Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ភ្លើ-ង​ប្រច័-ណ្ឌ​តាមទាន់​ប្តី​ដឹក​អ្នកថ្មី ប្រពន្ធ​ចូល​ប៉ុស្តិ៍ រី​ឯ​ស្រី​ស្នេហ៍​ចូល​ពេទ្យ បន្ទាប់​បង្ក​ការខូចខាត​រថយន្ត និង​ខាំ-ស្លឹកត្រចៀក…

ស្រ្តីដែលវាយបំបែកកញ្ចក់រថយន្ត និងខាំស្លឹកត្រចៀកនារីវ័យក្មេងម្នាក់ ជាស្រីស្នេហ៍ប្តី នៅក្នុងឃ្លីប បង្កការភ្ញាក់ផ្អើលនៅនៅ ថាញ់ហ័រ បាននិយាយថា នាងបានរកឃើញប្តីដោយចៃដន្យ ខណៈកំពុងធ្វើដំណើរជាមួយអ្នកផ្សេងនៅក្នុងរថយន្ត ទើបនាងប្រញាប់ចេញមកបិទផ្លូវ និងធ្វើសកម្មភាព…។

កាលពីថ្ងៃទី២៤ ខែតុលា នគរបាលក្រុង Nong Cong (Thanh Hoa) បានឲ្យដឹងថា ក្រោយហេតុការណ៍ប្រច័ណ្ឌខាំត្រចៀកនារីវ័យក្មេងម្នាក់ ស្ត្រីជាប្រពន្ធដែលប្រព្រឹត្តបទល្មើស បានទៅរាយការណ៍ប្រាប់ប៉ូលិសនៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ ​ស្ត្រី​រូបនោះ មាន​ឈ្មោះ NNH (​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បិ​ន​ស៊ុង ស្រុក​ញូ​ថាញ់​)​។ អ្នកស្រី H បន្ត​ថា រឿងរ៉ាវបានកើតឡើងលើក​នេះ​ គឺផ្តើមចេញពីជម្លោះ​ផ្លូវ​ចិត្ត​ក្នុង​គ្រួសារ ពេល​នាងសង្ស័យ​ថា​ប្តី​មានអ្នកថ្មី។

ជាក់ស្តែង នៅរសៀលថ្ងៃទី២២ ខែតុលា ពេលដែលនាងទៅផ្សារទំនើប ស្រាប់តែប្រទះឃើញប្តីរបស់នាងកំពុងដឹកស្រីក្មេង។ ដោយ​ខឹង​ខ្លាំងពេក នាងក៏​បានឡើងលើរថយន្ត​វាយ​បំបែក​កញ្ចក់​មុខ ហើយ​ប្រញាប់​ចូល​ក្នុង​រថយន្ត ប៉ះទង្គិច​ជាមួយ​នារីក្មេងនោះ​ដែល​អង្គុយ​នៅ​ខាង​ក្នុង ។ ជាលទ្ធផល នារីក្មេងនោះត្រូវបានខាំដាច់ត្រចៀកខាងឆ្វេងយ៉ាងដំណំ។

ដោយ​យល់​ឃើញ​ថា ករណី​នេះ​បង្ហាញ​ពី​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​បង្ករបួសស្នាម ប៉ូលិស​មូលដ្ឋាន​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​អធិការ​ដ្ឋាន​ស្រុក ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត ​និង​ចាត់​ការ​តាម​ច្បាប់។ ដោយឡែក​ចំពោះ​នារីវ័យក្មេងរងគ្រោះដែល​ត្រូវបាន​ត្រចៀក​ខាំ ប៉ូលិស​មិន​អាច​ចោទប្រកាន់បាន​ទេ ដោយ​​បាន​បញ្ជូននាង​ទៅ​ព្យាបាល​នៅ​ទីក្រុង​ហាណូយ។

គួររម្លឹកថា នៅរសៀលថ្ងៃទី២២ ខែតុលា ឃ្លីបមួយបានលេចឡើងនៅលើបណ្តាញសង្គម ដែលបង្ហាញពីទិដ្ឋភាពស្រ្តីម្នាក់បានឡើងលើក្បាលរថយន្ត៤កៅអី ហើយយកជើងទទេធាក់បែកកញ្ចក់ រួចចូលក្នុងឡាន ខាំត្រចៀកនារីក្មេងម្នាក់ ដែលគេជឿថាជាស្រីស្នេហ៍ប្តីរបស់នាង។

ក្រោយទទួលបានករណីនេះ ប៉ូលិសបានកំណត់ថា បុរសបើករថយន្ត និងស្ត្រីដែលវាយបែកកញ្ចក់ គឺជាប្តី និងប្រពន្ធ (មកពីស្រុកញូថាញ់) មានទំនាស់ផ្លូវចិត្ត ដោយសារភ្លើងប្រច័ណ្ឌប្តីមានទំនាក់ទំនងស្នេហាថ្មី ខណៈពួកគេកំពុងដំណើរការលែងលះគ្នា។ ហេតុការណ៍បានកើតឡើង គឺនៅ​ពេលប្តី​យក​រថយន្ត​ទៅ​យក​ស្រី​ស្នេហ៍ ពី​ព្រលានយន្តហោះ Tho Xuan ប្រពន្ធ​រក​ឃើញ​ក៏​បញ្ឈប់​រថយន្ត ផ្ទុះជម្លោះផ្អើលដងផ្លូវតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×