Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! «មួក​ប្រឆាំង​លួច​ចម្លង» ក្នុង​ពេល​ប្រឡង​នៅ​ហ្វីលី​ពិន កុំថាឡើយ​ងាកឆ្វេង​ស្តាំ សូម្បី​សួរ​គ្នា​ក៏…

រូបភាពបង្ហាញសិស្សនិស្សិតពាក់ «មួកប្រឆាំងការលួចចម្លងគ្នា» អំឡុងពេលប្រឡង បានកំពុងបង្ករការភ្ញាក់ផ្អើលខ្លាំងតែម្តង នៅលើបណ្តាញសង្គមក្នុងប្រទេសហ្វីលីពីន​ នាពេលថ្មីៗនេះ ដោយបង្កើតបាននូវឥទ្ធិពលល្អ និងក៏ត្រូវបានឆ្លើយតបទទួលយកដោយនិស្សិតជាច្រើនផងដែរ។

ភាពមិនស្មោះត្រង់ក្នុងការសិក្សា គឺជាបញ្ហាទូទៅនៅក្នុងប្រទេសហ្វីលីពីន ដោយលទ្ធផលស្ទង់មតិបានបង្ហាញថា និស្សិតសាកលវិទ្យាល័យចំនួន ៨ ក្នុងចំណោម ១០ នាក់ នៅក្នុងប្រទេសហ្វីលីពីន បានលួចបន្លំក្នុងការប្រឡងយ៉ាងហោចណាស់មានម្តង ក្នុងមួយឆ្នាំសិក្សា។

សិស្សនៅមហាវិទ្យាល័យមួយក្នុងទីក្រុង Legazpi ប្រទេសហ្វីលីពីន ត្រូវបានគ្រូបង្រៀនប្រាប់ឱ្យពាក់មួក ដើម្បីការពារពួកគេពីការលួចចម្លងពីអ្នកដទៃ។ យោងតាមគ្រូបង្រៀនរបស់សាលា ពួកគេចង់ស្វែងរកដំណោះស្រាយដ៏គួរឱ្យចាប់អារម្មណ៍មួយ ដើម្បីបង្ហាញពីភាពស្មោះត្រង់ក្នុងការប្រឡង ហើយដំណោះស្រាយនេះត្រូវបានឆ្លើយតបយ៉ាងក្លៀវក្លាដោយសិស្ស។

តំរូវការដំបូង គឺសិស្សត្រូវធ្វើការរចនាមួកសាមញ្ញចេញពីក្រដាស។ ទោះជាយ៉ាងណាក៏ដោយ សិស្សានុសិស្សជាច្រើនបានការច្នៃប្រឌិត ដោយបង្កើតវត្ថុធ្វើដោយដៃពីក្រដាសកាតុងធ្វើកេស ប្រអប់ស៊ុត និងសម្ភារៈកែច្នៃផ្សេងទៀត តាមរបៀបដែលបិទបាំងទិដ្ឋភាពនៃការលួចចម្លងអ្នកអង្គុយក្បែរ។

សាស្ត្រាចារ្យ Mandane-Ortiz នៅមហាវិទ្យាល័យបាននិយាយថា គំនិតនេះត្រូវបានដាក់ចេញសម្រាប់ការប្រឡងពាក់កណ្តាលអាណត្តិ នាពេលថ្មីៗនេះ ដែលត្រូវបានចូលរួមដោយនិស្សិតរាប់រយនាក់ នៅសាកលវិទ្យាល័យក្នុងសប្តាហ៍ទីបីនៃខែតុលា។ ហើយលទ្ធផល​និស្សិត​ឆ្នាំ​នេះ ឃើញថាកាន់តែប្រសើរឡើង ដោយសារវិធានការធ្វើតេស្តយ៉ាងម៉ត់ចត់ ដែលបង្ខំឱ្យសិស្សខិតខំសិក្សា។ មនុស្ស​ជា​ច្រើន​បាន​បញ្ចប់​ការ​ប្រឡង​មុន​កាល​កំណត់ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​គេ​ចាប់​បាន​ថា បានលួចចម្លងក្នុង​ការ​ប្រឡង​ឆ្នាំ​នេះ​ទេ។

យ៉ាងណាមិញ រូបភាពគួរឱ្យចាប់អារម្មណ៍នៃមួកប្រឆាំងការលួចចម្លងគ្នានេះ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយទទួលបានការចូលចិត្តរាប់ពាន់នាក់ ក្នុងរយៈពេលពីរបីថ្ងៃ ហើយត្រូវបានឆ្លើយតបដោយនិស្សិតជាច្រើន មកពីសាកលវិទ្យាល័យផ្សេងទៀតផងដែរ។

តាមពិត គំនិតនៃ “មួកប្រឆាំងលួចចម្លង” នេះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសថៃ កាលពីប៉ុន្មានឆ្នាំមុន។ ក្នុងឆ្នាំ ២០១៣ រូបភាពមួយបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ បង្ហាញបន្ទប់របស់និស្សិតសាកលវិទ្យាល័យក្នុងទីក្រុងបាងកក កំពុងប្រឡង ខណៈកំពុងពាក់ “កាសស្តាប់ត្រចៀក” – សន្លឹកក្រដាសបិទនៅចំហៀងក្បាលរបស់ពួកគេ ដើម្បី​បិទបាំងការសួរនាំគ្នា​របស់​សិស្ស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×