ដូច្នេះកុំទៅបន្ទោសអ្នកណា៕

Tired young man sitting on a bed after night without sleep
×