មនុស្សយ៉ាងហោចណាស់ ៨០នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ ក្នុងប្រទេសវៀតណាម ដែលបង្កឡើងដោយខ្យល់ព្យុះត្រូពិច ដំរី (Damrey)។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរវៀតណាម។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានបញ្ជាក់ថា មនុស្សចំនួន ២៦នាក់ផងដែរ បានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយធម្មជាតិ។
អាជ្ញធរដដែលបញ្ជាក់ទៀតថា ផ្ទះសម្បែរជិត ១២០.០០០ខ្នងត្រូវបានបំផ្លាញ ចំណែកស្រូវជាង ១០.០០០ហិចតា និងបន្លែ ១៥.០០០ ត្រូវបានជន់លិចលង់ដោយទឹកជំនន់។
ផ្ទះសម្បែងដែលរងការបំផ្លិចបំផ្លាញច្រើនជាងគេគឺស្ថិតក្នុងខេត្ត Khan Hao, Ninh Thuan និង ខេត្ត Phu Yen៕ សុភ័ក្ត្រ