Monday, September 25, 2023

ក្តៅ​ៗ! ក្រោយ​ស្រ្តី​លក់​គ្រឿងប្រា​ក់ Live វីដេអូ​បកស្រាយ និង​ចោទ​ថា មក​ទិញ​កូរ២ម៉ោ​ង ចង់​បន្លំ​លួច​ខ្សែក​ប្រាក់ «១ជី ១ម៉ឺន៤» ស្រាប់តែ សុខ មុ​ន្នី​ល័ក្ខ ឆ្លើយ​តប​ផាំង​ៗ​ថា…

spot_img

ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចមកហើយ ទាក់ទងជម្លោះរឿងចូលមើល តែអត់ទិញ ដែលធ្វើឲ្យអាជីវករលក់គ្រឿងអលង្កាប្រាក់ នៅផ្សារតាខ្មៅ ជេរប្រទេចអតិថិជនបងប្អូនស្រី ដែលគេស្គាល់ថាជាតារាចម្រៀង និងសម្តែងដ៏ល្បីឈ្មោះកញ្ញា សុខ មុន្នីល័ក្ខ ដែលធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្ត និងរិះគន់មិនស្ទើរពេញបណ្តាញសង្គមតែម្តង។

តែយ៉ាងណាមិញ ខណៈវីដេអូជេរប្រទេចខ្លាំងៗ និងបង្កហិង្សាដាក់អតិថិជន ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ (២៣ តុលា) ត្រូវបានរីកសាយភាយផ្អើលពិភពលោក ធ្វើឲ្យមនុស្សជាច្រើនស្អប់នូវទង្វើដ៏មិនថ្លៃថ្នូរនេះ នៅថ្ងៃទី២៤ តុលា ស្រ្តីអ្នកលក់គ្រឿងប្រាក់ ចែ ហួ កើតទុក្ខមិនសុខចិត្ត ក៏បាន Live វីដេអូបកស្រាយ និងអះអាងថា បងប្អូនស្រី សុខ មុន្នីលក្ខ័ មកទិញរើកកាយខ្សែក២ទូ កូរ២ម៉ោងហើយ មិនជួយទិញសូម្បី១ខ្សែ និងថែមទាំងចោទប្រកាន់ថា ពួកនាង មកទិញមានបំណងមិនល្អ (ចង់លួចបន្លំ) ពោលគឺមានបំណងចង់មកថតបង្ករឿងតែម្តង។

ទោះជាយ៉ាងណា ក្រោយឃើញស្រ្តីអ្នកលក់រូបនេះ ចេញមុខបកស្រាយយកល្អ និងប្រើប្រាស់ភាសានិយាយស្អីដាក់អតិថិជនហាក់មានសេចក្តីថ្លៃថ្នូរ ផ្ទុយពីអ្វីដែលនាងបានជួបផ្ទាល់បែបនេះ កញ្ញា សុខ មុន្នីលក្ខ័ ក៏បាន Live វីដេអូឆ្លើយតបទៅវិញទាំងហួសចិត្តថា បើគាត់ប្រើភាសានិយាយស្តីលក់ដូរដូចការបកស្រាយរបស់គាត់ នោះពុំមានរឿងកើតឡើងនោះទេ តែស្រ្តីរូបនេះជាមនុស្សចាស់ទំនិយាយបំភ្លើសស្ទើរតែទាំងស្រុងតែម្តង។

កញ្ញា សុខ មុន្នីល័ក្ខ បានរៀបរាប់ដំណើរដើមហេតុឲ្យដឹងថា រូបនាង និងប្អូនស្រីដែលមានកូន បានទៅផ្សារតាខ្មៅ ដើម្បីទិញម្ហូប ហើយក៏បានចូលមើលគ្រឿងអលង្ការប្រាក់នៅតូបស្រ្តីខាងលើ ព្រោះចង់ទិញឲ្យក្មួយៗអាយុ ៤ ឆ្នាំ និង ៩ ឆ្នាំ។ នាងបន្តថា នៅអំឡុងពេលនោះ នាងបានសួរថា «តើប្រាក់១ជីតម្លៃប៉ុន្មាន? អ្នកលក់ឆ្លើយថា ១ជី = ១ម៉ឺន៤ពាន់រៀល»។

