Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំរូ៤នាក់​ហើយ អត់មើល! គ្រាន់តែ​ជិះ​ម៉ូតូ​កាន់​ទូរស័​ព្ទ ខុស​ដែរ? បើ​កាន់​និយាយ​មិនថា​ទេ ទារ​ផាក ៨០០០០ ៛ សុទ្ធតែ​គំរាម​យក​ទៅ​ខ័​ណ្ឌ…

spot_img

រឿងអាស្រូវប៉ូលិសចរាចរសព្វថ្ងៃ បើទោះជាប្រជាពលរដ្ឋផ្ទុះការិះគន់ខ្លាំងៗ រហូតចុងក្រោយនេះ មន្រ្តី ៤ រូប ដោយសារ​ចង់​បាន​លុយ​គេ​ពេក​ ផាក​ច្រឡំ​ ​និង​និយាយពាក្យ​​គ្មាន​​សីលធម៌ ត្រូវបានដកបញ្ឈរជើងយ៉ាងណា ក៏នៅតែមានក្រុមប៉ូលិសតាមចិញ្ចើមផ្លូវខូចមួយចំនួន កំពុងតែបន្តគៀបសង្កត់ទៅលើពលដ្ឋជាអ្នកធ្វើដំណើរគ្មានលោះថ្ងៃ ដោយអាងសំឡុតគំរាមធ្វើយ៉ាងណា ដើម្បីផ្តល់លុយឲ្យពួកគេ បើទោះជាប្រជាពលរដ្ឋមិនខុសក៏ដោយ។

ជាក់ស្តែង ដូចករណីនេះជាដើម គឺប៉ូលិសតាមចិញ្ចើមផ្លូវមួយក្រុម បានធ្វើការឃាត់អ្នកដំណើរម្នាក់ ដោយគ្រាន់តែគាត់ជិះម៉ូតូកាន់ទូរស័ព្ទសោះ។ នៅក្នុងវីដេអូ ពលរដ្ឋដែលត្រូវបានឃាត់ បានសួរទៅប៉ូលិសទាំងនោះថា គ្រាន់តែកាន់ទូរស័ព្ទ អត់ប្រើប្រាស់ អត់និយាយផងហ្នឹង ក៏ខុសដែរ តើមានច្បាប់ចែងមកពីណាលោក?។

ទោះជាយ៉ាងណា ប៉ូលិសហាក់ដាច់បាយទាំងនោះ មិនស្តាប់ហេតុផលទេ ដោយនៅតែប្រកែកយកឈ្នះ ហើយលើកយកចំណុចល្មើសប្រាស់ប្រាស់ទូរស័ព្ទ (ដែលជាករណីត្រូវអប់រំពលរដ្ឋ) ដោយទាមទារធ្វើការផាកពិន័យចំនួន ៨ ម៉ឺនរៀល។

ប៉ូលិសអត់ខ្វល់ពីច្បាប់ទាំងនោះ ក៏បាននិយាយសុទ្ធតែយកលេសថា បញ្ហានេះគឺត្រូវតែបកស្រាយជាមួយថ្នាក់លើ ហើយថែមទាំងគំរាមថា នឹងយកម៉ូតូទៅខណ្ឌទៀតផង។ យ៉ាងណា គេក៏មិនដឹងថា ពលរដ្ឋរូបនោះ យល់ព្រមបង់លុយឲ្យពួកគេចែកគ្នាចាយ ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ឲ្យដឹងថា បទល្មើសចរាចរណ៍ សម្រាប់ម៉ូតូដូចក្នុងករណី៖ (បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ការប្រើប្រាស់ទូរស័ព្ទ, ដឹកលើសចំណុះ) ទាំងអស់នេះ បើយោងតាមច្បាប់ដែលបានចែងថ្មី នោះមន្រ្តីចរាចរ គឺត្រូវធ្វើការអប់រំ ដោយមិនធ្វើការផាកពិន័យនោះឡើយ។ ហេតុនេះ សូមប្រជាពលរដ្ឋ ត្រូវយកច្បាប់នេះតាមខ្លួនផង ដើម្បីកុំឲ្យប៉ូលិសខូចមួយចំនួន នៅតែបានដៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×