បន្ទាប់មក នាងក៏បន្តសួរទៀតថា ១ជី ១ម៉ឺន៤ហ្នឹង គិតឈ្នួលដែរអត់អ៊ី? ស្រាប់តែអ្នកលក់ឆ្លើយជំទាលឡែតៗបែបនេះថា អាណាអត់គិតឈ្នួលម៉េចអា អាណាគេរកស៊ីធើកញ្ជះអ្ហែងអត់យកឈ្នួល! អ្ហែងទៅទិញស្អីក៏មានឈ្នួលដែរ! វាមិនដែលអាណាមករកស៊ីគ្មានឈ្នួល គ្មានអីទេ! គេម៉ាង៉ៃៗគេធើហត់សឹងងាប់ អត់គិតឈ្នួលឲ្យអ្ហែង អាណាគេរកស៊ីអត់គិតឈ្នួល…!។ ជាមួយសម្តីនេះ បានធ្វើឲ្យនាងអន់ចិត្តយ៉ាងខ្លាំង ដែលអ្នកលក់មិនគួរណាប្រើសម្តីគំហកដាក់អតិថិជនបែបនេះសោះ ធ្វើដូចគេមកសុំអ៊ីចឹង!។

ដោយឡែក និយាយដល់រឿងរ៉ាវបានផ្ទុះឡើង នាងក៏សូមបញ្ជាក់ប្រាប់ថា គឺនៅពេលពួកនាង ចង់បានបណ្តោងឆ្កែ (អាតូច) តែអត់មាន ហើយស្រ្តីអ្នកលក់នោះ ក៏ប្រាប់ថា ចាំទៅរកកន្លែងប្អូនតូបផ្សេងឲ្យ ពួកនាងព្រោះតែមិនចង់រង់ចាំ ក៏បានប្រាប់ថា ហ្នឹងហើយអត់អីទេ តែពួកនាងសុំទៅរកទិញម្ហូបសិន ពេលមកវិញ ចាំចូលមើលទៀត ស្រាប់តែ ស្រ្តីលក់ស្រែកឡើងថា អត់ទៅណាទេ កុំទៅណា ព្រោះដឹងពីចរឹកច្បាស់ តែទៅដឹងតែអត់មក ហើយចាប់ផ្តើមស្រែកជេរបញ្ចោខ្លាំងៗស្ទើរអត់ដកដង្ហើមតែម្តង។ ហើយពេលប្រាប់ថាកុំជេរដល់ម៉ែ និងព្រមានប្រយ័ត្នបានល្បីនៅលើបណ្តាញសង្គម តែស្រ្តីរូបនេះមិនខ្វល់ ចុងក្រោយ នាងក៏បានថតបង្ហោះតែម្តង។

ទាក់ទងថា ពួកនាងនិយាយថា «គ្រាន់មើល ក៏អត់បានដែរ អីក៏អាក្រក់ម្ល៉េះ» នាងសូមប្រាប់ទៅថា ពាក្យនេះ ពួកនាងមិនបាននិយាយក្នុងអំឡុងពេលទិញទេ គឺនិយាយនៅពេលរឿងរ៉ាវបានកើតឡើង បន្ទាប់ពីស្រ្តីអ្នកលក់គប់ទឹកជូតកញ្ចក់ដាក់ពួកនាងមុន។

ចំណែករឿងចោទថា ពួកនាងមកទិញកូរ២ម៉ោង និងរើកកាយ២ទូ កញ្ញា សុខ មុន្នីល័ក្ខ ក៏បានបញ្ជាក់ឲ្យដឹងថា បើជាមនុស្សល្អ សុំកាមេរ៉ាអ្នកលក់ជិតខាង ឆែកមើលទៅ ដោយពួកនាងចំណាយលោសាកខ្សែកយ៉ាងតិចមិនដល់កន្លះម៉ោងផង ហើយមើល២ចង្កោមប៉ុណ្ណោះ (១ចង្កោម ៩ ឆ្នាំ និង១ចង្កោមទៀត ៤ ឆ្នាំ) មិនបានរើកកាយ២ទូដូចស្រ្តីរូបនេះបំភ្លើសឡើយ។ ហើយនៅពេលនិយាយចោទថា ពួកនាងមកចង់បន្លំលួច ពួកនាងក៏ចង់សួរថា ត្រឹមខ្សែកប្រាក់ ១ជី ១ម៉ឺន៤ តើពួកនាងអីក៏អត់ដល់ថ្នាក់ហ្នឹង ខណៈទៅធ្វើបុណ្យម្តងៗចំណាយរាប់ពាន់ម៉ឺនដុល្លារ ណាអុី!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

+85571 614 000 5
Contact Us Telephone

spot_img